កណ្តាលៈ ក្មេង​ប្រុស​​ម្នាក់​ដែល​សង្ស័យ​ចាប់​ក្មេង​ស្រី​ម្នាក់​រំ​លោភ​សេពសន្ថវៈ​​ នៅ​ស្រុក​ស្អាង​ ​កាល​ពី​ថ្ងៃ​ទី​ ៣​០​ មី​នា​ ត្រូវបានស្នង​ការ​នគរបាល​ខេត្ត​កណ្តាល ​​បញ្ជូ​​នទៅ​សាលា​ដំ​បូ​ង​ខេត្ត​​ នៅ​រសៀល​ថ្ងៃ​ទី​ ១​ មេ​សា​ បើ​ទោះ​បី​ជា​ឪពុក​ម្តាយ​ទាំង​សង​ខាង​​ចង់​ឲ្យ​មានការ​សម្របសម្រួល​ដោយ​ថា ​​កូន​របស់​​ពួកគេ​ស្រឡាញ់​គ្នា​ក្តី។

លោក​ស្រី​​ ឈឹម ​វណ្ណ​នី​ ស្នងការ​រង​ទ​ទួល​ផែន​ប្រ​ឆាំង​បទល្មើស​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អ​នី​តិ​ជន​ នៃ​ស្នង​ការ​ដ្ឋាន​ន​គរបាលខេ​ត្ត​កណ្តាលបាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា​ ក្មេង​ប្រុស​​​ដែល​ពាក់​ព័ន្ធ​អំ​ពើ​រំ​លោភ​សេពសន្ថវៈ​នេះ ​​​ឈ្មោះ​អៀង ​​ភា​រិទ្ធ ​អា​យុ​ ១​៦​ ឆ្នាំ​ រី​ឯ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ញ​.​ស​.​អា​យុ​ ១៦ ឆ្នាំ​ដូច​គ្នា​ ដែល​អ្នក​ទាំង ២ ជា​សិស្ស​សាលា។

លោក​ស្រី​បន្ត​ថា ​ក្មេង​ប្រុស​សង្ស័យ​រូប​នេះត្រូវ​សមត្ថកិច្ច​ខាង​ប្រ​ឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ខេត្ត​បញ្ជូន​បន្ត​ទៅ​សា​​លា​ដំបូង​ខេត្ត​ហើយ​ ដើម្បីចាត់ការ​ទៅ​តាម​នី​តិ​វិ​ធី​ ប៉ុន្តែ​ក្រុម គ្រួ​សារ​ទាំង​ស​ង​​ខាង​ក៏​​មាន​ការសម្រុះ​សម្រួល​គ្នា​ដែរ ​ប៉ុន្តែ​លោក​ស្រី​គិត​ថា​ ជា​រឿង​ខុស​ទៅ​​នឹង​នីតិវិធី​របស់​សមត្ថកិច្ច។

លោក​ស្រី​ថ្លែង​ថា​៖​ «​រឿង​នេះ​ ក្រុម​គ្រួសារ​​ក្មេង​ទាំង​ ២ ​មក​សុំ​សម្រុះ​សម្រួល​គ្នា​នៅ​ការិយាល័យ​ខ្ញុំ​​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ឲ្យ​ពួក​គាត់​​ធ្វើ​បែប​នេះ​បាន​ទេ​ព្រោះ​ខ្ញុំ​អនុវត្ត​តាម​តួ​នា​ទី​របស់​ខ្ញុំ​។​ រឿ​ង​​នេះ ​បើ​គាត់​មិន​បាន​ប្តឹង​មក​សមត្ថកិច្ច​របស់​ខ្ញុំ​ ហើ​យ​​គាត់​ទៅ​សម្រុះ​​សម្រួល​គ្នា​​នៅ​កន្លែង​ណា​​ក៏​ស្រេច​តែ​​ពួក​គាត់​ ហើយ​ពួក​គាត់​អះ​អាង​ថា ​​ក្មេង​ទាំង ​២​ នាក់​ជា​បង​ប្អូន​ជី​ដូន​មួយ​​នឹង​គ្នា​ផង ​ប៉ុន្តែ​នេះ​ គឺ​ខាង​គ្រួ​សារ​ក្មេង​រង​គ្រោះ​ប្តឹង​មក ​ការិយាល័យ​ខ្ញុំ​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់»។

លោក​ស្រី​ស្នង​ការ​រង​រំ​ឭក​ប្រាប់​តាម​ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ និង​ជន​សង្ស័យ​ថា​​ ករ​ណី​នេះ ​ពួក​គេ​ទាំង​ ២​​ នាក់​បាន​លេង​ហ្វេស​ប៊ុក​ និង​បាន​ឆាត​លេង​ជា​មួយ​គ្នា​​រហូត​ស្គាល់​គ្នា​។​ ដោយ​សារ​ពួក​គេ​មាន​ចិត្ត​ស្រ​ឡាញ់​គ្នា​ទៅ​វិ​ញ​ទៅ​មក​និង​ដោ​យ​​ចង់​និយាយ​គ្នា​​ឃើញ​មុខ​គ្នា​ផ្ទា​ល់​ផង​នោះ ​មុន​ពេល​កើត​​ហេតុ​ ពួក​គេ​ក៏​បាន​ណាត់​ជួប​គ្នា​ និង​រក​ទី​តាំង​នៅ​កន្លែង​ស្ងាត់​ផង។

បើ​យោង​តាម​ច​ម្លើយ​របស់​ក្មេងស្រី​រង​គ្រោះ​​ និង​ដោយ​ផ្អែក​តាម​ចម្លើយ​របស់​ក្មេង​ប្រុស​​សង្ស័យ​​ វា​​អាច​ឲ្យ​សមត្ថកិច្ច​​របស់​លោក​ស្រី​យក​ជា​សំ​អាង​ហេតុ​បាន​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​នេះ។

លោក​ស្រី​បន្ត​ថា​ លុះ​មុន​ថ្ងៃ​ចាប់​ខ្លួន ​នៅថ្ងៃ​ទី​ ៣​០ ខែ មី​នា​ ឆ្នាំ ២០១៩ ពួក​គេ​​បាន​ណាត់​ជួប​គ្នា​នៅ​ភូមិ​មួយ​ក្នុង​ស្រុក​ស្អាង​ខណៈ​​ពេល​ជួប​គ្នា​​នោះ​​ ក្មេង​ស្រី​រង​គ្រោះបាន​ទៅបត់​ជើង​តូច​ ហើយ​​ប្រ​ហែល​ជន​សង្ស័យ​​គិត​ថា​ ជា​ឱ​កាស​​ល្អ​ក៏​បាន​ចាប់​​ក្មេង​​ស្រី​រង​គ្រោះ​​រំលោភ​​​សេព​សន្ថវៈ​រហូត​បាន​សម្រេច​តែម្តង៕