ភ្នំពេញៈ ថ្ងៃនេះកម្ពុជា​មាន​អ្នក​​ឆ្លងវី​រុស​កូវីដ ១៩​ បន្ថែម​ទៀតរ​ហូត​ដល់​ ១១៣ ​នាក់​ទៀត ​ដែល​សុទ្ធតែ​ជាអ្នក​ឆ្លង​ក្នុង​សហ​គម​ន៍ទាំងអស់​ក្នុង​រយៈ​ពេល​តែ ​១ ​ថ្ងៃ ចំណែក​អ្នកស្លា​ប់រ​កឃើញ​ ២ នាក់​បន្ថែម ​ប៉ុន្តែ​ក៏​មាន​អ្នក​ព្យា​បាលជា​សះ​ស្បើយ​ចំនួន​ ៩០​ នាក់​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃ​ព្រហស្បតិ៍ ទី ​៨ ​ខែមេសានេះ​ បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​បានរក​ឃើញ​មាន​វិជ្ជ​មាន​កូវីដ ​១៩​ នេះ​មាន​ជន​ជាតិ​ខ្មែរ​រហូត​ដល់​ ១០៩​ នាក់ និង​ ៤ នាក់​ផ្សេង​ទៀតជា​ជន​ជាតិចិ​ន។

អ្នក​ដែល​ឆ្លង​ថ្មីនេះ​​កើត​ឡើង​ច្រើន​ជាង​គេ​ គឺនៅ​​រាជ​ធានី​ភ្នំពេញ​រហូត​ដល់​ ១០៣​ នាក់ ខ​ណៈ​ដែល​ខេត្ត​ព្រះ​សីហនុ, ខេត្ត​កណ្តាល​ និង​ខេត្ត​ស្វាយ​រៀង​ មាន​ចំនួន​ ៣ នា​ក់ៗ​ដូច​គ្នា និង​ខេត្ត​កំពត​មាន​ចំនួន​ ១ ​នាក់។

ជា​មួយ​នេះដែ​រក្រ​សួងក៏​បាន​ប្រកា​សពីក​រណី​ស្លាប់ដោ​យសារជំ​ងឺកូវីជ ១៩​ របស់​បុរ​សជន​ជាតិខ្មែ​រចំនួន​ ២ នា​ក់ ​អា​យុ ៦៨​ ឆ្នាំ ​និង​អាយុ ​៤៩ ឆ្នាំ ​នៅ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ​ផ​ងដែរកាល​ពីព្រឹក​​ថ្ងៃទី​ ៧ ខែ​ មេសា ឆ្នាំ ២០​២១។

តាម​ការ​សន្និដ្ឋា​នរបស់​គ្រូពេ​ទ្យ ករណី​អ្នក​ជំងឺ​ទាំង​ ២ នាក់​ ដែល​បានស្លា​ប់នេះ គឺ​ដោយ​សារ​វិបត្តិផ្លូ​វដ​ង្ហើមស្រួច​ស្រាល់ ធ្ងន់​ធ្ងរ បណ្ដាល​មក​ពីវីរុសកូ​វីដ ​១៩ ដែល​ក្រុម​គ្រូពេទ្យ​មិ​នអាច​ជួយ​សង្គ្រោះ​ជីវិត​​បាន។

ចំណែក​អ្នក​ដែល​បាន​ជាសះ​​ស្បើយ​ចំនួន​ ៩០​ នាក់ គឺ​មានជ​ន​ជាតិ​ខ្មែរចំ​នួន​ ៧៩ ​នាក់ ​ជន​ជាតិចិន​ចំនួន​ ៧ នាក់​ ជន​ជាតិ​ឥណ្ឌូ​នេស៊ី​ចំនួន ​២​ នាក់ ជន​ជាតិ​វៀត​ណា​ម ១​ នាក់ និង​ជន​ជាតិ​មី​យ៉ាន់​ម៉ា​ ១ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ​៨ ខែ មេសា ​ឆ្នាំ ​២០២១ នេះ​ កម្ពុជា​មាន​អ្នក​មាន​វីរុសកូវីដ​ ១៩ ស​រុបចំនួន​ ៣ ០២៨ នាក់ ក្នុង​នោះ​អ្នក​ដែល​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍ ​២០​ កុម្ភៈ​ កើន​ដល់​ ២ ៤៩៦ ​នាក់, ​អ្នក​ដែល​បាន​ព្យាបា​លជា​សះស្បើ​យ​សរុប​ចំនួន​ ១ ៩១៤ នាក់​ អ្នកកំ​ពុងព្យា​បាល​ចំនួន ​១ ០៨៥​ នាក់ ​និង​អ្នក​ស្លាប់​ដោយ​សា​រជំងឺ​កូវី​ដនេះ ​កើន​ឡើង​ដល់​ចំនួន​ ២៤​ នាក់​៕