
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ។ រូបថត ក្រសួងសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ចំនួន ៤៨៨ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន ៦៤០ នាក់ និងស្លាប់ ២ នាក់។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា មានករណីឆ្លងកូវីដ ១៩ ចំនួន ៤៨៨ នាក់បន្ថែមទៀត ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៥ នាក់ ក្រៅពីនេះជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈដែលអ្នកជាសះស្បើយមានចំនួន ៦៤០ នាក់ និងស្លាប់ ២ នាក់។
គិតត្រឹមថ្ងៃទី ២២ ខែឧសភានេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ២៤ ៦៤៥ នាក់ ក្នុងនោះអ្នកជំងឺ ១៧ ១៦៤ នាក់ បានជាសះស្បើយ និង ១៦៧ នាក់បានស្លាប់ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ៦៧០ នាក់៕
វីដេអូ៖