The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េ​ខាង​ត្បូង​ផ្តល់​ប្រាក់​កម្ចី​$ ២០០​លាន​ជួស​ជុល​ផ្លូវ

កូរ៉េ​ខាង​ត្បូង​ផ្តល់​ប្រាក់​កម្ចី​$ ២០០​លាន​ជួស​ជុល​ផ្លូវ

កូរ៉េ​ខាង​ត្បូង​ផ្តល់​ប្រាក់​កម្ចី​$ ២០០​លាន​ជួស​ជុល​ផ្លូវ

130708_07
រថយន្តកំពុងបើកឆ្លងកាត់ផ្លូវនៅក្នុងស្រុកអង្គរជុំខេត្តសៀមរាប

ភ្នំពេញៈ ប្រទេស​កម្ពុជា​នឹង​ទទួល​ប្រាក់​កម្ចី​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រមាណ ២០០ លាន​ដុល្លារ​សម្រាប់​យក​មក​ប្រើ​ក្នុង​ការ​ជួសជុល​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន។

គម្រោង​កែ​លម្អ​ផ្លូវ​ទាំង​នោះ នឹង​អនុវត្ត​ចន្លោះ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៦​ហើយ​កិច្ច​ព្រមព្រៀង​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រវាង​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​លោក Kim Han-Soo នៅ​ថ្ងៃ​ពុធ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​។ ប្រាក់​កម្ចី​ដែល​បាន​មក​ពី​មូលនិធិ​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ប្រើ​សម្រាប់​ធ្វើ​ការ​ជួសជុល​ផ្លូវ​ជាតិ​លេខ ២​ផ្លូវ​ជាតិ​លេខ ២២ ការ​ស្តារ​ផ្លូវ​ជាតិ​លេខ ៤៨។ ប្រាក់​កម្ចី​នេះ​ក៏​នឹង​ផ្តល់​សម្រាប់​ការ​កែ​លម្អ​ផ្លូវ​តាម​ជនបទ​ក្នុង​ខេត្ត ចំនួន ៩ ដូចជា ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​តាកែវ៕ PS

អត្ថបទគួរចាប់អារម្មណ៍