The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ.ជ.ប ​គ្រោងធ្វើ​ការ​សាកល្ប​ងចុះ​ឈ្មោះ​បោះ​ឆ្នោត​​តាម​បែប​ប្រព័ន្ធ​ទំនើ​ប​កម្ម​

គ.ជ.ប ​គ្រោងធ្វើ​ការ​សាកល្ប​ងចុះ​ឈ្មោះ​បោះ​ឆ្នោត​​តាម​បែប​ប្រព័ន្ធ​ទំនើ​ប​កម្ម​

Content image - Phnom Penh Post
សមាជិក​គ.ជ.ប ថ្លែង​អំពី​សមាសភាព​ស្ត្រី​នៅក្នុង​ស្ថាប័ន​នេះ។ ផា លីណា

គ.ជ.ប ​គ្រោងធ្វើ​ការ​សាកល្ប​ងចុះ​ឈ្មោះ​បោះ​ឆ្នោត​​តាម​បែប​ប្រព័ន្ធ​ទំនើ​ប​កម្ម​

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.​ជ.​​ប​) គ្រោង​នឹង​ធ្វើការ​​សាក​ល្បង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ប្រព័ន្ធ​ទំនើប​កម្ម ឬតាម​ប្រព័ន្ធ​កុំ​ព្យូទ័រ​ចំនួន ២៥​ មណ្ឌ​ល នៅទូទាំង​រាជ​ធានីខេត្ត នា​​ចុងខែ​កក្កដា​​​​​ខាង​មុខ ហើយ​​ស្រប​ពេល​​នេះដែរ​ មន្ត្រី​សង្គម​ស៊ីវិល​​ដែល​ធ្វើការទាក់ទងនឹង​ស្ត្រី​ បាន​ស្នើ​ឲ្យ​មាន​​ការ​​ដាក់​បញ្ចូល​គោល​នយោ​បាយ​​ស​មភា​ព​យេន​ឌ័រ​​ទៅ​​​ក្នុ​ង​ស្ថាប័ន​នេះ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី យេន​ឌ័រ ​និង​​ការ​បោះឆ្នោតដែល​ធ្វើ​ឡើង​នៅ​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់​​២ រាជ​ធានីភ្នំពេញ កាល​​​ពី​ថ្ងៃ​ម្សិល​មិញ សមាជិកា​ គ.ជ.ប លោកស្រី តែ ម៉ានីរ៉ុង បាន​​មាន​ប្រសាសន៍ថា បច្ចុប្បន្ន​ គ.ជ.​ប ថ្មី កំពុង​តែ​រៀបចំ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី​ការ​រៀបចំ និង​ប្រ​​ព្រឹត្ត​ទៅ​នៃ​អគ្គ​លេខាធិ​ការ​ដ្ឋានគ.ជ.ប ការ​រៀបចំ​បទ​បញ្ជា​ផ្ទៃ​​ក្នុងនិង​នីតិ​វិធី​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ដែល​ការងារ​ទាំងនោះសម្រេច​បាន​ ៨០​ភាគរយ​ហើយ។

លោកស្រី​ថា តាម​ផែន​ការ​គ.ជ.ប គ្រោង​នឹង​ធ្វើ​ការ​សាក​ល្បង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំ​ព្យូ​ទ័រ​នេះ នៅ​ចុង​ខែ​កក្កដា​ខាងមុខ នៅ​ទូទាំង២៥​រាជ​ធានី​ខេត្ត។

លោក​ស្រី​​បញ្ជាក់​ថា​​៖ «គេ​ជ្រើស​រើស​​កន្លែង​​ទី​ប្រជុំ​ជន និងកន្លែង​ដាច់​ស្រយាលដើម្បី​យកមក​​ធ្វើ​ជា​បទ​ពិសោធ ហើយ​​​​ពេល​ដែល​យើងពិនិត្យ​ទៅ​​​​មាន​​ការ​​ខ្វះ​ខាត​​កន្លែង​​ណា យើង​​នឹង​យក​មក​កែ​លម្អ​ និង​បំពេញនៅ​​ក្នុង​នីតិវិធី​ដែលយើង​បាន​ធ្វើ​ហើយ»។​

ប្រព័ន្ធ​ចុះ​ឈ្មោះ​បែប​ទំនើប​កម្ម​នេះ គឺ​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ មាន​បញ្ចូល​ស្នាម​មេដៃ​ រូប​ថត និង​ព័ត៌មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ជំនួស​ឲ្យ​ការ​ចុះ​ឈ្មោះ​កន្លង​មក ដែល​ប្រើ​ប្រាស់​ឯកសារច្រើន និង​​​ចុ​ះ​ឈ្មោះ​ដោយ​​ដៃ។ ប្រព័ន្ធ​នេះ នឹង​​ធានាថា មាន​តម្លាភាពគ្មាន​ឈ្មោះ​ស្ទួន គ្មាន​កំហុស​ឆ្គង​នៃ​ការ​បញ្ចូល​ទិន្ន​ន័យនិង​សម្រួ​ល​​បន្ទុក​អ្ន​ក​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជា​ដើម។

នាយក​​ប្រតិបត្តិ​គណៈ​កម្មា​ធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និងយុត្តិ​ធម​៌​នៅ​កម្ពុជា លោក​ គល់ បញ្ញា ដែល​​ធ្លាប់​បាន​​​បង្ហាញ​ និង​សាក​ល្បង​​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​បែប​ទំនើប​កម្ម​ដែរ​​នោះ បាន​យល់​ថា ការ​ប្រើ​បច្ចេក​វិទ្យាថ្មី​នេះ​នឹង​ជួយ​ឲ្យ​ការងារ គ.ជ.ប ​មាន​ប្រសិទ្ធ​ភាព ពង្រឹង​គុណ​ភាព​​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​​ធានា​បាន​នូវ​សិទ្ធិ​បោះ​ឆ្នោត​​មួយ​ដ៏​ត្រឹម​ត្រូវ។

ប៉ុន្តែ​លោកបាន​ស្នើ​​ថា៖ «គួរតែធ្វើ​បញ្ជី​ថ្មី​តែ​ម្តង​ទៅ ពេល​ដែល​បាន​បញ្ជី​​ថ្មីហើយ​ ចាំ​យក​ទៅ​ផ្ទៀង​ជាមួយ​បញ្ជី​ចាស់​​វិញ កុំ​ប្រើ​ប្រាស់​បញ្ជី​ចាស់​យក​មក​​​ដាក់ចូល​ទៅ​ក្នុង​ប្រព័ន្ធ​​ចុះ​ឈ្មោះថ្មី​នោះហើយ​ប្រតិបត្តិ​ការ​សាក​ល្បង​​ក៏​គួរតែបើក​ចំហឲ្យមាន​អ្នក​សង្កេត​​ការណ៍ និង​ចូល​រួម​​ផ្តល់​យោ​បល់​កក្នុងការធ្វើ​វិសោ​ធនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​ថ្មី​ ដើម្បី​ធា​នា​​គុណភាពនៃ​បញ្ជី​នោះ»។

ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ និងជា​នាយិកាប្រតិ​បត្តិ​អង្គការ​សីលការ​ លោក​ស្រី ធីតា ឃឹះ បាន​​ស្នើ​​ឲ្យ​​មាន​​​ការ​​​បញ្ជ្រាប​​គោល​​នយោ​បាយ​​សមភាព​​យេន​ឌ័រទៅ​ក្នុង​ គ.ជ.ប ដើម្បី​ផ្តល់​ឱ​កាស​ដល់​​ស្រ្តី​បាន​ចូល​រួម​កាន់​តែ​ច្រើន​​ក្នុង​​ដំណើរ​ការ​បោះ​ឆ្នោត ជា​អ្នក​បោះឆ្នោត ជា​មន្ត្រី​រៀបចំការ​បោះ​ឆ្នោត អ្នក​គ្រប់​​គ្រង​ឬ​ក៏ជា​បេក្ខ​ភាព​ឈរ​ឈ្មោះ​​​បោះឆ្នោត។

លោកស្រី​ថ្លែង​ថា៖ «បើ​មិន​មាន​​ការ​បញ្ចូល​សមា​ភាព​ស្ត្រី​ទេ​​ មាន​ន័យ​ថា ​សិទ្ធិ​របស់​ស្ត្រី​ពុំ​ត្រូវ​​បាន​​គេ​​លើក​​ស្ទួយ ហើយ​​ស្ត្រី​​បាត់​បង់​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​​​កុំ​ភ្លេច​​ថា ស្ត្រី​មាន​៥២​ភាគរយ​ បើ​​ចង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​​ និង​​បើ​​ចង់​លើក​កម្ពស់​ការ​អភិវឌ្ឍ​ជាតិ ត្រូវ​តែ​ចាប់​អារម្មណ៍​ជាមួយ​រឿង​បញ្ហា​​​​ស្ត្រី»៕

អត្ថបទគួរចាប់អារម្មណ៍