The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២១នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះ កើនដល់ ៤៤៦ នាក់




ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២១នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះ កើនដល់ ៤៤៦ នាក់

Content image - Phnom Penh Post
គ្រូពេទ្យកំពុងធ្វើតេស្តរកវីរុសកូវីដ១៩លើបុរសម្នាក់។ រូបថត TYDA

ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២១នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះ កើនដល់ ៤៤៦ នាក់

ភ្នំពេញ​៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ២១ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងក្នុងសហគមន៍លើកទី ៣ នេះ កើនឡើងដល់ ៤៤៦ នាក់ហើយ។

សេចក្តីប្រកាសបានបន្តថា ក្នុងនោះ អ្នកជំងឺជាជនជាតិខ្មែរចំនួន ៤ នាក់ ជនជាតិម៉ាឡេស៊ីចំនួន០១នាក់ ជនជាតិវៀតណាមចំនួន៣នាក់ និងជនជាតិចិនចំនួន១៣នាក់។

ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺជនជាតិចិនចំនួន២នាក់ហើយបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញផងដែរ។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ១៩ទាំងអស់សរុបចំនួន៩៥៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៩១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៤៦១នាក់។

ទន្ទឹមនឹងនេះដែរ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម ទាំងក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ មានចំនួន១៥៣ ៧១៨នាក់៕

អត្ថបទគួរចាប់អារម្មណ៍