ភ្នំពេញ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ ២០១៩៖ គោជល់ អ្នក​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់​ឈាន​មុខ​មួយ​នៅ​កម្ពុជា​បាន​ក្លាយ​ជា​ភេសជ្ជៈ​ប៉ូវកម្លាំង​ទី​មួយ ដែល​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​គុន​ខ្មែរ​នៅ​តាម​បណ្តា​/​ក្រុង​ខេត្ត​នានា​។ ការប្រកាស​បើក​កម្មវិធី “​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​/​ក្រុង​” របស់​អ្នក​តស៊ូ​គុន​ខ្មែរ គោជល់​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃនេះ​។

លោក មាន សំអុល នាយក​ចាត់ការ​ទូទៅ ភេសជ្ជៈ​ប៉ូវកម្លាំង គោជល់ នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​តាមរយៈ​ការឧបត្ថម្ភ​របស់ គោជល់ កម្មវិធី​ប្រដាល់​គុន​ខ្មែរ​មិន​ត្រឹមតែ​រៀបចំ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុណ្ណោះ​ទេ គោជល់ បាន​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​តាម​បណ្ដា ខេត្ត ដែល​ជា​ស្រុកកំណើត​របស់​កីឡាករ និង​ទស្សនិកជន​មួយ​ចំនួន​ទៀត​។ ដូច្នេះ​ទស្សនិកជន​អាច​ទស្សនាការ​ប្រដាល់ និង​គាំទ្រ​កីឡាករ​នៅក្នុង​ខេត្ត​/​ក្រុង​របស់​ខ្លួន​ផ្ទាល់​តែ​ម្តង​។

យោងតាម​ប្រសាសន៍​លោក ហួរ រតនៈ ប្រធាន​ផ្នែក​ទីផ្សារ ទូរទស្សន៍​ស៊ីអិនស៊ី បាន​ឲ្យ​ដឹង​ថា គោជល់ គឺជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដំបូង​គេ​ដែល​នាំ​យក​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍ ស៊ីអិនស៊ី ទៅ​កាន់​ខេត្ត​នានា និង​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ស៊ីអិនស៊ី​។ នេះ​គឺជា​ឱកាស​ល្អ​មួយ ដើម្បី​ទស្សនា និង​គាំទ្រ​ដល់​កីឡាករ​វ័យ​ក្មេង​ដែល​កំពុង​លេចធ្លោ​នៅ​តាម​បណ្តា​ខេត្ត ហើយ​នេះ​គ្រាន់​តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ​។ ស៊ីអិនស៊ី និង​គោជល់ នឹង​ធ្វើការ​សិក្សា​បន្ថែម​លើ​លទ្ធភាព​ក្នុង​ការពង្រីក​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នាពេល​អនាគត​។

កម្មវិធី “​ដំណើរ​ឆ្ពោះ​តាម​ទៅ​ខេត្ត​/​ក្រុង​” របស់ គោជល់ នឹង​ទៅ​កាន់​ខេត្ត​បាត់ដំបង កំពង់ស្ពឺ កំពង់ធំ និង​កំពង់ចាម ដើម្បី​ប្រកួត​ជ្រើសរើស​កីឡាករ​វ័យក្មេង​លេចធ្លោ និង​បន្ត​ប្រកួត​យក​ខ្សែក្រវាត់​នៅ​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នៅ​តាម​ខេត្ត​នីមួយៗ​ក៏​មាន​ការចូល​ប្រកួត​ពី​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ​ជាច្រើន​ផង​ដែរ​។

នេះ​គឺជា​លើក​ដំបូង​សម្រាប់​បងប្អូន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ខាង​លើ​ក្នុង​ការទស្សនា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​នៅ​នឹង​ខេត្ត​បងប្អូន​ផ្ទាល់​តែម្តង​។

ទស្សនិក​អាច​ចូលរួម​គាំទ្រ​កីឡាករ​ប្រចាំ​ខេត្ត និង​ទស្សនាការ​ប្រកួត​របស់​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ​ផងដែរ​។ នៅក្នុង​កម្មវិធី​ប្រដាល់​នេះ​ក៏​មាន​ការប្រគំ​តន្ត្រី​ដែល​ចូលរួម​ដោយ​តារាចម្រៀង​ល្បី ខេម ទៀត​ផង​។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​តែ​មួយ​ប្រចាំ​ឆ្នាំ​!

គោជល់ ផ្តួចផ្តើម​កម្មវិធី​ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​ក្រុង​ក្រោម​កិច្ចសហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ស៊ីអិនស៊ី និង​សហព័ន្ធ​គុន​ខ្មែរ​។

ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ នៅ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ២៣ ខែ​កុម្ភៈ ឆ្នាំ ២០១៩ នៅ​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ ២០១៩ នៅ​ខេត្ត​កំពង់ធំ​នៅ​ថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ ២០១៩ និង​នៅ​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី ៤ ខែ​ឧសភា ឆ្នាំ ២០១៩​។ កម្មវិធី​នេះ​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ស៊ីអិនស៊ី​ពី​ម៉ោង ៥៖៣០ នាទី​ដល់​ម៉ោង ៨ ​យប់​។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង

លោក សៅ សីហា

ប្រធាន​ផ្នែក​ផ្សព្វផ្សាយ

ទូរស័ព្ទ​លេខ ០៧៧ ៥៩៩ ៨៥៩