The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូ​ខ្មែរ​ម្នាក់​នៅ​កំពង់​ស្ពឺ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​អ្នក​ជម្ងឺ

គ្រូ​ខ្មែរ​ម្នាក់​នៅ​កំពង់​ស្ពឺ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​អ្នក​ជម្ងឺ

គ្រូ​ខ្មែរ​ម្នាក់​នៅ​កំពង់​ស្ពឺ ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​អ្នក​ជម្ងឺ

កំពង់ស្ពឺ៖ ក្រុម​សមត្ថកិច្ច​នគរបាល​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ជា​គ្រូ​ខ្មែរ​មើល​ជម្ងឺ ដោះ​អំពើ កាល​ពី​ថ្ងៃ​សៅរ៍ ពីបទ​រំលោភ​សេពសន្ទវៈ​ទៅ​លើ​អ្នក​ជំងឺ​ម្នាក់​របស់​ខ្លួន។ នេះ​បើយោង​តាម​ការ​ឲ្យ​ដឹង​របស់​នគរបាល​កាល​ពី​ម្សិលមិញ។

លោក អន យុទ្ធថង ស្នងការ​រង​នគរបាល​ស្រុក​ឱរ៉ាល់​ថា ជន​សង្ស័យ​មាន​ឈ្មោះ ឃិត នាង អាយុ ៣៧ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ម្តាយ​របស់​នារី​រងគ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច​ប៉ូលិស​ថា កូនស្រី​របស់​ខ្លួន​ត្រូវ​បាន​គេ​រំលោភ។ នៅ​ពេល​ឥឡូវ​នេះ ជន​សង្ស័យ​កំពុង​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ រង​ចាំ​ពេល​ឡើង​តុលាការ​ដើម្បី​កាត់​ទោស។

លោក យុទ្ធថង បាន​បញ្ជាក់​ថា៖ «យើង​បាន​ចាប់​ខ្លួន​គេ​ នៅ​ពេល​ដែល​គេ​បាន​មក​ផ្ទះ​នារីរ​ងគ្រោះ»។

នេះ​មិន​មែន​ជា​លើក​ទី​មួយទេ ដែល​គ្រូ​ខ្មែរ​ ស្តោះផ្លុំ​បាន​ប្រើ​ប្រាស់​អាជីព​របស់​ខ្លូន​ដើម្បី​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​អ្នក​ជម្ងឺ។

កាល​ពី​ឆ្នាំ ២០១៥ គ្រូ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ត្រូវ​បាន​ឃាត់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់ថា បាន​រំលោភ​អ្នក​ជម្ងឺ​ម្នាក់​របស់​ខ្លួន។ នៅ​ឆ្នាំ ២០១៣ គ្រូ​ខ្មែរ​ម្នាក់​ទៀត​នៅ​ខេត្ត​មណ្ឌល​គិរី ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ១៣ ឆ្នាំ​ម្នាក់​ដែរ។ នៅ​ឆ្នាំ​នេះ​ដែរ គ្រូខ្មែរ​យ៉ាង​ហោចណាស់​ ៤ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​រំលោភ និង​បំពាន​ផ្លូវ​ភេទ។

ក៏​ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជាទូទៅ វា​ពិបាក​សម្រាប់​ជនរងគ្រោះ​ក្នុងការ​ប្រាប់​អ្នក​ដទៃ​ឲ្យ​ដឹង ព្រោះ​ពួក​គេ​មាន​សង្ឃឹម​តិចតួច​ណាស់​ថា នឹង​មាន​វិធានការ​ចំពោះ​ជន​ល្មើស។

អ្នកស្រី Sarah Knibbs ជា​អនុតំណាង​ស្រ្តី​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា៖ «ក្នុងករណី​ជា​ច្រើន គ្រូ​ខ្មែរ​បាន​បំពាន​ទៅ​លើ​ទំនាក់ទំនង​នៃ​សេចក្តី​ទុកចិត្ត​របស់​អ្នក​ជម្ងឺ ហើយ​ស្ថានការណ៍នៃ ការ​ព្យាបាល​ពិត​​ជា​ស្មុគ​ស្មាញ​ណាស់​ ដោយ​សារ​តែ​វា​មាន​ទាក់ទង​នឹង​រឿងម​ន្តអាគម និង​មិន​ត្រូវ​បាន គេ​គ្រប់​គ្រង​ដូច​គ្រូពេទ្យ​ដែល​មើល​ជម្ងឺ​ធម្មតា​ឡើយ»។

អ្នកស្រី​​​បន្ត​​ថា «មនុស្ស​ទាំង​នេះ (គ្រូខ្មែរ) ត្រូវ​បានគោរព​ដោយ​សហគមន៍ ដូច្នេះ​វា​ពិ​ត​ជា​លំបាក​ណាស់​សម្រាប់​ជន​រងគ្រោះ​ក្នុង​ការ​ទម្លាយ​អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួក​គេ»។

លោក Ali Al Nasani ជា​ប្រធាន​មូលនីធិ Heinrich Böll ដែល​ធ្វើការ​លើ​បញ្ហា​អំពើ​ហិង្សា​យែនឌ័រ ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ពុំ​បាន​ធ្វើការ​ប្រមូល​ទិន្នន័យ​គ្រប់​គ្រាន់​អំពី​បញ្ហា​នេះ​ឡើយ៕​ TN

អត្ថបទគួរចាប់អារម្មណ៍