ភ្នំពេញៈ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌និង​វិចិត្រសិ​ល្បៈ​អះ​អាង​ថា កម្ពុជាកំ​ពុង​សិក្សា​លើក​រណី​សាង​សង់​សណ្ឋា​គារ​មួយ​នៅ​ប្រទេស​ថៃ​ ដែល​បាន​ចម្លង​ទាំង​ស្រុង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​នូវ​រចនាប័ទ្ម​បាយ័ន​ បន្ទាយ​ស្រី និង​ប្រា​សាទ​អង្គរ​របស់​កម្ពុជា​ បន្ទាប់​ពី​រូបថត​ជាច្រើន​ស​ត្រូវបាន​បង្ហោះ​សុស​សាយ​ពេញ​បណ្តាញ​សង្គម​ហើយ​រង​ការ​រិះគ​ន់​ពី​ពលរដ្ឋ​កម្ពុជា​។

សណ្ឋា​គារ​ដែល​បាន​ចម្លង​រចនា​ប័ទ្ម​ប្រា​សាទ​របស់​ខ្មែរ​នេះ មាន​ឈ្មោះ​ថា Le Palais Hotel ស្ថិត​នៅ​កោះ ផា​ងា​ន់ ខេត្ត ស៊ូរ៉ាត​ថានី ប្រទេស​ថៃ ដោយ​បាន​រចនា​ដូច​ទៅ​នឹង​ប្រា​សាទ​ជា​ច្រើន​កន្លែង​របស់​កម្ពុ​ជា​ដែល​មាន​ជា​បន្ទប់​សម្រាក​ អាង​ហែល​ទឹក​ ​ភោជ​នីយ​ដ្ឋា​ន​និង​កន្លែង​កម្សាន្ត​នៅ​ក្នុង​ប្រា​សាទ​ជា​ដើម​។

លោក ឡុង​ ប៉ុណ្ណា​ស៊ី​រីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីថ្ងៃទី ៤ តុលា ​​ថា កម្ពុជា​ បាន​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស ដើ​ម្បី​សិក្សា​ជុំវិញ​ករណី​នេះជា​មុន​សិន ​មុន​នឹង​​ប្រតិ​កម្ម​តាម​ផ្លូវ​ការ​ទូត​ណា​មួយ​ ទៅ​កាន់​ប្រទេស​ថៃ​។

លោក​បន្ត​ថា ក្នុង​នាម​ប្រទេស​កម្ពុជា ដែល​ជា​ម្ចាស់​នៃ​បេ​តិក​ភណ្ឌ​ពិភព​លោក ​កម្ពុជាស្វាគ​មន៍​រាល់​ការស្នើ​ណា​មួយ​ពី​ប្រទេស​ជុំវិញ​ពិភ​ពលោ​ក ដែល​មាន​បំណង​ចង់​សាង​សង់​ឡើង​វិញ​នូវ​សម្ប​ត្តិ​វប្ប​ធម៌​របស់​កម្ពុជា ហើយ​វាក៏​ស្រប​ទៅនឹ​ង​គោល​ការ​ណ៍​របស់​អង្គ​ការ​យូណេ​ស្កូ​ផង​ដែរ​។

លោក​រៀប​រាប់​ថា៖​ «ចំពោះ​រឿង​នេះ ​គឺជា​កិច្ច​ការរួមហើយ​ទុក​ឲ្យ​ក្រុម​ជំនាញ គេ​ធ្វើ​ការ​ឲ្យ​បាន​ល្អិត​ល្អន់ ហើយ​យើង​នឹង​ធ្វើ​តាម​ដំណាក់​កាលៗ​ដែល​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​ ទៅ​តាម​ករណី​វិជ្ជ​មាន​ ឬ​អវិជ្ជ​មាន ​បន្ទាប់​ពី​យើង​បាន​រក​ឃើញ​ ដោយ​ការ​ចរ​ចា​គ្នា​តាម​ផ្លូវ​ការ​ទូត​រវាង​ប្រទេ​ស និង​ប្រ​ទេស»​។

លោក ឡុង​ ប៉ុណ្ណា​ស៊ី​រីវត្ថ ក៏​បាន​ថ្លែង​ដែរ​ថា តាម​ទិដ្ឋ​ភាព​ទូទៅការ​សាង​សង់​ឡើង​វិញ​របស់​សណ្ឋា​គារ​មួយ​នេះ គឺ​មាន​គុណ​វិបត្តិ និង​គុណ​សប​ម្ប​ត្តិ ព្រោះ​ចំណុច​ល្អ គឺ​ជួយ​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​របស់​កម្ពុជា​ ចំណែក​ចំណុច​មិនល្អ ដោយ​សារ​តែ​សណ្ឋា​គារ​មួយ​នេះ មិន​បាន​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញា​តពី​កម្ពុជាទាល់​តែ​សោះ​។

លោកបញ្ជាក់​ថា៖​ «ការ​ដែល​យក​ទៅ​សាង​សង់​​ជ្រុង​ឬ​ផ្នែក​ណា​មួយ​នៃ​រចនា​ប័ទ្ម​ចេញពី​ប្រា​សាទ​អង្គរ​វត្ត យ​ក​ចេញពី​ប្រាសាទបាយ័ន ឬ​ប្រាសាទបន្ទាយស្រី បើ​យើង​គិត​ទៅលើ​ថា ប្រាសាទ​នានា គឺ​ស្ថិតនៅក្នុង​តំបន់​អង្គរ ដែល​យើង​បាន​ចុះ​ក្នុង​បេតិកភណ្ឌ​ពិភពលោក។ មានន័យថា តម្លៃ​ហ្នឹង ជា​តម្លៃ​សកលដែល​មនុស្សជាតិ ត្រូវ​រួមចំណែក​ក្នុងការ​ការពារ និង​លើក​តម្កើង ហើយ​ត្រូវ​រក្សា និង​ផ្តល់​តម្លៃ​ដល់​ម្ចាស់​កម្ម​សិទ្ធិ គឺ​កម្ពុជា នេះ​គឺជា​សីលធម៌។ ចំណែក​ជ្រុង​អវិជ្ជមាន​នេះ គឺ​អ្វី​ជា​ផ្លូវការ ខាង​សណ្ឋាគារ​ហ្នឹង គឺ​មិនបាន​សុំ​ជា​ឯកសារ ឬ​ជា​អ្វី​ពី​កម្ពុជា ដែល​យើង​អនុញ្ញាត​ហ្នឹង គឺ​អត់​មាន»។

លោក នូ និរន្តរ៍ មន្ត្រី​នៃ​អង្គការ​យូណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជាបាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ តិ៍​យ៉ាង​ខ្លី​កាលពី​ថ្ងៃទី ៤ តុលា ថា ​អង្គ​កា​រ​យូណេស្កូ​ នឹង​ស្វែងរ​ក​ព័ត៌មាន​លម្អិត​ពី​ក្រសួង​វប្បធម៌​លើ​ករណី​នេះ ​ដោយ​មិន​ទាន់​អាច​បក​ស្រាយ​អ្វី​បាន​ច្រើន​នោះ​ទេ ព្រោះ​រ​ង់ចាំ​ការ​សិក្សា​លម្អិត​ជា​មុន​សិ​ន។​

ទំព័រ​សបុ​កមួយ​ដែល​មាន​​ឈ្មោះថា​ A​mazing sea culture ដោយមា​ន​អ្នក​ចុច​គាំទ្រ​ជិត​៤​ម៉ឺន​​នាក់​ បាន​បង្ហោះ​កាល​ពី​ថ្ងៃទី ១ តុលា​ ថា ស​ណ្ឋាគារ​មួយ​នៅ​ប្រទេស​ថៃ​មាន​ឈ្មោះ​ថា Le Palais Hotel បាន​បង្កើត​រូបច​ម្លាក់​ប្រា​សាទ​​ធ្វើ​ជា​សណ្ឋា​គារ​ដោយ​ដក​ស្រង​ពី​ប្រាសា​ទ​អ​ង្គរ​ ដែលជា​បេ​តិក​ភ​ណ្ឌ​ពិភព​លោក​ ​ហើយ​វា​ជា​កម្ម​សិទ្ធិ​របស់​កម្ពុជា។​

ការ​​បង្ហោះ​ដែល​មាន​អ្នក​ចែក​រំ​លែក​ជិត ៤ ពាន់​ដង​របស់​ទំព័រ​នេះ បា​ន​បន្ត​ថា តា​មរយៈ​រដ្ឋាភិ​បាល​ក​ម្ពុ​ជា កន្លងទៅ ​គឺ​ធ្លាប់​បាន​ផ្តល់​សិទ្ធិ​ដល់​ប្រទេស​ជាច្រើន​នៅក្នុង​ពិភព​លោក អាច​សាងសង់​​ឡើងវិ​ញ​នូវ​ប្រាសាទ​​របស់​កម្ពុ​ជា ដូច​ជា ​ប្រទេស ​អេស្ប៉ាញ​ និង​ប្រទេស​ចិនជា​ដើម​។ ប៉ុន្តែ​ចំពោះ​ការសាង​សង់​​ឡើងវិ​ញរ​បស់​សណ្ឋាគា​រ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ គឺ​មិន​បាន​គោរព​ដល់​សិទ្ធិ​ជា​ម្ចាស់​របស់​កម្ពុជា​នោះ​ទេ។​

ទំព័រ​​ហ្វេ​ស​​បុក​ដដែល បាន​បញ្ជាក់​ថា៖ «យើង​រំពឹ​ងថា​ ក្រសួង​វប្ប​ធម៌ និង​ក្រសួង​ពាក់​ព័ន្ធ​ដទៃទៀ​ត​រប​ស់​កម្ពុជា​ នឹ​ង​ស្វែ​ងរ​ក​ការ​ប​ក​ស្រាយ​ឲ្យ​បាន​ច្បាស់​ពី​សណ្ឋាគារ​​រ​បស់​ថៃនេះ​ថាបា​នស្នើ​សុំ​សិ​ទ្ធិពី​​ភាគី​កម្ពុ​ជា​ក្នុង​ការ​សាង​ស​ង់​ឡើង​វិ​ញ​នូ​វប្រា​សា​ទ​បុ​រាណ​ ដែ​លជា​បេ​តិក​ភ​ណ្ឌពិ​ភ​ព​លោក ​និងជាក​ម្ម​សិទ្ធិរ​ប​ស់ប្រ​ទេ​សក​ម្ពុជា​ដែរ​ឬទេ?​យើង​សប្បាយ​ចិត្ត​ ក្នុង​នា​ម​​ប្រទេ​ស​​ទាំងអ​ស់ លើ​ពិភព​លោក​ ​បានផ្ត​ល់​​កិត្តិ​យល់ (credit) ដល់​​កម្ពុ​ជា​»។​

​បើតា​ម​វេ​ប​សាយ​របស់​សណ្ឋា​គារ​ Le Palais Hotel បាន​សរ​សេរ​ថា​សណ្ឋា​គារ​ដែល​បាន​បើក​ដំណើរ​ការ​តាំង​ពីឆ្នាំ​ ២​០០៧ ​នេះ​ ត្រូ​វបា​ន​រចនា​និង​បំផុស​គំនិ​ត​ដោយ​​ប្រាសា​ទអ​ង្គ​រវត្ត​ដ៏​ស្រស់ស្អា​ត​ដែល​មាន​​ទី​តាំ​ងនៅ​​​ប្រ​ទេ​ស​

កម្ពុជា​ ហើយ​ការ​តុប​តែ​ងត្រូវ​បាន​ផលិត​ឡើ​ង​​ដោយ​​​ដៃ​ដូ​ច​​ទៅ​នឹង​​អ្វី​ដែល​អាច​​មើល​ឃើ​ញ​​នៅក្នុ​ង​​ប្រទេ​​ស​កម្ពុជា៕

វីដេអូ៖