The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ដោះលែង​សកម្មជន ២៣ នាក់​ជា​រឿង​ច្រំ​ដែល​ចំពោះ​អ្នក​រិះគន់​រដ្ឋាភិបាល




ការ​ដោះលែង​សកម្មជន ២៣ នាក់​ជា​រឿង​ច្រំ​ដែល​ចំពោះ​អ្នក​រិះគន់​រដ្ឋាភិបាល

លោក វន់ ពៅ​ នៅ​ក្នុង​ពិធី​ជួបជុំ​មួ​យនៅ​ផ្ទះ​លោក កឹម សុខា ក្នុង​ខណ្ឌ​មានជ័យពីម្សិលមិញ​។
លោក វន់ ពៅ​ នៅ​ក្នុង​ពិធី​ជួបជុំ​មួ​យនៅ​ផ្ទះ​លោក កឹម សុខា ក្នុង​ខណ្ឌ​មានជ័យពីម្សិលមិញ​។ ម៉ៃ វីរៈ

ការ​ដោះលែង​សកម្មជន ២៣ នាក់​ជា​រឿង​ច្រំ​ដែល​ចំពោះ​អ្នក​រិះគន់​រដ្ឋាភិបាល

ភ្នំពេញៈ នៅ​ពេល​តុលាការ​សម្រេច​ផ្តល់​សេរីភាព កាល​ថ្ងៃ​សុក្រ​ដល់​សកម្មជន​និង​កម្មករ ២៣​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​អំឡុង​កូដកម្ម​ហិង្សា​ក្នុង​វិស័យ​កាត់ដេរ​កាល ខែ​មករា គឺជា​រឿង​ដែល​ស្រដៀង​គ្នា​នឹង​រឿង​ធ្លាប់​បាន​កើត​ឡើង​ដែរ។

ក្នុង​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​រឿង​ស្រដៀង​គ្នា​នេះ ពាក់​ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល​នៃ​សកម្មជន​សិទ្ធិ​ដីធ្លី អ្នក​ស្រី យ៉ោម បុប្ផា និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ​លោក ម៉ម សូណង់ដូ ដែល​កម្រ​គេច​ផុត​ពី​ការ​ចាប់​ខ្លួន។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ចាប់​ខ្លួន​និង​កាត់​ទោស​ដាក់​ពន្ធនាគារ​ភ្លាមៗ ឬ​យក​ទៅ​ឃុំ​រង់ចាំ​ការ​កាត់​ទោស។ បទ​ចោទ​ប្រកាន់​ពួក​គេ​ត្រូវ​បាន​រិះគន់​យ៉ាង​ទូលំ​ទូលាយ​ពី​មជ្ឈដ្ឋាននានា ទាំង​ក្នុង​ប្រទេស​និង​ពី​ក្រៅ​ប្រទេស​ថា «ជា​គម្រោង​កាត់​ទោស​អ្នក​ទាំង​នោះ»។ តែ​ទោះ​ជា​យ៉ាង​ណា ពេល​កាត់​ទោស​ដែល​ភ័ស្តុតាង​បង្ហាញ​ពី​ទោស​កំហុស​តិចតួច បទ​ចោទ​ប្រកាន់​ខ្លះ​ត្រូវ​បាន​ប្តូរ ហើយ​សកម្មជន​ទាំង​នោះ​ត្រូវ​ដោះលែង​ក្រោម​ការ​សាទរ​ពី​ក្រុម​អ្នក​គាំទ្រ​នៅ​មុខ​តុលាការ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បញ្ហា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ពីព្រោះ​ថា សកម្មជន​ទាំង​នោះ​នៅ​មាន​ទោស​នៅ​ឡើយ។ ពួក​គេ​មិន​មែន​ត្រូវ​បាន​កាត់​ឲ្យ​រួច​ខ្លួន គ្មាន​ទោស​នោះ​ទេ គឺ​គ្រាន់​តែ​ព្យួរ​ទោស​ប៉ុណ្ណោះ។

អ្នក​ស្រី យ៉ោម បុប្ផា និយាយ​ពេល​តុលាការ​ដោះលែង​ពី ខែ​វិច្ឆិកា ថា៖ «បើ​ទោះ​តុលាការ​កំពូល​ដោះលែង​ខ្ញុំ ពួក​គេ​នៅ​តែ​ចាត់​ទុក​ថា ខ្ញុំ​មាន​កំហុស។ ខ្ញុំ​ភ័យ​ខ្លាច ពួក​គេ​ចាប់​ខ្លួន​ខ្ញុំ​ជា​ថ្មី​ទៀត»។

ករណី​នេះ​ក៏​មិន​ខុស​គ្នា​ករណី​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទើប​ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​តុលាការ​សម្រេច​ព្យួរ​ទោស​ដែរ។

លោក ពៅ និយាយ​ថា៖ «ខ្ញុំ​នៅ​តែ​បារម្ភ​និង​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​និង​សន្តិសុខ​ផ្ទាល់​ខ្លួន...ពីព្រោះ​តុលាការ​មិន​ទាន់​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​រូប​ខ្ញុំ​នៅ​ឡើយ។ ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ១០០ ភាគរយ​ទេ...ហើយ​ខ្ញុំ​បារម្ភ​ថា តុលាការ​នឹង​ចាត់​វិធានការ​ខ្ញុំ​ម្តង​ទៀត ប្រសិន​បើ​ខ្ញុំ​បន្ត​ការងារ​ការពារ​អត្ថ​ប្រយោជន៍​កម្មករ​ឬ​បញ្ហា​សង្គម»។

មន្រ្តី​សម្រប​សម្រួល​គម្រោង​ការពារ​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​កាល​ថ្ងៃ​សៅរ៍​ថា៖ «ការ​ចាប់​ខ្លួន​និង​ការ​កាត់​ទោស​អ្នក​ទាំង ២៣​នាក់ គឺជា​និមិត្តរូប​នៃ​និន្នាការ​គាប​សង្កត់​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ហើយ​និង​ក្រុម​អ្នក​តវ៉ា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ ការ​ខ្វះ​ភ័ស្តុតាង​បង្ហាញ​ថា សាលក្រម​ផ្អែក​ទៅ​លើ​និន្នាការ​នយោបាយ​ជាង​ផ្អែក​លើ​ភ័ស្តុតាង។

មុន​នឹង​ចេញ​សាលក្រម​ពី​ថ្ងៃ​សុក្រ ក្រុម​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ធំៗ​ទិញ​ពី​ប្រទេស​កម្ពុជា​បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន និង​កម្មករ​ទាំង ២៣ នាក់​នោះ។

ស្រដៀង​គ្នា​នេះ​ដែរ​ការ​ដោះលែង​ស្រ្តី បឹងកក់ ១៣ នាក់​កាល ឆ្នាំ​២០១២ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក​ស្រី Hillary Clinton រីឯ​អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​គាត់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទូទាំង​ពិភពលោក​តាម​រយៈ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ដែល​ប្រកាស​ថា អ្នក​ស្រី​ជា «អ្នក​ទោស​មនសិការ»។

ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​បដិសេធ​កាល​ពី​ម្សិលមិញ​ថា កត្តា​ពី​ខាង​ក្រៅ​គ្មាន​ឥទិ្ធពល​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កម្ពុជា​ទេ។ លោក​បញ្ជាក់​ថា៖ «ព្រះ​រាជអាជ្ញា​សម្រេច​ក្នុង​រឿង​ក្តី​នីមួយៗ​តាម​ភ័ស្តុតាង​ដែល​មាន ហើយ​វា​មិន​មែន​សម្រាប់​ភាគី​ធ្វើ​សេចក្តី​សម្រេច​តាម​ផ្លូវ​ច្បាប់​ទេ។ បើ​គ្មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ជន​ត្រូវ​ចោទ​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព។ នោះ​គឺ​ជា​ប្រព័ន្ធ​យុតិ្តធម៌​នៅ កម្ពុជា»។

យោង​តាម​លោក Phil Robertson នាយក​រង​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ដែល​ចាប់​អារម្មណ៍​លើ​រឿង​ក្តី​នោះ ពិត​ជា​មាន​ឥទិ្ធពល។

លោក​បាន​បញ្ជាក់​ថា៖ «តាម​ទស្សនៈ​រដ្ឋាភិបាល​រឿង​ក្តី​នីមួយៗ​ពាក់ព័ន្ធ​នឹង​ចេតនា គឺថា​តើ​ត្រូវ​បំភិត​បំភ័យ​ដោយ​របៀប​ណា ដើម្បី​ឲ្យ​ពួកគេ​ឈប់​តវ៉ា​ឬ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម្តង​ទៀត។ ទន្ទឹម​គ្នា​នេះ នឹង​ព្យាយាម​ផ្សារ​ភ្ជាប់​រវាង​រដ្ឋាភិបាល​និង​ម្ចាស់​ជំនួយ​ដើម្បី​ឧបត្ថម្ភ​គម្រោង​និង​សកម្មភាព​ទាំងអស់​នោះ»។

លោក​បន្ថែម​ទៀត​ថា៖ «រដ្ឋាភិបាល​នឹង​ទទួល​បាន​សាលក្រម​មាន​ពិរុទ្ធ​ដែល​រដ្ឋាភិបាល​ចង់​បាន ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​តស៊ូ​មតិ​សំខាន់ៗ​ពី​ស្ថានទូត និង​អង្គការ​អន្តរជាតិ នោះ​តុលាការ​អាច​អត់ឱន​ទោស»។

លោក សុក សំអឿន នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទិ្ធ​មនុស្ស​កម្ពុជា​កត់​សម្គាល់​ថា៖ «ជន​ត្រូវ​ចោទ​អាច​ត្រូវ​បាន​ដោះលែង​ឲ្យ​ទៅ​ផ្ទះ​បាន ហើយ​អាជ្ញាធរ​ពេញ​ចិត្ត ព្រោះ​គេ​បាន​ចេញ​សាលក្រម​មាន​ពិរុទ្ធ»។

ប៉ុន្តែ ចំពោះ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​វិញ ការ​នោះ​មិន​គ្រប់​គ្រាន់​ទេ។ ការ​ដាក់​ទោស​ប្រឆាំង​នឹង​មនុស្ស​ទាំង ២៥​នាក់ ដែល​រាប់​ទាំង​កម្មករ​ពីរ​នាក់ ដែល​បាន​ចាប់​ខ្លួន​កាល​ពី ខែ​វិច្ឆិកា គួរ​ត្រូវ​បាន​លើក​លែង​ព្រម​គ្នា។

នេះ​ជា​អារម្មណ៍​របស់​លោក ជា សារ៉ាត អាយុ ៣១​ឆ្នាំ ពី​ក្នុង​ចំណោម​ជន ២៥​នាក់ ដែល​បាន​និយាយ​កាល​ពី​ម្សិលមិញ នៅ​ពិធី​មួយ​នៅ​ផ្ទះ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ថា លោក​មិន​ទាន់​ទទួល​បាន​យុតិ្តធម៌ ១០០ ភាគរយ​ទេ»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តី​សម្រេច​របស់​តុលាការ»៕ PS/TK

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។