ការទទួលបានយោបល់ និង ជំនួយត្រឹមត្រូវមានភាពងាយស្រួលជាមួយនឹងការយកក្រុមហ៊ុន ស៊ីភីខេមបូឌា ធ្វើជាដៃគូអាជីវកម្ម
ប្រទេសកម្ពុជាមានអាកាសធាតុត្រូពិក ក្តៅ ហើយ សើម ។ តាមមធ្យោបាយជាច្រើនកម្ពុជាមានភាពស័ក្តិសមយ៉ាងខ្លាំងក្នុងការបង្កបង្កើនផលកសិកម្មរាប់ចាប់ពីដាំដុះរហូតដល់ចិញ្ចឹមសត្វ ។
ប៉ុន្តែលក្ខខណ្ឌដូចគ្នាទាំងនោះក៏មានលក្ខណៈអំណោយផលផងដែរ សម្រាប់ការបង្កកំណើតមេរោគបាក់តេរី និង វីរុសដែលអាចពន្លឿនការរីករាលដាលជំងឺ ហើយជួនកាលអាចឲ្យចម្លងពីសត្វទៅមនុស្សផងដែរ។
ជាទូទៅជំងឺសត្វមិនខុសពីជំងឺមនុស្សប៉ុន្មានទេ។ ជំងឺទាំងនោះឆ្លងដូចជា ភ្លើងឆេះព្រៃដូច្នេះដែរ ។ ឧទាហរណ៍ ជំងឺផ្កាសាយបក្សីបានបង្កការខាតបង់ប្រាក់ចំណេញច្រើនក្នុងអាជីវកម្មផលិតកម្មសត្វក្នុងប្រទេសជាច្រើន ហើយរីករាលដល់នៅទូទាំងពិភពលោកកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីវីរុស H5N1 បានឆ្លងពីសត្វមាន់ស្រុក ទៅកាន់មនុស្ស និងឆ្លងរីករាលដាលតាមអ្នកធ្វើដំណើរនៅទូទាំងពិភពលោក ។
ទោះជាយ៉ាងណាហានិភ័យទាំងនេះអាចត្រូវបានកាត់បន្ថយឲ្យដល់កម្រិតអប្បបរមាបានតាមរយៈការបង្កាត់ពូជមាន់ត្រឹមត្រូវ និង បច្ចេកទេសគ្រប់គ្រងកសិដ្ឋានសមស្រប ។ នេះបើយោងតាមលោកបណ្ឌិត Kriangsak Laosakul ជាបសុពេទ្យនៅនាយកដ្ឋានសុខភាពសត្វរបស់ក្រុមហ៊ុន ស៊ីភីខេមបូឌា ។
លោកបានថ្លែងថា៖ « រាល់កសិករទាំងអស់អាចត្រូវបានអប់រំអំពីវិធីបង្ការ និងការអនុវត្តបែបទំនើប បើយោងទៅតាមនីតិវិធីបច្ចេកទេសដែលបានផ្តល់ដោយក្រុមហ៊ុន ស៊ីភី ដែលរួមទាំងរបៀបចិញ្ចឹមមាន់ផងដែរ »។
កសិករដែលចាប់ដៃគូជាមួយក្រុមហ៊ុន ស៊ីភីខេមបូឌា ទទួលបានជំនួយពីក្រុមអ្នកជំនាញសត្វពាហនៈ។ ក្រុមហ៊ុនបានអនុវត្តនីតិវិធីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលធានាបានថាសត្វធំលូតលាស់ដោយសុខភាពល្អហើយកសិករទទួលបានផលប្រយោជន៍ ។
ក្រុមហ៊ុន ស៊ីភី មានជំនាញខាងបង្កាត់ពូជសត្វ និងអភិវឌ្ឍសត្វពាហនៈយ៉ាងល្អឥតខ្ចោះ ដើម្បីចិញ្ចឹមក្នុងបរិយាកាសត្រូពិករបស់កម្ពុជា ។ជំនាញនេះរួមមានរបៀបជ្រើសរើសពូជដែលមានកំណើនទម្ងន់ជាមធ្យមប្រចាំថ្ងៃខ្ពស់បំផុត (ADG), អនុបាតបំប្លែងចំណីទាបបំផុត (FCR) និង មាន់ដែលធន់នឹងជំងឺប្រសើរបំផុត ។
នាពេលបច្ចុប្បន្នមាន់ក្នុងស្រុក ឬ “មាន់ពីរសាសន៍” ក្នុងប្រទេសកម្ពុជាស្ថិតក្នុងតម្រូវការខ្ពស់ហើយក្រុមហ៊ុន ស៊ីភី បានបង្កើតពូជមាន់ក្នុងស្រុកនេះ ប្រកបដោយសុខភាពល្អដែលមានរសជាតិឆ្ងាញ់សម្រាប់ម្ហូបខ្មែរ។ មាន់ក្នុងស្រុករបស់ក្រុមហ៊ុន ស៊ីភី ជាធម្មតាចំណាយពេល ៦៥ ថ្ងៃដើម្បីទទួលបានទម្ងន់ ១,២ គីឡូក្រាមនៅពេលដែលសម្លាប់យកសាច់ ។ បើទោះជាមាន់ពូជនេះមិនសូវសម្បូរសាច់ក្តីក៏មាន់នេះមានរសជាតិឆ្ងាញ់ដែរ។
ប៉ុន្តែការក្លាយខ្លួនជាកសិករជោគជ័យមិនមែនគ្រាន់តែជាការចាប់ផ្តើមជាមួយនឹងពូជដែលត្រឹមត្រូវនោះទេ។ ការដឹងអំពីរបៀបធ្វើរោងដែលសមស្រប និង ការផ្តល់ចំណីដល់សត្វរបស់អ្នកមានសារៈសំខាន់។
ក្រុមហ៊ុន ស៊ីភីខេមបូឌា មានផ្តល់ជំនួយផ្នែកបច្ចេកទេសដល់កសិករដើម្បីផ្តល់ព័ត៌មានលម្អិតដ៏ប្រសើរបំផុតសម្រាប់ការធ្វើទ្រុង និងរោងព្រមទាំងផ្តល់ក្រុមការងារជំនាញចិញ្ចឹមសត្វដើម្បីយកចិត្តទុកដាក់លើតម្រូវការសុខភាពរបស់សត្វដូចជា ថ្នាំ និង កម្មវិធីវ៉ាក់សាំងជាដើម។
“ ក្រុមហ៊ុន ស៊ីភី រីករាយនឹងការផ្តល់ជូនការប្រឹក្សាផ្នែកបច្ចេកទេសគ្រប់ប្រភេទនៅទីកន្លែងណា និងពេលណាក៏បាន ។ ពួកគេក៏ផ្តល់ជំនួយក្នុងការស្វែងរកដៃគូអាជីវកម្មដែលនឹងជួយខាងផ្នែកជំនួយហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលស្វែងរកការចាប់ផ្តើមអាជីវកម្មចិញ្ចឹមសត្វ ”៕