ភ្នំ​ពេញៈ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​(​គ​.​ជ​.​ប​)​ គ្រោង​នឹង​រៀប​ចំ​ការ​បោះឆ្នោត​សាក​ល្បង​ នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១ ​ដើម្បី​ពិនិត្យ​លើ​សុក្រិតភាព​នៃ​បញ្ជី​ឈ្មោះ​គណ​បក្សនយោ​បាយ ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ បញ្ជី​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ​និង​លទ្ធ​ផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ តាម​ប្រ​ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា ដើម្បី​អនុវត្ត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ​និង​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ត្រ​ក្នុង​ឆ្នាំ​ ២០​២២ ​និង ​២០​២៣​។​

លោក​ ​សោម​ សូរិដា​ អគ្គ​លេខា​ធិការ​រង​ ​គ​.​ជ​.​ប​ ​ប្រាប់​ ភ្នំ​ពេ​ញ​ ប៉ុ​ស្តិ៍​ នៅ​​ថ្ងៃ​នេះ​ថា សម្រាប់​ការ​បោះ​ឆ្នោ​ត​ ​សាក​ល្បង​នា​ពេល​ខាង​មុខ​នេះ​ ​គ​.​ជ​.​ប ​បាន​កំណត់​ការិ​យា​ល័យ​បោះ​ឆ្នោត​ ​ចំនួន​២ ​នៅ​ក្នុង​ឃុំ-​សង្កាត់​ ១ ​ដែល​ត្រូវ​បា​ន​ជ្រើស​រើស​នៅ​ក្នុង​រាជ​ធានី​-​ខេត្ត​​ នីមួយ​ៗ ​ដែល​នឹង​ត្រូវ​មាន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ-​សង្កាត់​សរុប​ចំនួន​ចំនួន​ ២៥​ នៅ​ទូទាំង​ប្រ​ទេស​នឹង​មាន​ករិយា​ល័យ​បោះ​ឆ្នោត​ចំនួន​ ៥០​ ការិយា​ល័យ​។​

លោក​ ​សោម​ ​សូរិដា​ ​ថ្លែង​ថា​៖​ ​«​គ.​ជ​.​ប​ នឹង​យក​ឈ្មោះ ប្រជា​​ពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ឃុំ​សង្កាត់​នេះ​ ​ទំា​ង​អស់​ដើម្បី​ បង្កើត​ជា​បញ្ជី​បោះ​ឆ្នោត​សាក​ល្បង​។​ ​ការ​បោះ​ឆ្នោត​លើក​នេះ​ ​គ​.​ជ​.​ប​ ​នឹង​បញ្ចូល​ទិន្ន័យ​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ឱ្យ​កុំព្យូ​ទ័រ គណ​នា​ការ​បូក​សរុប​លទ្ធ​ផល​ដោយ​ខ្លួនឯង​ ចាប់​តាំង​ពី​ថ្នាក់​ឃុំ​សង្កាត់​រហូត​ដល់ គ​.​ជ​.​ប​»​។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​គ​.​ជ​.​ប​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​តើ​នឹ​ង​មាន​គណ​បក្ស​យ​នយោ​បាយ​ប៉ុន្មាន​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​សាក​ល្បង​នេះ​នៅ​ឡើយ​ទេ​៕