The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ករណី​សម្លាប់​ញាត់​គូទឡាន​មកប្លុងចោល​សង្ស័យគំនុំ




ករណី​សម្លាប់​ញាត់​គូទឡាន​មកប្លុងចោល​សង្ស័យគំនុំ

ករណី​សម្លាប់​ញាត់​គូទឡាន​មកប្លុងចោល​សង្ស័យគំនុំ

ភ្នំពេញ: មន្រ្តី​ដែល​គ្រួសារ​អះអាងថា អង្គរក្ស​មួយរូប​ត្រូវគេ​សម្លាប់ញាត់​ក្នុងគូទរថយន្ត​របស់ខ្លួន យកមក​ប្លុងចោលក្បែរ​អង្គភាព​«​ង​៧០»​ស្ថិតក្នុង​ភូមិព្រៃព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ច​សង្ស័យ​ជារឿង​ឃាតកម្ម​គំនុំ​។

លោក ប៊ន សំអាត អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពីម្សិលមិញថា ក្រុម​គ្រួសារ​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ ហង្ស សុភក្ត្រា អាយុ ៤៥​ឆ្នាំ ជាមន្ត្រី​យោធា​កងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ ជិះរថយន្ត​កាមរី ពណ៌ស្ករ ពាក់​ស្លាកលេខ ភ្នំពេញ 2T-2609​ ។​ លោកថា៖​«​សមត្ថកិច្ច​សង្ស័យ​ថា ហង្ស សុភ័ក្ត្រា ដែល​ត្រូវ​ឃាតក​សម្លាប់​ញាត់ក្នុង​គូទរថយន្ត​នោះ ជាករណី​គំនុំ​»។

លោកថា គេប្រទះឃើញ​រថយន្ត​ជនរងគ្រោះ ត្រូវគេយកទៅ​ប្លុងចោល​តាមផ្លូវជាតិ​លេខ​៣ នៅប្រហែល​៥០០ម៉ែត្រ​ពីអង្គភាព​«​ង៧០» នៅល្ងាច​ថ្ងៃទី​១៩ កញ្ញា ដោយ​នៅនឹង​កញ្ចក់​រថយន្ត មានស្លាក​អង្គភាព​អង្គរក្សផង​។ លោកថា ដោយឡាន​ជាប់សោ​សមត្ថកិច្ច​បានយក​ឡាន​ទៅស្ទូចយក​មកដាក់​សាលាសង្កាត់​ចោមចៅ រង់ចាំ​ម្ចាស់ តែក៏មិនបានដឹងថា មានសាកសព​នៅក្នុងនោះ​ទេ​ ប៉ុន្តែ ពេល​គ្រួសារ​មករក​ធុំក្លិនចេញពី​ឃ្លុប​ខាងក្រោយ ទើបគាស់​មើល ក៏ឃើញ​សាកសព​តែម្តង​។​

លោកបន្តថា​៖​«​តាមការពិនិត្យ​សាកសព​មានស្នាមបាញ់​ពីកំភួនជើង​ធ្លាយដល់​ប្រអប់​ជើង​១គ្រាប់​ និង១គ្រាប់ទៀតបាញ់​ពីក្រោយធ្លាយ​ទៅ​ពោះ ដៃចងស្លាប​សេក​ទៅក្រោយ និង​មាន​ថង់​ប្លាស្ទិក​គ្របក្បាល​និង​ច្រកការុងផង»។

គ្រួសារ​សព​ប្រាប់​ដែរថា ជនរងគ្រោះ​បានទូរស័ព្ទ​មកគ្រួសារ ក្នុងចន្លោះ​ម៉ោង​២ទៅ​ម៉ោង៣​រសៀល ប្រាប់ថា ទៅកំពង់ស្ពឺ ហើយ​នៅល្ងាចថ្ងៃទី​១៩​កញ្ញានោះ ខាងសមត្ថកិច្ច​ក៏ប្រទះឃើញ​រថយន្ត​ត្រូវគេ​ប្លុងចោល​។ លោកថា​៖ «​សមត្ថកិច្ច​សន្និដ្ឋានថា វាជាឃាតកម្ម​គិតទុកមុន ហើយ​ឃាតក​អាចមាន​គ្នាពី២ ទៅ​៣នាក់​»​។

អធិការ​ខណ្ឌពោធិ៍​សែនជ័យ​ប្រាប់ថា សមត្ថកិច្ចកំពុង​តែ​ដុតដៃដុតជើង ដើម្បី​ស្រាវជ្រាវ​ជាមួយ​ស្នងការ​ខេត្ត​កំពង់ស្ពឺ ព្រោះ​ឃាតក​អាចសម្លាប់​ជនរងគ្រោះ​នៅខេត្ត កំពង់ស្ពឺ ទើប​នាំយក​រថយន្ត​និង​សាកសព​មកប្លុងចោល​។

ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក កែវ ពិសី ពីម្សិលមិញ​ប្រាប់ថា ៖ «​សពមិន​ប្លុងចោល​នៅខេត្ត​កំពង់ស្ពឺទេ ប៉ុន្តែ យើងកំពុង​តែ​សហការ​ស្រាវ​ជ្រាវ​រឿង​នេះ​»។​

លោក ហៀង សុភ័ក្រ្ត ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​រាជធានី​ដែល​ចុះអង្កេត​ករណី​នេះ ពីម្សិលមិ​ញ​ប្រាប់យ៉ាងខ្លី​ថា​៖ «​នៅមិនទាន់​បានដឹងថា​ឃាតកម្ម​នេះ​ពាក់ព័ន្ធនឹង​អ្វី​នៅឡើយ​ទេ»​។

លោក លឿង លី នាយរង​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ប្រាប់ដែរថា​៖«​តាម​មន្ត្រី​ពី​អង្គភាព​អង្គរក្ស​មក​អះអាង​នៅ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​ដែល​ស្លាប់ គ្រាន់តែ​ជាអ្នក​រត់ការ​ឯកសារ​ដីធ្លី និង​គ្រាន់តែ​ត្រៀមមក​បម្រើ​អង្គភាព​តែ​ប៉ុណ្ណោះ»។

ភរិយា​សពអ្នកស្រី កែវ ធីតា នៅភូមិ​ស្លែង សង្កាត់​ច្បារអំពៅ​២ ​មិនអាច​ទាក់ទង ដើម្បី​សុំបញ្ជាក់​បានទេ កាល​ពីម្សិលមិញ។

លោក ​នី ចរិយា ប្រធានផ្នែក​ស៊ើប​អង្កេតសមាគម​អាដហុកថា ករណី​ឃាតកម្ម​បែបនេះ​នៅស្រុក​ណា​ក៏មានដែរ ប៉ុន្តែ​អ្វី​ដែល​យើង​បារម្ភ គឺថា​តើវានឹង​បន្តកើតមាន​បែបនេះឬ​យ៉ាងណា​? ហើយ​ថា​ការ​រកឃើញ​ឃាតក​សម្លាប់​អ្នកកាសែត​នៅរតនគិរី ជាការទប់ស្កាត់​កុំឲ្យកើតមាន​លើកក្រោយ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។