The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គជប ទទួល​បាន​បណ្តឹង ៦ បន្ទាប់​ពី​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត

គជប ទទួល​បាន​បណ្តឹង ៦ បន្ទាប់​ពី​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត

Content image - Phnom Penh Post
លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​ គជប ថ្លែងទៅកាន់អ្នកសារពត៌មាននាពេលកន្លងមក។ ហុង មិនា

គជប ទទួល​បាន​បណ្តឹង ៦ បន្ទាប់​ពី​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត

ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គជ​ប) បា​ន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ៦ ក្នុ​ង​រយៈពេល​ ៥ ថ្ងៃ​ នៃ​ការ​បិទផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បោះ​​ឆ្នោត​ដំបូង​ឆ្នាំ ២០១៩ ជា​អ្វី​ដែ​ល​មន្ត្រី គជប អះអាងថា​ ​បណ្តឹង​ដែល​មាន​ចំនួន​តិច​នេះ មកពី​ប្រព័ន្ធ​កុំព្យូ​​ទ័រ​មាន​ភាព​សុក្រឹត​ខ្លាំង។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន របស់ គជប ​កាលពីថ្ងៃ​ទី ៩ ខែ ​កក្កដា ១ បណ្តឹង​មកពី​ខេត្ត​កំពង់ឆ្នាំង និង​ ៥ បណ្តឹង​ផ្សេង​ទៀត​ មកពី​ខេត្ត​កំពង់​ស្ពឺ។ បណ្តឹ​ង​ទាំង​អស់​នេះ ​ត្រូវ​បាន​ដោះ​ស្រាយ​​នៅថ្នាក់​ឃុំ សង្កាត់ ដែល​សុំឱ្យ​រក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជីបោះ​ឆ្នោត ហើយ​មិន​មាន​បណ្តឹង​ណា​មួយ​ប្តឹង​មក​ គ.ជ.​ប នោះ​ទេ។

លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​ គជប បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ថា ការ​ដែល​មាន​ពាក្យ​​បណ្តឹង​តិច​នេះ​ពីព្រោះ​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ​មាន​ភាព​ច្បាស់​លាស់​ខ្លាំង ហើយ​ការ​ត្រួត​ពិនិត្យ​នៅ​គ្រប់​កម្រិត​ទាំង​ថ្នាក់​ឃុំ សង្កាត់ រាជធានី ខេត្ត និង​ គជប ​ធ្វើ​ឡើង​យ៉ាង​ល្អិត​ល្អន់។ «នេះ​ជាកត្តា​ធ្វើ​ឱ្យ​ភាព​មិន​ប្រក្រតី​ គឺតិច​តួច​មែន​ទែន ហើយ​ជា​ចម្លើយ​ដែល​ឆ្លើយ​ថា ​មិន​មាន​បណ្តឹង​អីច្រើន។ ពេលខ្លះ​យើង​ទទួល​ស្គាល់​បច្ចេក​វិទ្យា​ក៏ Error (មាន​កំហុស) ដែរ។ ឧទាហរ​ណ៍ថា ក្រយៅដៃ​វាស្រដៀង​គ្នា​ពេក»។

ក្នុង​ឆ្នាំ​ ២០១៩ នេះ គជប បា​នបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ដំបូង​រយៈ​ពេល ​៥ ​ថ្ងៃ​កាល​ពីថ្ងៃ​ទី ២៧​ ខែ ​មិថុនា ដល់​ថ្ងៃ​ទី ២ ខែ ​កក្កដា ​នៅ​តាម​សាលា​ឃុំ សង្កាត់។ ក្នុង​អំឡុង​ពេល​នេះ​ពល​រដ្ឋ​មា​​​ន​សិទ្ធិ​ប្តឹង​តវ៉ា​ក្នុង​ករ​ណី​ដែ​ល​មិន​ឃើញ​មាន​ឈ្មោះ​ក្នុង​បញ្ជី ​ឈ្មោះ​សរសេរ​ខុស​អក្ខរា​វិរុទ្ធ និង​សុំ​ឱ្យ​លុប​ឈ្មោះ​អ្នក​ដែល​មិន​មាន​គ្រប់​លក្ខ​ខណ្ឌ​បោះ​ឆ្នោត​ដូច​ជាមិន​មាន​សញ្ជាតិ​ខ្មែរ និ​ង​​មិន​ទាន់​គ្រប់​អាយុ​ជាដើម។

បើតា​ម គ.ជ.ប អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​នេះ មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​ជាង​ ៨ លាន​នាក់ (ជិត​​ ៨៥%)។

បើតាម​លោក ហង្ស ពុទ្ធា គជប នឹង​ប្រកាស​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ​ឆ្នាំ ២០១៩ នៅ​ថ្ងៃទី​ ៣១ ​ខែ​ កក្កដា ខាង​មុខ​ហើយ​ចំពោះ​អ្នក​ដែល​មិន​បាន​ចុះ​ឈ្មោះ​នៅ​ឆ្នាំ​នេះ ​​ត្រូវ​រង់​​ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ។

លោក កន សាវាង្គ អ្នក​សម្រ​​ប​សម្រួល​ផ្នែក​អង្កេត​អង្គការ COMFREL ​ថ្លែង​ថា តាម​បណ្តឹ​ង​ចុងក្រោយ​​ដែល​​លោក​ទទួលបាន​ភាគច្រើន ​ពាក់ព័ន្ធ​នឹង​ការ​លុបឈ្មោះ។ «ស្ថាន​​​​​​​​ភា​​​​ព​​ក្នុង​ឆ្នាំ ២០១៩ នេះគណបក្ស​នយោ​បាយ​មាន​ការ​ចូលរួម​ពិនិត្យ​ហ្នឹ​ង​​មិនច្រើនទេហើយ​ការ​ចូល​រួម​​សម្រាប់​ការអប់រំ ការតាមដាន ​លើ​ដំណើរ​ការ​ហ្នឹ​ង​ក៏មិនមាន​ច្រើនដែរ​សម្រា​ប់​​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​ហ្នឹង»។

លោកថា ដំណាក់​​​​កា​ល​​នេះ​មាន​ការ​ខុសប្លែក​ពី​ដំណា​ក់​កាលមុន​ៗដែល​បក្ស​ប្រឆាំ​ង​បាន​ដើរ​តួនាទី​ក្នុង​ការ​អប់រំ និងពិនិត្យ​មើល​លើ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។