The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​វិវាទ​រោងចក្រ​អូសេអង់​១ខែ

ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​វិវាទ​រោងចក្រ​អូសេអង់​១ខែ

កម្មកររោង​ចក្រ​អូ​សេអង់ ធ្វើ​កូ​ដកម្ម​តវ៉ា​ទាម​ទារប្រាក់​ខែពេញ។
កម្មកររោង​ចក្រ​អូ​សេអង់ ធ្វើ​កូ​ដកម្ម​តវ៉ា​ទាម​ទារប្រាក់​ខែពេញ។ រូបសហ​ការី

ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​វិវាទ​រោងចក្រ​អូសេអង់​១ខែ

ភ្នំពេញៈ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​អាច​ដោះស្រាយ​វិវាទ​កម្មករ​ដែល​កើត​ឡើង​អស់​រយៈ​ពេល ១ ខែ​មក​ហើយ រវាង​កម្មករ និង​ថ្នាក់​គ្រប់​គ្រង​នៅ​រោងចក្រ​កាត់​ដេរ នៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

លោក ឆេង ឆាំ អគ្គ​លេខាធិការ​នៃ​សហជីព​ចលនា​សមូហភាព​កម្មករ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិលមិញ តំណាង​និយោជិត​ចំនួន ២០ នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

អ្នក​នាំ​ពាក្យ​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​បាន​ទទួល​រឿង​ក្តី​រោងចក្រ Ocean Garment កាល​ពី​សប្តាហ៍​មុន ហើយ​ថា រឿង​ក្តី​នេះ​ត្រូវ​បាន​ដោះស្រាយ​ជា​ធម្មតា​ក្នុង​រយៈ​ពេល ១៥ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ (មិន​រាប់​បញ្ចូល​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ)។

និយោជិត​រោងចក្រ Ocean ជាង ១ ពាន់​នាក់​បាន​ចាប់​ផ្តើម​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ ទី២៤ ឧសភា នៅ​ពេល​អ្នក​គ្រប់​គ្រង​ប្រកាស​ថា ពួក​គេ​នឹង​បញ្ឈប់​ការ​ផលិត ១ ខែ ដោយ​សារ​ខ្វះ​ការ​បញ្ជា​ទិញ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ ទី២៦ ខែ​ឧសភា ហើយ​បង់​ប្រាក់ ១៥ ដុល្លារ​អាមេរិក​ទៅ​ឲ្យ​កម្មករ​សម្រាប់​ខែ​នោះ។ ប៉ុន្តែ ក្រុម​កម្មករ​ទាមទារ​ប្រាក់​ខែ​ពេញ។

អ្នក​តវ៉ា​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ដើរ​ដង្ហែរ​ទៅ​ក្រសួង ការងារ និង គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជាច្រើន​លើក​ច្រើន​សា​ក្នុង​ខែ​នេះ។

អ្នក​តំណាង​រោងចក្រ​កាត់​ដេរ Ocean មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិលមិញ៕

រាយការណ៍​បន្ថែមៈ SEAN TEEHAN

អត្ថបទគួរចាប់អារម្មណ៍