ភ្នំពេញៈ ក្រសួង​សុខាភិបាល ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ថ្មី​ចំនួន ៤៦០ នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជា​សះស្បើយ​ថ្មី​មាន ៨២៤ នាក់ និង​ស្លាប់ ១នាក់។

តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ ២០២១ នេះ បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្លង​កូវីដ១៩ ថ្មី​ចំនួន ៤៦០ នាក់​បន្ថែម​ទៀត​ក្នុង​នោះ​មាន​ករណី នាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៥ នាក់ ក្រៅ​ពី​នេះ​ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ដែល​អ្នក​ជា​សះស្បើយ​មាន​ចំនួន ៨២៤ នាក់ និង​ស្លាប់ ១នាក់។

គិតត្រឹម​ថ្ងៃទី​២១ ខែ​ឧសភា​នេះ ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩ សរុប​ចំនួន ២៤ ១៥៧ នាក់ ក្នុង​នោះ​អ្នក​ជំងឺ ១៦ ៥២៤ នាក់ បាន​ជា​សះ​ស្បើយ និង ១៦៥នាក់ បាន​ស្លាប់ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ៦៥៥នាក់៕