The Phnom Penh Post Search

Search form

កំ​ពូល​បើ​ក​សវនាការករណី​ជន​ជាប់​ចោទ​ហេង​ ពៅ​និង​គូកន

Content image - Phnom Penh Post
ជន​ជាប់​ចោទ​ហេង ពៅ​ពេល​នាំមក​តុលាការកំ​ពូល​កាលពីព្រឹកមិញ។ ផា លីណា

កំ​ពូល​បើ​ក​សវនាការករណី​ជន​ជាប់​ចោទ​ហេង​ ពៅ​និង​គូកន

​​ភ្នំពេញៈតុ​លា​ការ​កំ​ពូលកាលពីព្រឹកមិញ​បានជំនុំជម្រះ​ក្ដី​របស់​ជន​ជាប់​ចោទ​ពីរ​នាក់​និង​ជន​រង​គ្រោះ​ម្នាក់​ ពាក់​ព័ន្ធ​ការ​បាញ់​ប្រ​ហារ​នៅ​​សង្កាត់​​ជ័យ​ជម្នះ រាជ​ធា​នី​ភ្នំ​ពេញ​ កាល​ពី​ឆ្នាំ​ ២​០​០​៥​។​

ក្នុង​សំ​ណុំ​រឿង​នេះ​ត្រូវ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មេ​សា​ ឆ្នាំ​ ២​០​០​៨​ សម្រេច​ផ្ត​ន្ទា​ទោស ​​ឈ្មោះ ​ហង្ស ​វុទ្ធី​ និង អំ​ សំ​ខេង​ ដាក់​គុក​ ១៨ ​ឆ្នាំ​ ក្នុង​ម្នាក់​ពី​បទ​«​ប៉ុន​ប៉ង​ក្នុង​អំ​ពើ​​ឃាត​កម្ម​»​។

ជន​ជាប់​ចោទ ហេង ​ពៅ​ អតី​ត​ស្នង​ការ​នគរ​បាល​រាជធានីដោយដាក់​គុក​ម្នាក់ ​១៨ ​ឆ្នាំ​ពី​​បទ ​«​សម​គំ​និត​ក្នុង​អំ​ពើ​ប៉ុន​ប៉ង​ឃាត​កម្ម​» ​និង​​ប​ង្គាប់ឲ្យ​រួម​គ្នា​សង​ទៅ​ជន​រ​ង​គ្រោះ ​៨ ​រយ​ពាន់​ដុ​ល្លារ​។​​​

លោកហេង​ ពៅ​ ជាប់​ទោស​សរុប​ចំ​នួន​១០៣​ឆ្នាំ​ពាក់​ព័ន្ធជា​មួយ​នឹងករណី​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។

ក្រោយ​ជំ​នុំ​ជម្រះ​លោក​ស្រី​ចៅ​ក្រម ​គឹម ​សត្ថា​វី​ ថ្លែង​ថា​សាល​ដី​កា​នេះ​នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ៦​ ខែ​ធ្នូ​ ខាង​មុខ​៕​

អត្ថបទគួរចាប់អារម្មណ៍