The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួងធនធាន​ទឹក​ ​ប្រាប់​ពលរដ្ឋ​ឲ្យ​​ប្រយ័ត្ន​បាតុភូត​ធម្មជាតិ​ ខណៈ​កម្ពុជា​បន្ត​រង​សម្ពាធ

ក្រសួងធនធាន​ទឹក​ ​ប្រាប់​ពលរដ្ឋ​ឲ្យ​​ប្រយ័ត្ន​បាតុភូត​ធម្មជាតិ​ ខណៈ​កម្ពុជា​បន្ត​រង​សម្ពាធ

Content image - Phnom Penh Post
ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​ប្រកាស​អោយពលរដ្ឋ​ឲ្យមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​បណ្តា​បាតុភូត​ដែលអាច​បណ្តាល​ឲ្យមាន ផ្គរ​ រន្ទះ ​ខ្យល់​កន្ត្រាក់ ​និង​រលក​សមុទ្រ​ ដោយសារ​ជ្រលង​សម្ពាធ​ទាប។ ហុង មិនា

ក្រសួងធនធាន​ទឹក​ ​ប្រាប់​ពលរដ្ឋ​ឲ្យ​​ប្រយ័ត្ន​បាតុភូត​ធម្មជាតិ​ ខណៈ​កម្ពុជា​បន្ត​រង​សម្ពាធ

ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​បណ្តា​បាតុភូត​ដែលអាច​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ណាមួយ​ជាយថា​ហេតុ ​មាន​ជាអាទិ៍ ​ផ្គរ​ រន្ទះ ​ខ្យល់​កន្ត្រាក់ ​និង​រលក​សមុទ្រ​ ដោយសារ​ជ្រលង​សម្ពាធ​ទាប​នៅតែ​បន្ត​អូស​បន្លាយ​មកលើ​កម្ពុជា​ ខណៈ​ខ្យល់​មូសុង​និរតី​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​មាត់​សមុទ្រ។

តាម​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម ​ចេញផ្សាយ​ពីម្សិលមិញ ​ឲ្យដឹង​ថា ​ចាប់ពី​ថ្ងៃទី ១២ ​ដល់​ថ្ងៃ​ទី ១៨ ​ខែមិថុនា ​ដោយសារតែ​ស្ថានភាព​បែបនេះ ​នៅតែ​បន្ត​កើតមាន​នៅ​កម្ពុជា​នោះ ​ធ្វើឲ្យ​ភ្លៀង​នៅបន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។ ​

បណ្តាខេ​ត្ត​នៅតំបន់​មាត់​សមុទ្រ​ តំបន់​ទំនាប​កណ្តាល​​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម​ ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពីមធ្យម​ទៅបង្គួរ​ ដោយ​កើន​ឡើង​ជាលំដាប់។ ទន្ទឹម​នឹងនោះ ​កន្លែង​​ខ្លះ​អាច​មាន​បរិមាណ​ច្រើន។

បណ្តា​ខេត្ត​នៅភាគ​ពាយ័ព្យ ​ភ្លៀង​ក៏បង្កើន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅបង្គួរ ​និងរាយប៉ាយ​បាន​ប្រសើរ​ជាង​រយៈពេល​កន្លង​ទៅ។ ឯបណ្តា​ខេត្ត​ភាគ​ខាងលើ​នៅ​ឦសានជាប់​វៀតណាម​ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម។ បាតុភូត​ផ្គរ ​រន្ទះ ​ខ្យល់​កន្រ្តាក់​ នៅតែ​បន្ត​កើត​មាន ​ខណៈ​​នៅលើ​ផ្ទៃ​សមុទ្រ​ នៅ​ថ្ងៃ​ទី ១២-១៣ ​ខែមិថុនា ​ផ្ទៃ​មេឃ​មាន​ពពក​មីរ​ដេរដាស​ លាយឡំ​នឹង​ភ្លៀង​ ខ្យល់​បោក​បក់​ខ្លាំង ​និង​មាន​រលក​ខ្ពស់។

ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​ថា​៖ «អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​សាធារណជន​ជ្រាប ​និង​បង្កើន​ការប្រុងប្រយ័ត្ន​ នូវ​បណ្តា​បាតុភូត​ ដូច​បាន​ជម្រាប​ជូន​ខាងលើ ​មានជា​អាទិ៍​ផ្គរ ​រន្ទះ ​ខ្យល់​កន្រ្តាក់ ​និង​រលក​សមុទ្រ»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។