ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ជំរុ​ញ​ឱ្យ​មន្ទីរ​ការងារ​ទាំងអស់​ ចុះទៅ​ណែនាំ​ម្ចាស់​សិប្បកម្ម​ផលិត​ឥ​ដ្ឋ​ អំពី​វិធី​ការពារ​របស់​ក្រសួងដើ​ម្បី​បញ្ចៀ​ស​ការកើត​មាន​គ្រោះ​ថ្នា​ក់​ចំពោះ​កុមារនិង​ត្រូវ​ហាម​ដា​ច់​ខាត ​ការប្រើប្រាស់​ទាសភាព​បំណុល ដើម្បី​ចង​ភ្ជាប់​ឲ្យ​គ្រួសារ​កម្មករ ​​បន្ត​ធ្វើ​ការងារ​​ឲ្យ​ខ្លួនជា​មួយ​នឹ​ង​ការ​ព្រមាន​ថា ​ការ​ប្រើ​ពល​ក​​ម្ម​កុមារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ត្រូ​វ​ប្រឈម​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ។​

យ៉ាងណា​ក្តី ​មន្ត្រី​សង្គម​ស៊ីវិ​ល​​ដែល​ធ្វើការ​លើ​ផ្នែក​នេះយល់​ថា ការណែនាំ​ថ្មី​​របស់​ក្រសួង​ការ​​​ងារ​នេះនឹង​មិនមាន​ប្រសិ​ទ្ធ​​ភាព​ឡើយ ប្រសិនបើ​មន្ត្រី​​ជំនា​ញ មិនបាន​ចុះ​​ធ្វើ​អធិការកិច្ច​ ឱ្យ​បា​ន​​​ជាប់​ជា​ប្រចាំ​នៅតាម​ទីតាំង​ផលិត​ឥដ្ឋ​ទេ​នោះ។

បើតាម​សេចក្ដីណែនាំរបស់​ក្រសួង​ការ​ងារ​​ ស្ដីពី​ការហាម​ក្មេង​ចូលទៅក្នុង​បរិវេណ​ខ្សែ​​ចង្វាក់​ផលិតកម្ម ​នៃ​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ ចុះ​​ថ្ងៃ​ទី​ ៥​ ខែ​​ មិថុនា​ បាន​ឱ្យដឹងថា ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ ត្រូវ​រៀបចំ​ដាក់​ស្លាក​សញ្ញាធំៗ និង​ងាយ​មើល​ឃើ​ញ ដើម្បី​ប្រាប់​ពី​ការហាម​ក្មេង​ចូល​ទៅក្នុង​បរិវេណខ្សែចង្វាក់​ផលិតកម្ម ហើយ​ជន​ណា​ ដែល​នាំ​ក្មេង​ចូលទៅក្នុង​បរិវេណ​ខ្សែ​ចង្វា​ក់​ផលិតកម្ម​ ត្រូវ​ប្រឈម​បទល្មើស​ព្រហ្មទណ្ឌ ហើយ​លើស​ពី​នេះ ​ការប្រើ​ពលកម្ម​កុមារ​ នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ក៏​អាច​ប្រឈមនឹង​បទល្មើស​ព្រហ្មទណ្ឌ​ដូច​គ្នា​។

បន្ថែម​ពី​នេះ ត្រូវ​ហាម​ដាច់ខាត ​ការ​ប្រើ​ប្រាស់​ទាសភាព​បំណុល ដើម្បី​ដាក់បន្ទុក​លើ​សេរីភាព​ការងារ​កម្មករ ហើយ​ម្ចាស់​ឡឥដ្ឋ ត្រូវ​មាន​អ្នកឃ្លាំមើល​ជាប្រចាំ​ដើ​ម្បី​​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេ​ណ​ចង្វាក់​ផលិតកម្ម។ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​ឱ្យ​ឆ្ងាយ​ពី​ចង្វា​ក់​​ផលិត​ដែល​ខណ្ឌ​ដោយ​របង​ការ​ពារ​សុវត្ថិភាព និង​ការហាម​ដាច់ខាត​រាល់​ទ​ម្រ​ង់​នៃ​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ​និង​ការបង្ខំ​ឱ្យ​កុមារ​ធ្វើការ​ដើម្បី​ដោះ​បំណុល។

ការចេញ​សេចក្ដីណែនាំ​នេះ ​បាន​ធ្វើឡើងក្រោយពី​មាន​កុមា​រី​​អាយុ ៩ ឆ្នាំ​ម្នាក់​ ឈ្មោះ ឆេង ស្រី​ភ័​ក្រ បាន​រងគ្រោះថ្នាក់​ដាច់​ដៃ​ខាង​ស្ដាំដោយ​សារ​ចូល​ក្នុង​ម៉ា​ស៊ីន​កាត់​ឥដ្ឋ​ ​កាលពី​ថ្ងៃ​ទី ៩ ​ខែ មីនា​ឆ្នាំ​ ២០១៩ នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ឈ្មោះ លាង ស្រ៊ុន ស្ថិតក្នុង​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ស្រុក​ខ្សាច់​កណ្ដា​​ល ខេត្តកណ្ដាល។ ​​នៅ​ពេលនោះ ទាំង​ប្រធាន​មន្ទី​រ​ការងារ​ខេត្ត​កណ្ដាល​និង​ស្នងការ​នគរបា​ល​​ខេត្តកណ្ដាល​​អះអាងថា ករ​ណី​​គ្រោះថ្នាក់​នេះគឺ​ដោយសារ​កុមា​រី​រងគ្រោះ​បាន​ចូលទៅ​ជួយ​ការ​​ងារ​ឪពុកម្ដាយ​នៅ​កន្លែង​ម៉ាស៊ី​ន​កាត់​ឥដ្ឋ និង​មិនមែន​ជា​ករណី​បង្ខំ​ ដើម្បី​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារី​រងគ្រោះ​ឡើយ។

ទោះជា​យ៉ាងណា ក្រោយ​ចុះ​អង្កេត​ផ្ទាល់​ របស់​ក្រុមមន្ត្រី​អធិការកិច្ចក្រសួង​ការងារបា​ន​សម្រេច​ចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ លាង ស្រ៊ុន តាម​មាត្រា ៣៦៨ នៃ​ច្បាប់​ពី​ការងារ ​ដែល​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៣​០ ​ទៅ ៦០ ថ្ងៃ​ នៃ​ប្រាក់​ឈ្នួ​ល​យោ​ង​​ប្រចាំថ្ងៃ​ ចំពោះ​និយោជក​ប្រើ​ប្រាស់​​ក្មេង​អាយុ​ក្រោម ១៥ ឆ្នាំ និង​បាន​ប្ដឹងទៅ​តុលាការ​ពីបទ​ព្រហ្មទណ្ឌ ពី​ករណី​ប្រើប្រាស់​ពលកម្ម​កុមារ​ និង​ការខ្វះ​វិធា​ន​ការ​ការពារ​សុវត្ថិភាព​កុមារ​ មិនឱ្យ​ចូល​ជិត​ទៅ​កន្លែង​ខ្សែ​ចង្វាក់​ផលិតកម្ម។

ក្មេង​ៗ​​លេង​នៅ​បរិវេនឡឥដ្ឋ​​​មួយ​ក្នុង​ខេត្ត​កណ្តាល​កន្លងមក​​។ ហុង មិនា

នៅ​ពេល​ទាក់​ទង​សុំ​ការ​បំភ្លឺ​កាល​ពីម្សិល​មិញ ទៅ​លោក ប៉េង លាង មេការ​សិប្បកម្មឥដ្ឋ លាង ​ស្រ៊ុន បុរស​ម្នាក់​ដែល​ជា​អ្នក​លើក​ទូរស័ព្ទ​បាន​ឆ្លើយ​ថា លោក​លាងបាន​ឡើង​មក​ភ្នំពេ​ញហើយ​ភ្លេច​ទូរស័ព្ទ​នៅ​ផ្ទះ។

ភ្នំពេញ​ប៉ុស្ដិ៍​ មិនអាច​សុំ​ការ​បំភ្លឺ​បន្ថែម​ ពី​លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្ដា​ល​បានទេ​ កាលពី​ថ្ងៃ​ម្សិល​មិញ ដោ​យ​​អ្នក​លើក​ទូរស័ព្ទ​​ប្រាប់ថា លោក​កំពុង​ជាប់​បំពេញ​ភារ​កិច្ច​នៅ​ក្រៅ​ប្រទេស។

ចំណែក​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​យ៉ាងខ្លី​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា លោ​ក​មិនមាន​តួលេខ​កុមារ​ប៉ុន្មាន​នា​ក់ ​ដែល​រងគ្រោះថ្នាក់​ នៅក្នុង​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ឡើយ ប៉ុន្តែ​លោក​បាន​ព្រមាន​ថាចំពោះ​ម្ចា​ស់​សិប្ប​កម្ម​ណា​ដែល​មិន​បាន​អនុវត្តតាម​សេចក្ដីណែនាំ​ថ្មី​របស់​ក្រសួង​នេះ នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់។

លោក​ថា​៖ ​«ប្រឈម​នឹង​ការពិន័យ​ដោយ​ច្បាប់​ ស្ដីពី​ការងារ​ និង​ច្បាប់​ព្រហ្មទណ្ឌ»។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើប​អង្កេត​​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូបា​ន​​​ឲ្យ​ដឹង​ថា គិតចាប់​ពី​ឆ្នាំ ២០​០​២ ​មក អង្គការ​លីកាដូ​រកឃើញ​ថា មាន​កុមារម្នាក់​ស្លាប់​ ក្នុង​ចំណោ​​ម​កុមារ​​ចំនួន ៥ ​នាក់ ​ដែល​បាន​រងគ្រោះថ្នាក់​ដាច់​ដៃ​ដោយសារ​សិប្បកម្ម​ឡឥដ្ឋ។

លោក អំ សំអាត យល់ថា កុមារ​នឹង​អា​ច​​រងគ្រោះថ្នាក់​បន្ថែមទៀត​ នៅ​កន្លែង​សិប្បកម្ម​ឥដ្ឋ ប្រសិន​បើ​ការ​ចេញ​សេចក្ដី​ណែនាំ​ថ្មី​​របស់​ក្រសួង​ការ​ងារ​នេះ ​ពុំមាន​ការចុះ​ធ្វើ​អធិការកិច្ច​ជាប្រចាំ​ នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ។

លោក​ថា៖ «ថៅកែ​ឡឥដ្ឋ ​គេ​តែ​​ង​តែ​បដិសេធថា គេ​មិនបាន​ប្រើប្រាស់​ពលកម្ម​កុមារ​ទេហើ​យ​កុមារ​ភាគច្រើន ​ដែល​ក្រសួង​លើក​ឡើង​កន្លងមក ថា​ទៅ​លេ​ង​​ជិត​តំបន់​គ្រោះថ្នាក់​ហ្នឹង កុមារ​ខ្លះទៀត ម្ដាយ​ឪពុក​ ឱ្យ​ជួយ​ធ្វើការ​ជាដើមប៉ុន្តែ​អាហ្នឹង​សុទ្ធ​តែជា​ការទទួលខុសត្រូវ ​របស់​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ ពីព្រោះ​បើ​មានរឿង​អ៊ីចឹង គាត់​ត្រូវ​បញ្ឈប់​ ឬ​មិនឱ្យ​ធ្វើ ហើយ​ការ​ចេញ​សេចក្ដីណែនាំ គ្រាន់តែ​យកទៅ​បិទ ហើយ​គ្មាន​ការចុះ​ធ្វើ​អធិការកិច្ច​ជាប្រចាំ​ឱ្យ​គាត់ ​(ម្ចាស់​ឡឥដ្ឋ) គោរព​តាម​ទេ វា​នៅ​តែ​មាន​គ្រោះថ្នាក់​អ៊ីចឹង»​៕