The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​កំពុង​កំណត់​ប្រភេទ​ឈើ​ល្មើស​ និង​ឈើ​ក្នុង​ដី​ក្រុមហ៊ុន

ក្រសួង​កំពុង​កំណត់​ប្រភេទ​ឈើ​ល្មើស​ និង​ឈើ​ក្នុង​ដី​ក្រុមហ៊ុន

Content image - Phnom Penh Post
ឈើល្មើសច្បាប់ដែលគេកាប់នៅតំបន់ព្រៃឡង់កន្លងមក។ សហការី

ក្រសួង​កំពុង​កំណត់​ប្រភេទ​ឈើ​ល្មើស​ និង​ឈើ​ក្នុង​ដី​ក្រុមហ៊ុន

កំពង់ធំ: រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោ​ក សា​យ សំអាល់ បាន​អះ​អា​ង​កា​ល​ពី​ម្សិ​ល​មិ​ញ​ថា​ ក្រសួង​​បរិ​ស្ថាននិ​​ង​ក្រ​សួង​ក​សិ​ក​ម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​និង​កំពុង​កំណត់​មុខ​សញ្ញា​ប្រភេទឈើ​ដែល​បាន​ដឹក​ចេញ​រាល់​ថ្ងៃថាជា​ឈើ​ក្នុង​បរិ​វេ​ណដីក្រុមហ៊ុនមាន​អាជ្ញា​ប័ណ្ណឬ​ជា​ឈើ​លួច​កាប់​ខុស​ច្បាប់ ​ខណៈ​ភាគី​ទាំង​ ២ ​ជំរុញ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ដើ​ម្បីទ​ប់​ស្កា​ត់​​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

ការ​ថ្លែង​បែប​នេះ​ បានធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ពេជ្រ ​ស្រស់ ​សមា​ជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​​​និង​ផ្ដល់​យោបល់​​និង​លោក​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានពី​ម្សិលមិ​ញ​ដើម្បី​សួរ​ពីបញ្ហា​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ ការ​ផ្ដល់​អាជ្ញា​ប័ណ្ណ​សម្ប​ទាន​ដីសេដ្ឋកិច្ច​ឲ្យ​ក្រុម​ហ៊ុន គម្រោង​ដាក់​ប្រព័ន្ធ​កែច្នៃ​ទឹក​ស្អាត និង​បញ្ហា​នានា​ជា​ច្រើន​ទៀត​។

ឆ្លើយ​នឹង​សំណួរ​ពី​បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ ​​លោក ​សាយ សំ​អាល់ បាន​ថ្លែងថា ការ​កា​ប់បំផ្លាញ​​​ ​ព្រៃ​ឈើ ខាង​ក្រសួង​បរិស្ថាន​កំពុង​ខិតខំ​ទប់​ស្កាត់ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​កម្លាំង​ចម្រុះ​និង​ពី​ក្រសួង​កសិកម្ម ដោយ​កំណត់​មុខសញ្ញា​​ឈើ​ទាំងនោះ​ថា​តើ​ដឹក​ចេញ​ពីបរិ​វេ​ណដីមាន​​អាជ្ញា​ប័ណ្ណឬ​​ឈើ​លួច​កាប់​ខុស​ច្បាប់​ ដូច្នេះ​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ត្រូវ​ឲ្យ​មាន​ការ​ចូ​លរួម​ពី​គ្រប់​ភាគី​ ទើប​បាន​លទ្ធ​ផល​ល្អ។

លោក សំ​អាល់ ​បន្ត​ថា ការផ្ដល់​អាជ្ញា​ប័ណ្ណ​សម្ប​ទានដី​​សេដ្ឋ​កិច្ច​​ គឺ​រដ្ឋាភិ​បាល​បាន​បិទ​តាំង​ពី​ឆ្នាំ ​២០១​០ និង​ឆ្នាំ ២០១២ មក​ ហើយ​ក្រ​សួង​កំពុង​ពិនិត្យ​លើ​ក្រុម​ហ៊ុនដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ដើម្បី​វាយ​តម្លៃ​ពី​ការ​អនុ​វត្ត​ថា​តើ​ត្រឹម​​ត្រូវ​ឬទេ? ហើយ​បើ​ពិ​និ​ត្យឃើញ​មាន​ភាព​មិ​នប្រ​ក្រតី​​ក្នុង​ក្រុម​ហ៊ុន​ណាមួយ​ ក្រសួង​នឹង​ដក​ហូត​អាជ្ញា​ប័ណ្ណ​នោះ​​វិញ ហើយ​ក្រុម​ហ៊ុន​ត្រូវ​តែ​ទទួ​លខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក​បញ្ជាក់​ថា៖ «ចំពោះ​គម្រោង​ដាក់​ប្រព័ន្ធ​កែ​ច្នៃ​ទឹក​ស្អាត​តាម​អគារ​តូចធំ​របស់​ក្រុម​ហ៊ុន​និង​តាម​សហ​គ្រាស​នានា​មុន​នឹង​បង្ហូរ​ចេញ​ទៅ​សមុទ្រ​ ទន្លេ និង​បឹង ក្រ​សួង​បាន​និង​កំពុង​ធ្វើជា​មួយ​ក្រុម​ហ៊ុន​ ហើយនឹ​ង​​បន្ត​ធ្វើ​ទៅ​ទៀត​ដោយ​ពន្លឿន​ឲ្យ​ឆាប់​រហ័ស​ដើម្បី​រៀប​ចំប្រព័ន្ធ​ទឹក​ស្អាត»។

យ៉ាង​ណា​ក្ដី​ ចំ​ពោះ​ចម្លើយ​ពាក់​ព័ន្ធ​ការ​បាត់​បង់​ព្រៃឈើ​ លោក ពេជ្រ ស្រស់ យល់​ថា មន្ត្រី​ពាក់​ព័ន្ធ​នៅតែ​បន្ដ​លើក​បញ្ហា​ដាក់​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដោយ​មិន​ទាន់​មាន​ចំណាត់​ការ​ច្បាស់​លាស់​នៅ​ឡើយ។

លោក​ថា៖​ «ខ្ញុំ​មើល​ឃើញ​ថា នៅតែ​ឆ្លើយ​ដាក់គ្នា​នៅ​ឡើយ​អត់​មាន​យន្ត​ការ​ណាមួយ​ឲ្យ​ច្បាស់លាស់​ទេ»។

ទាក់​ទង​នឹង​ករណី​នេះក្រសួង​បរិស្ថានគ្រោង​នឹង​បង្កើត​ស្នាក់ការ​កណ្ដាល​មួយ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ត្រង់​ចំណុច​ប្រសព្វ​​ខេត្ត​ទាំង ៣ គឺ​ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បី​ធានា​ការងារ​ចុះ​ល្បាត ការទ​ប់ស្កាត់​បទ​ល្មើស​នានា ការ​អនុវត្ត​ច្បាប់ និង​ងាយ​ស្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ធនធាន​ធម្ម​ជាតិ​ក្នុង​តំបន់​នោះ។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន កាលពី​ម្សិល​មិញ​បាន​ថ្លែង​ថា នៅថ្ងៃ​ទី ៩ ខែ​កុម្ភៈ មាន​កិច្ច​ប្រជុំ​ពិគ្រោះ​​យោ​ប​ល់​ស្តីពី​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ដែនជ​ម្រកស​ត្វ​ព្រៃ​តំបន់ព្រៃ​ឡង់នៅ​ខេត្ត​កំពង់​ធំ​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ និង​សហ​គមន៍​ជាង ១០០ នាក់។

លោក​ប​ន្ត​ថា ការ​ប​ង្កើ​ត​ទីស្នា​ក់​កា​រ​ប​ន្ថែ​ម​គឺ​ដើ​ម្បី​ប​ង្កើ​ន​ចំ​នួ​នទី​តាំ​ង​ល្បា​ត​និង​ព​ង្រឹ​ង​ប្រសិ​ទ្ធ​ភា​ព​​ការ​ការ​ពារ​ធន​​ធានធ​ម្ម​ជា​តិ​ក្នុ​ង​តំ​ប​ន់​ដែ​ន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​ព្រៃឡង់។

លោក​បាន​ថ្លែងបន្តថា៖ «​ចំ​ពោះ​​កា​រចំ​ណា​​យ​​ថ​វិ​កា​ប៉ុ​ន្មាន​និង​​ទំ​ហំ​ប៉ុ​ន្មា​ន​មិ​ន​ទា​ន់​កំ​ណ​ត់​នៅ​ឡើ​យ​ទេ​ ដោ​យ​ក្រុ​ម​​ការ​ងារ​ក្រ​សួ​ង​ រួម​នឹ​ង​ម​ន្ត្រី​ទាំ​ង ​៤​​ ខេ​ត្ត​បា​ន​និង​​កំ​ពុង​​សិ​ក្សា​រួម​គ្នា​»​។

លោក សៅ សុភាព រដ្ឋលេខា​ធិការ​ក្រសួង​បរិ​ស្ថាន កាល​ពី​ម្សិល​មិញ​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​ដោយ​ទូរស័ព្ទ​​លោក​មិន​មាន​អ្នក​ទទួល។

ប៉ុន្ដែ​លោក​ធ្លាប់​បាន​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ថាក្រសួង​បរិស្ថាន​កំពុង​រៀបចំ​យន្តការ​ទ្រទ្រង់​ដល់​កិច្ច​ការ​ពារ​អភិរក្ស​ជាក់​ស្តែង​នៅ​ចំណុច​ត្រីកោណ​ក្នុង​ខេត្តកំ​ពង់ធំ​​ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែងដោយ​គ្រោង​បង្កើត​ស្នាក់​ការ ១ ដើម្បី​ងាយ​ស្រួល​ដាក់​កម្លាំង​ចម្រុះ​រួមគ្នា​ក្នុងការ​ចុះ​ល្បាត និង​ការ​អនុវត្ត​ច្បាប់​ធន​ធាន​ធម្ម​ជាតិ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

លោក​បន្ត​ថា​ការ​ដាក់​គម្រោង​នេះ​ បន្ទាប់​ពី​មាន​សិក្ខា​សាលា​មួយ​ស្តីពី ​«ការរួម​គ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ទប់​ស្កាត់​បទ​ល្មើស» ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៅព្រៃ​ឡង់​ដោយមាន​ការ​ចូល​រួម​ពិគ្រោះ​ពី​ថ្នាក់ដឹ​កនាំ​បរិស្ថាន ​៤​ ខេត្តរួម​មាន ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង និង​ខេត្ត​ព្រះ​វិហារ ដែល​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃ ៨​-៩ កុម្ភៈ៕

អត្ថបទគួរចាប់អារម្មណ៍