រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្ម​នៃ​ប្រទេស​កាណាដា ប្រចាំ​នៅ​កម្ពុជា នឹង​ពង្រីក​ធនធាន​របស់​ខ្លួន​សម្រាប់​ក្រុមហ៊ុន​វិនិយោគិន​និង​សហគ្រិន​នានា​ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ចំនួន ១០,០០០ ដុល្លារ ពី​ក្រុមហ៊ុន ហនុមាន ឃែភីថល។

សេវាកម្ម​គាំទ្រ​ថ្មីៗ រួម​មាន​ ផតខាស់ ដែល​សម្រាប់​សមាជិក​ទាំងអស់​ដែល​មាន​ទីតាំង​ការិយាល័យ​ថ្មី​ស្ថិត​នៅ​ក្បែរ​ព្រះ​បរម​រាជវាំង​ជាមួយ​ប្រអប់​សំបុត្រ​ការិយាល័យ​ឯកជន​ ដើម្បី​ធានា​នូវ​ការ​ប្រគល់​បញ្ញើ​និង​សំបុត្រ​ប្រកប​ដោយ​សុវត្ថិភាព។ ការ​បន្ថែម​ផ្សេង​ទៀត​ រួមមាន​ ការ​រៀបចំ​កម្មវិធីថ្មីៗ​ ជាច្រើន​ក៏​ដូចជា​សមាគម​កីឡា ហុកឃី ក្នុង​ស្រុក​ផងដែរ។

លោក Frédéric H. Proulx ប្រធាន​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​កាណាដា ប្រចាំ​នៅ​កម្ពុជា​ព្រម​ទាំង​ជា​ស្ថាបនិក​​និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហនុមាន ឃែភីថល មាន​ប្រសាសន៍​ថា "ឆ្នាំ​ដែល​កន្លង​ផុត​ទៅ​នេះ​គឺជា​ឆ្នាំ​ដ៏​ពិបាក​សម្រាប់​យើង​ទាំង​អស់​គ្នា។ ដូច្នេះ​ហើយ​ទើប​យើង​ប្តេជ្ញា​ចិត្ត​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​របស់​យើង​ទ្វេ​ដង​នៅ​ប្រទេស​ កម្ពុជា និង​ចាប់​យក​ឱកាស ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​និង​ការ​ជំរុញ​ចិត្ត​ជា​ថ្មី"។

លោក Frédéric H. Proulx ប្រធាន​សភាពាណិជ្ជកម្ម​នៃ​ប្រទេស កាណាដា ប្រចាំ​នៅ​កម្ពុជា ព្រម​ទាំង​ជា​ស្ថាបនិក និង អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហនុមាន ឃែភីថល។

"ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ្នក​ឧបត្ថម្ភ​ធំ​គឺ​ក្រុមហ៊ុន ហនុមាន ឃែភីថល សភាពាណិជ្ជកម្ម​នៃ​ប្រទេសកាណាដា ប្រចាំ​នៅ​កម្ពុជា បាន​កំពុង​ពង្រីក​សេវាកម្ម និង ​បណ្តាញ​ទំនាក់​ទំនង​របស់​ខ្លួន ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ​យើង​នឹង​មាន​លទ្ធភាព​ជួយ​សមាជិក​របស់​យើង​ឱ្យ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សហគមន៍​តាម​វិធី​ថ្មី​ប្រកប​ដោយ​ការច្នៃប្រឌិត" លោក Proulx មាន​ប្រសាសន៍។

ក្រុមហ៊ុន​ ហនុមាន ឃែភីថល បច្ចុប្បន្ន​គឺជា​អ្នក​សហការ​ឧបត្ថម្ភ​ផ្តាច់​មុខ​ប្រចាំ​ឆ្នាំ ២០២១ សម្រាប់​សភាពាណិជ្ជកម្ម​នៃ​ប្រទេសកាណាដា ប្រចាំ​នៅ​កម្ពុជា។ អ្នក​ឧបត្ថម្ភធំ​ផ្សេង​ទៀត​រួម​មាន​ធនាគារ អេប៊ីអេ/ធនាគារជាតិ នៃ​កាណាដា សណ្ឋាគារ​តារា សាលា​អន្តរជាតិ​កាណាដានិង ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ CanCham មាន​មោទនភាព​ក្លាយ​ជា​អ្នក​គាំទ្រ​ចំពោះ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ​ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ​ផ្នែក​អប់រំ​មួយ​ដែល​ជួយ​ដល់​កុមារ​ក្រីក្រ​និង​បាត់បង់​ឱកាស។

សភាពាណិជ្ជកម្ម​នៃ​ប្រទេសកាណាដា ប្រចាំ​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៥ បាន​ប្រឹង​ប្រែង​ជំរុញ​និង​អភិវឌ្ឍ​ធុរកិច្ច​ កាណាដា ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​យុទ្ធនាការ​តស៊ូ​មតិកម្មវិធី​ភ្ជាប់​បណ្តាញ​ទំនាក់​ទំនង​និង​សេវាកម្ម​គាំទ្រ​ផ្សេងៗ។

CanCham មាន​ភារកិច្ច​ចម្បង​គឺ​ដើម្បី​ក្លាយ​ជា​ធនធាន​ដ៏សម្បូរ​បែប​សម្រាប់​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ពាណិជ្ជកម្ម​ការ​វិនិយោគ​និង​ធុរកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន ហនុមាន ឃែភីថល គឺជា​ក្រុមហ៊ុន​វិនិយោគ និង ​ជា​អ្នក​អភិវឌ្ឍ​គម្រោង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៩ និង​មាន​ការិយាល័យ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​មើល​គេហទំព័រ​របស់​ហនុមាន ឃែភីថល www.meethanuman.com។

ទំនងទំនងប្រព័ន្ធផ្សព្វផ្សាយ

ភាសាអង់គ្លេស/បារាំង៖ លោក Frédéric H. Proulx, +855 966006722, frederic@meethanuman.com

ភាសាខ្មែរ៖ លោកស្រី ប៉េង សុគន្ធា +855 92710333, sokunthea@meethanuman.com