ភ្នំពេញ៖ ក្រសួង​សុខាភិបាល កាល​ពី​ព្រឹក​មិញ បាន​ប្រកាស​រក​ឃើញ ករណី​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៤៤ នាក់​បន្ថែម​ទៀត ដោយ​ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ៤០ នាក់ និង ៤ នាក់​ទៀត​ជា​អ្នក​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​កាល​ពី​ព្រឹក​ថ្ងៃទី ២៦ កុម្ភៈនេះ បាន​ឱ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន ៧៤១ នាក់ ក្នុង​នោះ​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ ៤៧៧ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ២៦២ នាក់។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​បន្ត​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ ១៩ ចូល​ក្នុង​សហគមន៍ និង​ទប់ស្កាត់​ការ​ប្រមូល​ផ្តុំ​នានា គណៈដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​នៅ​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​ជួបជុំ​តាម​បែប​សាសនា​អ៊ិស្លាម​នៅ​ទីតាំង​មួយ​ចំនួន​ផងដែរ។

គណៈដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​នៅ​កម្ពុជា លោក សុះ កំរ៉ី បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដោយ​សម្រេច​ផ្អាក​កម្មវិធី​ជួបជុំ​បែប​សាសនា​អ៊ិស្លាម​រៀង​រាល់​ថ្ងៃ​សុក្រ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ទៅ៕

វីដេអូ៖