The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​រារាំង​មិន​ឲ្យ​​ចូល​ដល់​ច្រក​ចូល​គុក​ត្រពាំង​ផ្លុង

ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​រារាំង​មិន​ឲ្យ​​ចូល​ដល់​ច្រក​ចូល​គុក​ត្រពាំង​ផ្លុង

Content image - Phnom Penh Post
តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ដើរ​ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង កាល​ពី​ព្រឹក​មិញ។ ហុង មិនា

ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​រារាំង​មិន​ឲ្យ​​ចូល​ដល់​ច្រក​ចូល​គុក​ត្រពាំង​ផ្លុង

ត្បូងឃ្មុំ៖ ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ២៤​ នាក់​ដែល​មាន​សមាជិក​រដ្ឋសភា ១៧​នាក់​និង​ព្រឹទ្ធសភា ៧​នាក់​​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៅ​ប៉ារាស់​​ដំបូង រារាំង​មិន​ឲ្យ​ពួកគេ​ដើរ​ចូល​ដល់​មាត់់​ទ្វារ​ពន្ធនាគារ​ត្រពាំងផ្លុង ជា​ទី​ដែល​លោក កឹម សុខា ត្រូវ​បាន​ចាប់​មក​ឃុំ​ខ្លួន​នៅ​ទី​នោះ​ទាំង​​កណ្តាល​អធ្រាត្រ។

អ្នក​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ទី​នោះ បាន​សង្កេត​ឃើញ​មាន កង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ និង​ដាក់​ប៉ារាស់​ពីរ​បី​ថ្នាក់ មុន​ទៅ​ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ ខណៈ​ដែល​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​ជាតិ ក៏មាន​ត្រៀម​ឡាន​ទឹក​មួយ​ចំនួន​ផងដែរ។

លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​ម្នាក់​ក្នុង​ចំណោម​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ដែល​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​វិសាមញ្ញ​ថ្ងៃ​នេះ បាន​ថ្លែង​ប្រាប់​ថា លោកស្រី​មាន​ការ​សោក​ស្តាយ ដែល​អាជ្ញាធរ​មិន​ឲ្យ​ចូល​ជួប​សួរ​សុខទុក្ខ [លោក កឹម សុខា]។

លោកស្រី​បន្ថែម​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ នឹង​មក​ពន្ធនាគារ​ត្រពាំង​ផ្លុង​នេះ រៀង​រាល់​ថ្ងៃ​ចន្ទ​ រាល់​សប្តាហ៍​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។

គណបក្ស​ប្រឆាំង ក៏​បាន​ចាត់​ទុក​​កិច្ច​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា នៅ​ព្រឹកមិញ​នេះ ដើម្បី​សម្រេច​​ករណី​ចាប់​ខ្លួន​លោក​កឹម សុខា ថា ជា «ទង្វើ​ខុស​ច្បាប់»។ តាម​គម្រោង រដ្ឋសភា​នឹង​បើកកិច្ច​​ប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួនលោក​កឹម សុខា ដែល​ពេល​នេះ​កំពុង​ដាក់​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​ស៊ើប​អង្កេត​បន្ថែម និង​រង់​ចាំ​ការ​កាត់​ទោស។

សូម​រង់ចាំ​អាន​ព័ត៌មាន​ពិស្តារ…

Content image - Phnom Penh Post
ក្រុមតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​កាល​ពី​ព្រឹក​មិញ។ ហុង មិនា

Content image - Phnom Penh Post
កងកម្លាំង​សមត្ថកិច្ច​ដាក់​ប៉ារាស់​ពីរបី​​ថ្នាក់ មុន​ចូល​ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង។ ហុង មិនា

អត្ថបទគួរចាប់អារម្មណ៍