ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន ៥៣៨ នាក់​ក្នុង​នោះ​មាន ១ ករណី ជា​អ្នកដំណើរ​ឆ្លង​ចូល​ពី​បរទេស និង ៥៣៧ ទៀត​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ខណៈ​ក៏មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៥៦ នាក់​ផងដែរ។

យោងតាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា​ក្រៅពី​ករណី រកឃើញ​អ្នក​ឆ្លង​ថ្មី ៥៣៨ នាក់ និង​អ្នក​ព្យាបាល​ជាសះស្បើយ ៤៥៦ នាក់ ហើយ​ក្នុង​ថ្ងៃនេះ​ដែរ ពុំមាន​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូវីដ១៩​នោះ​ទេ។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ព្រឹក​ម៉ោង ៧ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប​ចំនួន ១៨ ៧១៧ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ៧ ៣៤០ នាក់ និង​អ្នកស្លាប់​ ដោយសារ​ជំងឺ​នេះ​សរុប ១១៤ នាក់។