The Phnom Penh Post Search

Search form

ការ​រំលូត​កូន​ បង្ក​ជា​ហានិភ័យ​សម្រាប់​ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ​នៅ​កម្ពុជា

Content image - Phnom Penh Post
ស្រ្តី​បម្រើ​សេវា​ផ្លូវភេទ​កំពុង​ឈេ​ចាំ​ភ្ញៀវ​នៅជិត​វត្តភ្នាំ កាល​ពី​ឆ្នាំ ២០០៩។ សុវណ្ណ ភីឡុង

ការ​រំលូត​កូន​ បង្ក​ជា​ហានិភ័យ​សម្រាប់​ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ​នៅ​កម្ពុជា

ភ្នំពេញៈ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា អត្រា​៤០ ភាគរយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​មរណភាព​មាតា​ក្នុង​ចំណោម​ស្រ្តី​បម្រើ​សេវា​ផ្លូវភេទ​កម្ពុជា​គឺ​ជា​លទ្ធផល​បណ្តាល​មក​ពី​ការ​រំលូត​កូន​មិន​ត្រឹម​ត្រូវ។

ការ​សិក្សា​ស្រាវជ្រាវ​ ដែល​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​លើ​អ៊ីនធើណេត​កាល​ពី​សប្តាហ៍​មុន​ក្នុង​ព្រឹត្តបត្រ BioMed Central Public Health នេះ បាន​ធ្វើ​ការ​ស្ទង់មតិ​ទៅ​លើ​ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ ចំនួន ២៧១ នាក់ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពីបណ្តា​មូល​ហេតុ​ចម្បង​នៃ​មរណភាព​មាតា​នៅ​ក្នុង​ការ​ប្រកប​របរ​នេះ ក៏​ដូច​ជា​កូនៗ​របស់​ពួក​គេ។

លោក Brian Willis អ្នក​សរសេរ​របាយការណ៍ និង​ជា​នាយក​អង្គការ Global Health Promise បាន​ឲ្យ​ដឹង​ថា ការសិក្សា​ស្រាវជ្រាវ​របស់​លោក​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​មរណភាព​ដែល​ត្រូវ​បាន​គេ​រាយការណ៍​របស់​ស្រ្តី​បម្រើ​សេវា​ផ្លូវភេទ​ចំនួន ១៩៤ នាក់ មាន​៤៣ នាក់ ពោល​គឺ​ជាតិ​១ ភាគ ៣ គឺ​ជា​មរណភាព​មាតា ដែល​មាន​ន័យ​សំដៅ​ទៅ​ដល់​ស្រ្តី​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ពេល​កំពុង​មាន​គភ៌ នៅ​ពេល​សម្រាល​កូន ឬ​ក្នុង​រយៈ​ពេល ៦ សប្តាហ៍​នៃ​ការ​សម្រាល ឬ​រលូត​កូន។

លោក Willis បាន​ឲ្យដឹងថា ក្រុម​របស់​លោក​បាន​សម្រេច​សង្កត់​ធ្ងន់​ទៅ​លើ​ស្រ្តី​ចំនួន ៣២ ក្នុង​ចំណោម ៤៣ នាក់​ដែល​បាន​ស្លាប់ ព្រោះ​ពួក​គេ​បាន​ស្លាប់​បន្ទាប់​ពី​ការ​ស្ទង់​មតិ​សុខាភិបាល​ប្រជាសាស្រ្ត​ប្រចាំ​ឆ្នាំ ២០១០ ត្រូវ​បាន​ធ្វើ​ឡើង។ ការ​សម្ភាសន៍​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៣​ មុន​ពេល​ការ​ស្ទង់មតិ​ប្រជា​សាស្រ្ត​ប្រចាំ​ឆ្នាំ ២០១៤ ត្រូវ​បាន​ចេញ​ផ្សាយ។

ស្រ្តី​សរុប​ ១៣ នាក់ ក្នុង​ចំណោម​ស្រ្តី​បម្រើ​សេវាផ្លូវ​ភេទ​ដែល​បាន​ស្លាប់ ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ការ​រំលូត​កូន ខណៈ ស្រ្តី​ ៥ នាក់ ស្មើ​នឹង​១៦ ភាគរយ បាន​ស្លាប់​ដោយ​សារ​តែ​ជម្ងឺ​ឱកាស​និយម​បណ្តាល​មក​ពី​មេរោគ​អេដស៍។

របាយការណ៍​នេះ​បាន​លើកឡើង​ថា ចំណែក​ខ្ពស់​នៃ​មរណភាព​ទាក់​ទង​នឹង​ការ​រំលូត​កូន​អាច​នឹង​បង្ហាញ​ថា ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ​ប្រឈម​មុខ​នឹង​របាំង​ជា​ច្រើន​ដែល​រារាំង​ពួក​គាត់​ពី​តំហែទាំ​សុខភាព​បន្ត​ពូជ ការ​រំលូត​កូន​ដោយ​សុវត្ថិភាព និង​តំហែ​ទាំ​ក្រោយ​ពី​រំលូត​កូន។

លោក Willis និយាយ​ថា៖ «ផ្អែក​លើ​ទិន្នន័យ​ដែល​យើង​ប្រមូល​បាន នៅ​តែ​មាន​ភាព​មិន​ច្បាស់​ថា ហេតុអ្វី​បាន​ជា​មាន​មរណភាព ដែល​ត្រូវ​បាន​រាយការណ៍ កើត​មាន​ដោយ​សារ​តែ​ការ​រំលូត​កូន​ច្រើន​យ៉ាង​នេះ»។

លោក​បន្ថែម​ថា ការ​ចង់​ដឹង​ពី​ហេតុផល​ទាំង​នេះ​នឹង​នាំ​ឲ្យ​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត។

លោកវេជ្ជបណ្ឌិត វ៉ា ជីវន្ត នាយក​ប្រតិបត្តិ​នៃ​សមាគម​សុខភាព​បន្តពូជ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទោះបី​ជា​ការ​រំលូត​កូន​គឺ​ជា​នីតិវិធី​ស្រប​ច្បាប់​មួយ​នៅ​កម្ពុជា ការ​ម៉ាកងាយ និង​ភាព​អាម៉ាស​នៅ​តែ​ជា​កត្តា​ជំរុញ​ឲ្យស្រ្តី​ស្វែង​រក​ការ​រំលូត​កូន​ជា​សម្ងាត់ ដែល​ពេល​ខ្លះ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។

លោក​ថា៖ «ព្រោះ​តែ​ការ​រំលូត​កូន​គឺ​ជា​រឿង​មើល​ងាយ​ធ្វើ​ឲ្យ​ឈឺចាប់ ហើយ​​​ស្រ្តីទាំង​ឡាយ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ពី​ការ​មាន​គភ៌​របស់​ខ្លួន ស្រ្តី​បម្រើ​សេវា​ផ្លូវភេទ ដូច​ក្រុម​ងាយ​រងគ្រោះ​ដទៃ​ទៀត​ដែរ ច្រើន​តែ​ទៅ​កន្លែង​ដែល​ពូក​គាត់​អាច​លាក់​អត្តសញ្ញាណ​របស់​ពួក​គេ ឬមាន​តម្លៃ​ថោក។ ពួកគាត់​ច្រើន​តែ​ទៅ​កន្លែង​ដែលអ្នក​ផ្តល់​សេវា​រំលូត​កូន​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់»។

លោក​បន្ត​ថា ការ​រំលូត​កូនគឺជា​មូលហេតុ​បង្ក​ឲ្យ​មាន ៣០ ភាគរយ​នៃ​មរណភាព​មាតា​សរុប​នៅ​កម្ពុជា ដែល​ទាប​ជាង​តួលេខ​ ៤០ ភាគរយ​សម្រាប់​ស្រ្តី​បម្រើ​សេវា​ផ្លូវភេទ​យ៉ាង​ច្រើន។

លោកវេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា ស្រ្តី​មួយ​ចំនួន​បាន​លេប​ថ្នាំ​រំលូត​កូន​ដោយ​មិន​មាន​សេចក្តី​ណែនាំ​ត្រឹម​ត្រូវ ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​លំបាក ខណៈ​មួយ​ចំនួន​ទៀត​បាន​ទៅ​រកគ្រូ​ខ្មែរ ដែល​ប្រើប្រាស់​ការ​ម៉ាស្សា​លើ​ស្បូន​ដើម្បី​រំលូត​កូន។

លោក វ៉ា ជីវន្ត បន្ថែម​ថា ក្នុង​ករណី​នេះ ពេល​ខ្លះ ទារក​ក្នុង​ផ្ទៃមិន​ត្រូវ​បាន​យកចេញ​អស់ ហើយ​អាច​នាំ​ឲ្យ​មាន​ការ​ហូរឈាម និង​ការ​ឆ្លង​ជម្ងឺ ដែល​អាច​ធ្វើ​ឲ្យ​ស្រ្តី​បាត់​បង់​ជីវិត​។

លោក​និយាយថា៖ «តាម​ការពិត​ទៅ ការ​រំលូត​កូនមាន​សុវត្ថិភាព​ណាស់​នៅ​ពេល​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​អ្នក​ដែល​បាន​ឆ្លង់​កាត់​ការ​បណ្តុះបណ្តាល​ត្រឹម​ត្រូវ»។

មិន​អាច​ទាក់ទងអ្នកស្រី ស៊ីវណ្ណ បទុម រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​កាល ពី​ថ្ងៃ​ម្សិលមិញ ហើយ​ក្រុម​មន្រ្តី​មក​ពី​ក្រសួង​សុខាភិបាល ក៏​មិន​អាច​ទាក់ទង​បាន​ដែរ៕ TN

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​