ភ្នំពេញៈ ក្រសួង​បរិស្ថាន​ នៅ​មិន​ទាន់​​សម្រេច​​ ថា​តើ​នឹង​ត្រូវ​ចាត់​វិធានការ​បែប​ណា ចំពោះ​ប្តី​ប្រពន្ធ​ពីរ​នាក់ ដែល​បាន​យក​សត្វ​ព្រៃ​មក​ធ្វើ​ម្ហូប​ ហើយ​បាន​ថត​ជា​វីដេអូឃ្លីប ​ បង្ហោះ​តាម​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មានការ​រិះ​គន់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ បាន​ចូល​មក​សារភាព​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០១៨។ លោក​ ជា​ សំអាង ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ការពារ ​និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា ក្រសួងទើប​ទទួល​បាន​ព័ត៌មាន ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ​ សីហា អំពីវី​ដែអូ​ឃ្លីប​ដែល​ប្តី​ប្រពន្ធ័​ទាំង​​ពី​រ​នាក់​នោះ​ បាន​បង្ហោះ​ ហើយ​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា ក្រសួង​បាន​ធ្វើ​សន្និ​សិត​កាសែត​ក្រោយ​ពី​ប្តី​ប្រពន្ធ​ទាំង​ពីរ​​​នាក់​ បាន​​ចូល​ខ្លួន​មក​សារភាព​កំហុស​​។​ លោក​សំអាង​បញ្ជាក់​ថា​៖«យើង​កំពុង​ចាត់​វិធាន​ការ​តាម​ច្បាប់។ អីលូវ​ក្រុម​ការ​ងារ​ កំពុង​តែ​ធ្វើ​របាយ​ការណ៍»។ លោក​ ជា​ សំអាង​ បាន​​ឲ្យ​ដឹង​ទៀត​ថា​ សត្វ​ទាំង​អស់​ភាគ​ច្រើន​ មិន​ឃើញ​មាន​ជា​សត្វ​កម្រ​ទេ។​ «វា​មិន​ទាំង​អស់​ជា​សត្វ​កម្រ​ តែ​ប្រភេទ​សត្វ​ស្លាប​ គ្រៀល ​វាគឺ​ជា​សត្វ​កម្រ​ ដែល​គេ​អភិរក្ស។​ បង្គួយ​និងខ្លា​​ព្រៃ​ជា​ប្រភេទ​បង្គួរ​ទេ»​។​ លោក​ ភួង ​រ៉ាទី​ ត្រូវ​ជាប្តី​ បាន​និយាយ​ក្នុង​សន្និ​សីទ​​សារព័ត៌មាន​ថា​ លោក​និង​ភរិយា​ បាន​ទិញ​សត្វ​ព្រៃទាំង​នោះ។​ ប្តី​ ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ និង​អ្នក​ផ្សែង​ទៀត​ បាន​ចាប់​ផ្តើម​ថត​វីដែអូរ​ តាំង​ពីខែ​ ធ្នូ ឆ្នាំ ២០១៧ មក ដែល​បង្ហាញ​ពីការ​យក​សត្វ​ព្រៃ​ ធ្វើ​ជា​ម្ហូប​ ហើយ​ចាប់​ផ្តើម​បង្ហោះ​​កាល​ពី​ខែ​មេសា​។​

លោក រ៉ា​ទី និយាយ​ថា​៖«តាម​ពិត​ អ្វី​ដែល​ខ្ញុំ​​បាន​ធ្វើ​ គឺ​ដើម្បី​រក​​ប្រាក់​ចំណូល​​តាម ​youtube ដោយ​សារ​យើង​អត់​ដឹង។​​ យើង​ដឹង​ខ្លួន​ទើប​​មក​ទទួល​ទោស​មុន។​ មក​ដល់​ពេល​នេះ​ យើង​ទទួល​បាន​ ៥០០ ​ដុល្លារ ​ប៉ុន្តែ​យើង​អត់​ទាន់​បាន​លុយ​ដល់​ដៃ​​​ទេ​​»។ រ៉ាទី​បាន​និយាយ​ថា៖​«ខ្ញុំ​សូម​ទោស​ជា​សា​ធា​រណៈ ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​ បាន​ប្រព្រិត​ទោ​ស ​ដែល​ធ្វើ​អោយ​ខូច​ខាត​ ដល់​ធន​ធាន​ធម្ម​ជាតិ ​ដល់​សត្វ​ព្រៃ។​ ​ពួក​ខ្ញុំ​អត់​មាន​ចេតនា​ និង​បំណង​ធ្វើ​បែប​នេះ​ទេ ហើយ​សត្វ​ដែល​ខ្ញុំ​ទទួល​បាន​មក​នោះ​ គឺ​ងាប់​បាត់​ហើយ»​។​ ​ចាន់ ប៉ូលីន  ​ដែល​ត្រូវ​ជា​ភរិយា​ បាន​និយាយ​ថា​៖«ខ្ញុំ​អត់​​ស្គាល់​ប្រភេទ​សត្វ​ទាំង​អស់​និង​ទេ​ វាជា​ប្រភេទ​សត្វ​ស្លាប​​ហើយ​តូច ​ខ្ញុំ​អត់​ដឹង​ថា ​វា​មាន​ផល​ប៉ះ​ពាល់​អ៊ី​ចឹង​ទេ»។ លោក​ ជា​ សំអាង ​បាន​មាន​ប្រាសន៍​​ថា​ ក្រសួង​និង​ធ្វើការ​បន្ត​ទៀត​ ទាក់​ទង​និង​ទីតាំង​ដែល​ប្តី​ប្រពន្ធ័​បាន​ទិញ​សាច់​សត្វ​ព្រៃ​ទាំង​អស់។​ លោក​បញ្ជាក់​ថា​៖«យើង​មិន​ដឹង​អ្នក​លក់​បាន​មក​ពីណា​យក​មក​លក់​ទេ។​យើង​និង​ធ្វើការ​ងារ​បន្ត​ច្រើន​ទៀត។​ យើង​កំពុង​ធ្វើ​ការ​បន្ត​ទៀថាតើ​ត្រូវ​ពិន័យ​ប៉ុន្មាន​​។ នៅ​ចរចារ​ច្រើន​ទៀ​ត»៕