ភ្នំពេញ៖ នៅ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួង​សុខាភិបាល​ប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ១៩ ថ្មី​ចំនួន ១៥៧ នាក់​បន្ថែមទៀត​ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៧២ នាក់ ខណៈ​មាន​មនុស្ស ៣ នាក់​បាន​បាត់បង់ជីវិត ដោយសារ​ជំងឺ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា អ្នក​ឆ្លង​ទាំង ១៥៧ នាក់​ថ្មី គឺ​មាន​អ្នកដំណើរ​ចូល​មក​កម្ពុជា​ម្នាក់ ហើយ​ក្រៅពីនោះ គឺជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

ក្រៅពី​ចំនួន​អ្នក​ឆ្លង​ថ្មី ក្រសួង សុខាភិបាល បាន​អះអាង​ថា នៅ​ថ្ងៃនេះ​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៣ នាក់ ដែល​នាំឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ឡើង​ដល់ ២៩ នាក់។

គិត​ត្រឹម​ថ្ងៃទី ១១ មេសា ឆ្នាំ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប ៤២៣៨ នាក់៕