ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈប្រកា​ស​ពន្យារពេល​បើក​ប្រាក់​រំឭក​អតី​តភាព​ការងារ ដែលមាន​មុន​ឆ្នាំ ២០១៩ ទៅ​អនុវត្ត​នៅ​ខែ ធ្នូ ឆ្នាំ ២០២១ វិញសម្រាប់​សហ​គ្រា​ស គ្រឹះស្ថាន​ក្រៅពី​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង ខណៈប្រាក់​រំឭក​អតីត​ភាព​ការ​ងារ​ក្នុង​ឆ្នាំ​ថ្មី សម្រាប់​វិស័យ​នេះ នៅ​អនុវត្ត​ដដែល។

សេចក្តី​ណែ​នាំ​របស់​ក្រសួង​ការងារបញ្ជាក់​ថា យោង​តាម​កម្រិត​ហានិភ័យ​ទាបនិង​ស្ថាន​ភាព​ជាក់ស្តែង​នៃ​សហគ្រាស គ្រឹះស្ថាន​នេះការបើក​ប្រាក់​រំឭក​បំណាច់​អតីតភាព​ការងារដែ​លមានន​មុន​ឆ្នាំ ២០១៩ នឹងត្រូវ​ទូ​ទា​​​ត់​រំឭក​ចំនួន ៦ ថ្ងៃក្នុង ១ ឆ្នាំក្នុង​នោះ​ចំនួន ៣ ថ្ងៃនៅក្នុង​ខែ មិថុនា និង ​៣ ថ្ងៃនៅក្នុង​ខែ ធ្នូ ដោយ​អនុវត្ត​​ចាប់ពី​ខែ ធ្នូ ឆ្នាំ ២០២១។

លិខិត​បញ្ជាក់ថា៖ «ក្នុង​អំឡុ​ង​នៃ​ការពន្យារ​ការអនុវត្ត​នេះកម្ម​ក​រ​និយោជិត​ណា ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​មូល​ហេតុ​ក្រៅ​ពី​​កំហុស​ធ្ងន់ ឬ​ចូលនិវត្តន៍ ឬ​ទទួលមរណភាព និយោជក​ត្រូ​វ​បើក​ផ្តាច់​នូវ​ប្រា​ក់​រំឭក​ប្រាក់បំណាច់​អតីត​ភាព​ការងារ​ទាំង​អស់​តែម្តងជូន​កម្មករ​និយោ​ជិត​ឬ​ទាយាទ​រប​ស់​​កម្មករ​និយោជិត»។

លិខិត​បន្តថា៖ «ចំពោះ​កម្មករ​និយោជិត ​ដែល​លាឈប់​ពី​ការ​​ងារ​ដោយ​ឯកឯងឬ​ត្រូវ​​បញ្ឈប់​ពី​ការងារ​ដោយ​កំហុស​ធ្ងន់ នឹង​មិន​ត្រូវបាន​ទទួល​នូវ​កា​របើក​ប្រាក់​​រំឭក​បំណាច់​អតី​ត​ភាព​ការងារ ដែលមាន​មុន​ឆ្នាំ ២០១៩ នោះ​ទេ»។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារថ្លែង​​ពី​ម្សិល​មិញ​​ថា ប្រាក់​បំណាច់​អតីត​ភាព​​ការ​ងារ​ថ្មី​ប្រចាំឆ្នាំ ដែលមាន​ចាប់ពី​ឆ្នាំ ២០១៩ នេះ​តទៅគឺ​ត្រូវ​​​​អនុវត្ត​នៅ​គ្រប់​វិស័យ​ដោយ​​ក្នុង ១ ឆ្នាំ ស្មើនឹង ១៥ ថ្ងៃ ក្នុង​នោះ​​និយោ​​ជ​ក​ត្រូវ​ទូទាត់​ជូន​កម្មករ និយោជិត​ចំនួន ៧,៥ ថ្ងៃ នៅក្នុង​ខែ មិថុ​នា និង ៧,៥ ថ្ងៃ នៅក្នុង​ខែធ្នូ​នៃ​ឆ្នាំ​នីមួយៗ។

លោក​ថា ដោយ​ឡែ​ក «ប្រាក់​រំឭក» ប្រាក់​បំណាច់​អតីតភាព​ការងារ​ ដែលមាន​មុន​ឆ្នាំ ២០១៩ គឺ​អនុវត្ត​ជា​ដំបូង​នេះ សម្រាប់តែ​វិស័យ​វាយ​​ន​ភណ្ឌ សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ពីព្រោះ​វិស័យនេះ​ជា​លក្ខណៈ​សកល ​គឺមាន​ហានិភ័យ​ខ្ពស់​ជាងគេ ពោល​គឺ​រោងចក្រ សហគ្រាស​ក្នុង​វិស័យនេះ ​មាន​អចលន​ទ្រព្យ​តិច ងាយ​នឹង​ចល័ត​ពី​ប្រទេសមួយ​ ទៅ​ប្រទេសមួយ។

លោក​បញ្ជាក់ថា៖ «សម្រាប់​វិស័យ​ផ្សេង គឺ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​មាន​អចលនទ្រព្យ​រឹងមាំ​នៅ​កម្ពុ​ជាច្រើន ហើយ​ជា​លក្ខណ:​សកល ​គឺ​អ្នកសេដ្ឋកិច្ច​ ចាត់ទុកថា​ ជា​វិស័យ​ដែល​មិន​ងាយ​នឹង​ច​ល័ត​​ដូច​វិស័យ​វាយន​ភណ្ឌ សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​នោះ​ទេ»។

តាម​ខ្លឹមសារ​ប្រកា​ស​លេខ ៤៤៣ ចុះ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ គឺ​និយោជក ​ត្រូវអនុវត្ត​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​ដែលមាន​ចាប់ពី​ឆ្នាំ ២០១៩ ដោយ ១ ឆ្នាំ ត្រូវ​ទូទាត់​ជូន​កម្មករ និយោជិត​ចំនួន ១៥ ថ្ងៃ និង​ត្រូវ​បើក ២ ដង ក្នុង ១ ឆ្នាំ។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង លោក ខេន លូ អគ្គលេខា​ធិការ​ GMAC បាន​ទេ​​ពីម្សិល​មិញ​។ ប៉ុន្តែ​លោក​ កាំ​ង ម៉ូ​នី​កា អគ្គ​​លេខាធិការរង​ GMAC ​​ថ្លែង​ថា​លោក​មិន​មាន​យោប​ល់​ពី​បញ្ហា​នេះ​ទេ​ព្រោះ​សេ​ចក្តី​ណែនាំ​នេះ​ សម្រាប់​​តែសហ​គ្រាស​និង​គ្រឹះ​ស្ថាន​ក្រៅ​ពី​វិស័​យ​​វាយ​នភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង។​ «ស​ម្រា​​​ប់​វិស័យ​វាយន​ភណ្ឌ​ កាត់​ដេរ និង​ផលិត​ស្បែក​ជើង​ យើង​នឹង​ចាប់​ផ្តើម​អនុវត្ត​ជា​ធម្មតា នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ពុំ​មាន​ពន្យារ​ពេល​សម្រា​ប់​ទាំង​អតីត​ភាព​មុន​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០១៩ នេះ​តទៅ»។

លោកស្រី កែវ មុំ អគ្គនា​យិ​កា​រោងចក្រ​នំ​ស្រួយ​លី​លី បាន​លើកឡើងថា លោក​ស្រី​​សាទរ​ចំពោះ​ការសម្រេច​លើក​ពេល​ក្នុងការ​ទូទាត់​ប្រាក់​បំណា​ច់​អតីតភាព​ការងារ ​សម្រាប់​គ្រឹះ​​ស្ថាននិង​សហ​គ្រា​សនេះព្រោះថា​ អាច​នឹង​ជួយ​សម្រួល​បន្ទុក​ខ្លះ។

តែ​យ៉ាង​ណា លោកស្រីថា សម្រាប់​ការ​អនុវ​ត្ត​​ប្រាក់​អ​តី​ត​ភាព​ការងារ​នេះ ក្រសួ​ង​នឹង​យល់​យោគ​ដល់​គ្រឹះ​ស្ថាន​និង​សហ​គ្រាស​តូច​ៗ​​។ «យើង​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល អនុវត្ត​នូវ​ផែនការនានាតែ​ដោយ​សារ​តែ​ជា​ទូទៅ​វិស័យ​សហគ្រាស និង​គ្រឹះ​ស្ថានតូចៗ មានការ​ពិបា​ក​ក្នុងការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ជូន​បុគ្គលិក ដែល​មានពី​មុន​ៗ។ ដូច្នេះ​យើ​ង​សង្ឃឹមថា ក្រសួង​នឹង​ពិចារ​ណា ហើយ​ឲ្យពួក​ខ្ញុំ ​ទូទាត់​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​ទៅ ដើ​ម្បី​បង្ក​ភាព​ងាយ​ស្រួល ដល់​​ពួក​យើង»។

លោក មឿន តុលា នាយក​ប្រតិ​បត្តិសម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស លើក​ឡើង​ថា ការ​អនុវត្ត​នូវ​ច្បាប់ថ្មី គឺវា​មាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់។

ចំណែក​ការ​ប្រកាស​ពន្យារ​​ពេល​ក្នុង​ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការ​ងារ​កម្មករ​និយោ​ជិក​នៅ​តា​ម​គ្រឹះ​ស្ថាន សហ​គ្រាស​នេះ គឺ​លោ​ក​មិន​មាន​ការ​បារម្ភ​ទេ ព្រោះ​​ថា ក្នុង​វិស័យ​នេះគឺ​កម្រ​​នឹង​ជួប​ហា​និភ័យ​ណាស់ ឲ្យតែ​សហ​គ្រា​ស និង​គ្រឹះស្ថាន​ទាំង​នោះ​អនុ​វត្ត​ច្បាប់​បាន​ពេញ​លេញ​។ «អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ គឺ​ត្រូវ​តែ​ប្រាក​ដ​ថា មាន​ការ​ទូទាត់​ប្រាក់​បំណាច់​អតី​​ត​ភាព​ការ​ងារ​​​នេះឲ្យ​ពិតប្រាកដនៅ​ពេល​មា​ន​​​ការ​បញ្ចប់​កិច្ច​សន្យា​រវាង​ក្រុម​ហ៊ុន និង​កម្មករ​និយោ​​ជិត ហើយ​ច្បាប់​ថ្មី​នេះក៏ល្អ​ដែរព្រោះ​វា​បាន​ទូទាត់​ប្រាក់​បំណាច់​​អតីតភាព​របស់​កម្មករ​ជា​បណ្តើរៗ»៕