កំពង់ចាម: រថយន្ត​ដឹក​ឈើ​ប្រភេទ​លេខ ១​ ​ប្រមាណ​ជាង ៣​០ ម៉ែ​ត្រ​គុប ​​របស់​ក្រុម​ហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ​១ គ្រឿង បា​ន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កាល​ពី​ថ្ងៃ​ទី ​៤ ខែមក​រា នៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចា​ម ខណៈ​ធ្វើដំណើរ​​ពី​ខេត្ត​ក្រ​ចេះ ឆ្ពោះ​ទៅ​ខេត្ត​កណ្ដា​ល ប៉ុន្ដែ​មន្ត្រី​បាន​បដិ​សេធ​ការធ្វើ​​អត្ថាធិប្បា​យ​ជុំវិញ​ករណី​នេះ។

លោ​ក ស៊ិន​ ណេ​ត អ​ភិ​បាលស្រុក​​ស្ទឹង​ត្រង់​បាន​ថ្លែង​នៅថ្ងៃទី ៥ មករា នេះ​​ថា មាន​រថយ​ន្ត​ធុន​ធំ​ ១ គ្រឿង បាន​គ្រោះថ្នា​ក់​ចរាចរ​ណ៍​ដោយក្រ​ឡាប់​នៅ​ទីតាំង​កើតហេតុ​ខាងលើ។ ប៉ុន្តែពេលមន្ត្រីនគរបាល​ស្រុក​ចុះ​ត្រួតពិនិត្យ​ក៏បាន​ឃើញ​មាន​​ឈើ​ជាច្រើន​ដុំរួច​ប្រគល់​សំណុំ​រឿងនេះ​ជូនទៅ​មន្ត្រី​ជំនាញ​ជា​អ្នកចាត់ចែង​តាមច្បាប់។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​មិនបាន​ដឹង​ពី​ព័ត៌មាន​លម្អិត​ជុំ​ករណី​ហ្នឹង​ថា តើ​រថយន្ត​នេះ​ជា​របស់​ក្រុមហ៊ុន​ណាឬ​មាន​ចំនួន​ឈើ​ប៉ុន្មា​ន​​ម៉ែត្រគុប​ទេ? យើង​បានប្រគល់​សំណុំរឿង​ជូនទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ជា​អ្នកចាត់ចែង​តាម​នីតិវិធី​ច្បា​ប់​ហើយ។ ប្រសិន​ចង់ដឹង​ព័ត៌មាន​ច្បាស់ អាច​សួរ​ទៅ​មន្ត្រី​ខាង​រដ្ឋបាល​ព្រៃឈើ ទើប​គេ​ដឹង​រឿងនេះ»។

លោក​បន្ថែមថា រថយន្ត​នេះ​បានចេញ​ដំណើរ​ពី​ខេត្តក្រចេះ​ឆ្លងកាត់​ខេត្តកំពង់ចាម​ឆ្ពោះទៅ​ខេត្តកណ្ដាល ប៉ុ​ន្ដែ​នៅពេល​ដល់​កន្លែងកើតហេតុ​ ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ធ្វើឱ្យ​អ្នកបើកបរ​ម្នាក់​រងរបួស​ដៃ​តិចតួច ប៉ុន្តែលោកមិនបាន​បញ្ជាក់ឈ្មោះទេ។ បន្ទាប់មក​​មន្ត្រីនគរបាល​មូ​ល​ដ្ឋាន​បាន​រាយការណ៍ទៅមន្ត្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ និង​វាស់វែង​កន្លែងកើតហេតុ។

លោក​ ស៊ីម ​ថាវរៈ ប្រធាន​មន្ទីរ​កសិ​កម្ម​ រុក្ខាប្រ​មាញ់ ​និង​នេសា​ទ​ខេត្ត​កំព​ង់​ចាម​​ បាន​បដិសេធ​ការធ្វើ​អត្ថា​ធិប្បា​យ​​ជុំវិ​ញ​​​ករ​ណី​នេះ​ ដោយ​លោក​បាន​បង្វែរ​ឱ្យសំណួ​រទៅ​លោក​ ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ខេ​ត្ត​​វិញ ​តែ​ភ្នំពេញ​ប៉ុស្ដិ៍មិ​ន​ទាន់​​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​។​

ក៏ប៉ុ​ន្ដែ​ ​លោក​ ប្រាក់ ណូ​ម៉ា ត្រូវបា​នសា​រ​​ព័ត៌​មា​ន​​ក្នុងស្រុ​ក​មួយ​បាន​ដ​កស្រង់​សម្ដីនៅ​ថ្ងៃទី​ ៥ មក​រានេះ​ថា ​រថយន្ត​ដឹកឈើ​ក្រឡាប់​នេះមានច្បាប់​​អនុញ្ញាត​ត្រឹមប្រ​មា​ណ​ជាង ១​៧ ម៉ែត្រ​គុ​បប៉ុ​ន្ដែ​រថយន្ត​ដឹក​នេះបានដឹ​កលើ​ស​ចំនួន​ក្នុង​លិខិ​តអ​នុញ្ញាតនោះ​។​

​លោក​បញ្ជាក់​ថា៖ «រថយន្ត​ដឹកឈើ​ក្រឡាប់​នេះ​មានច្បាប់​​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​បើ​ថាដឹក​លើស​ច្បាប់​អនុញ្ញាតនិង​​ខុ​ស​​ប្រ​​ភេ​ទ​ពី​លេខ​ ៣ ​មក​​លេខ ១​ នោះ​​ខា​ង​លោក​នឹង​ចាត់វិ​ធា​នកា​រ​តាម​ការវា​ស់វែ​ង​ពិនិត្យ​ជាក់ស្តែ​ង»​។

ប្រភព​ដដែ​ល​​បន្ថែមថា ​ការ​ដឹក​ជញ្ជូន​នេះ​មាន​លិខិត​អនុញ្ញាត ​ត្រឹមតែ​ជាង ១​៧ ម៉ែ​ត្រ​គុប​​ប៉ុណ្ណោះ និង​កំណត់ឱ្យ​ដឹក​តែ​ឈើ​ប្រភេទ​លេខ ៣ ​ចេញពី​ទឹកដី​ខេត្ត​ក្រចេះ​ឆ្ពោះទៅកាន់​ខេត្តកណ្តាល ​ប៉ុ​ន្តែ​​ជាក់ស្ដែង​តាម​កត់ស​ម្គាល់​របស់​ស​ម​ត្ថ​កិច្ច គឺ​ឈើ​ទាំងនេះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ និង​ស្រឡៅ​ ដែល​បាន​កែច្នៃ​ជា​រាង​ជ្រុងៗ​ប្រ​វែ​ង​ពី ៣ ទៅ ៤ ម៉ែត្រ ហើយ​ទំនង​ជា​ប្រភេទ​ឈើ​សម្រាប់​នាំចេ​ញ​ទៅ​ក្រៅ​ប្រទេស៕​