ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណិតពង្រឹងគុណភាពសេវារបស់ខ្លួន ដើម្បីឆ្លើយតបនឹងចំនួនអ្នកប្រើកាន់តែច្រើន ក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩។
សេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍បានដឹងយ៉ាងដូច្នេះថា ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត កាន់តែកើនឡើងគួរឲ្យកត់សម្គាល់។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ទាំងអស់ត្រូវពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ចៀសវាងភាពរអាក់រអួលក្នុងទំនាក់ទំនងសង្គម ការសិក្សា និងការបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញ ( Online ) ជាដើម៕