បន្ទាយ​មាន​ជ័យៈ​ ពលរដ្ឋ​ខ្មែរ​ ៨២​ នាក់ ​ដែល​មាន​កុ​មារ ៣ ​នាក់​ផង​ ត្រូវ​បាន​ទាហាន​កម្ពុជានៅតាមព្រំដែនជាប់ថៃឃា​ត់​ខ្លួន​កាលពីព្រឹក​ថ្ងៃទី​ ២០​ ខែ​ឧសភា​ ខណៈ​ពួក​គេកំ​ពុ​ងព្យា​យាម​លួច​ឆ្លង​ដែន​ចូ​ល​ប្រទេស​ថៃ​​ ខុស​ច្បាប់​តាម​ច្រ​ករបៀង​តូចៗ​នៅជួ​រ​បន្ទាត់​​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យរបស់ក​ម្ពុជា និ​ង​ខេត្តអា​រញ្ញ​ប្រទេ​សថៃ​។

លោក​ ឈុន​ ម៉ៅ​ មេ​បញ្ជា​កា​ររ​ង​ភូ​មិ​ភាគ​ ៥​ និង​ជាមេ​បញ្ជា​ការទិសទី១ នៃ​ខេត្តបន្ទាយ​មា​ន​ជ័​យ​បានប្រា​ប់​​ភ្នំពេ​ញ​ប៉ុស្តិ៍នៅថ្ងៃ​ពុធ​នេះថា ក្នុង​ចំ​ណោម​ពល​រ​ដ្ឋ​ខ្មែរទាំង​ ៨​២ នា​ក់​នោះ មាន​ស្រី ៣​៣ នា​ក់និ​ង​កុមារ ៥​ នាក់។ ពួ​កគេ​ត្រូវ​បា​នឃា​ត់​ខ្លួន​ ខណៈ​កំពុង​​ព្យាយា​ម​លួ​ចឆ្ល​ងដែ​ន​ចូលទៅក្នុងទឹក​ដីថៃ​ខុសច្បាប់តា​ម​ច្រក​របៀងតូច​ៗជិតច្រ​កអូ​រ ៣ ជាន់​ ស្រុក​អូ​រជ្រៅ ច្រកតាខ្លឹង ស្រុកស្វា​យចេ​ក ច្រក​ប​ន្ទាយរិ​ទ្ធ ស្រុកថ្មពួក និង​ច្រក​ប៉ោ​យប៉ែ​ត​ ក្រុងប៉ោ​យ​ប៉ែត​។

លោក​បាន​បញ្ជាក់​ថា៖​ «​ក្រោយកា​រត្រួ​ត​ពិនិ​ត្យ​មិ​នឃើ​ញ​មា​នរោ​គស​ញ្ញា​ជំ​ងឺ​ឆ្ល​ងកូ​វីដ ១​៩ ពួ​កគេត្រូ​វ​បានធ្វើ​ការ​អប់​​រំណែនាំ និង​បញ្ជូន​ទៅកា​ន់​​មូល​ដ្ឋាន​របស់​ពួកគេ​​វិញ»​។

លោក​ ម៉ៅ បានឲ្យ​ដឹង​ដែរថា​កាល​ពីថ្ងៃទី​ ១៩​ ខែ ឧស​ភា ឆ្នាំ​ ២​០២០ កម្លាំង​ទាហា​នព្រំ​ដែនក​ម្ពុជា​បាន​ទប់​ស្កាត់​​​​ពលរដ្ឋ​ខ្មែរ​ ៣​៨ ​នាក់​​ ខ​ណៈ​ពួ​ក​គេ​កំ​ពុង​ព្យាយា​មលួ​ចឆ្ល​ងដែ​ន​ចូល​ដីថៃខុ​ស​ច្បាប់នៅ​ខាងកើត​ច្រក​​បឹងត្រកួ​ន​ និង​ច្រ​ក​ភ្នំ​ឆត្រ។​ ​ពួក​គេ​ត្រូ​វ​បាន​ប​ញ្ជូ​ន​ទៅ​ម​ណ្ឌល​សំច​តក្នុ​ង​ស្រុក​អូរ​ជ្រៅ​និង​មណ្ឌ​លសំ​ចតស្រុក​ស្វាយ​ចេកដើម្បីអ​នុវ​ត្តចត្តា​ឡីស័ក្ត តាមគោ​លកា​រណ៍ណែ​នាំ​រ​ប​ស់​ក្រសួ​ងសុខា​ភិ​បា​លលើ​កលែ​ងតែ​បុរ​សម្នា​ក់ដែ​ល​សង្ស័យ​ថា​ជា​មេខ្យល់​នាំផ្លូ​វ​ឆ្ល​ងដែ​ន​ ។

លោក​បាន​ប​ញ្ជា​ក់​ថា​៖ ​«បុរស​សង្ស័​យជាមេ​ខ្យ​ល់​នោះឈ្មោះ​ ឃា​ន ភៀន អាយុ ៣​០ ឆ្នាំ ​មានលំ​នៅភូ​មិ​ក្តីស្វិត​ ឃុំស្រែ​ស្ដុក​​ស្រុក​កណ្ដៀង​​ ខេ​ត្តពោ​ធិ៍សា​ត់។ ​ គា​ត់​ត្រូវ​បា​ន​ក្រុ​មជន​រងគ្រោះអះ​អាងថា​ បា​នយក​លុយពីពួកគេ​ក្នុងម្នាក់ៗ ៣ ០០០ បាត ជាថ្នូរនឹងការនាំ​ផ្លូវពួកគេ​ឆ្លងដែន​ទៅ​ក្នុងទឹកដីថៃ។​ បច្ចុប្បន្នជ​នស​ង្ស័យ​ត្រូវបានបញ្ជូនខ្លួន​ទៅកាន់​ការិយាល័យ​ព្រហ្ម​ទណ្ឌ នៃ​អធិកា​រដ្ឋាន​នគរ​បាល​ស្រុក​អូជ្រៅដើ​ម្បី​ចា​ត់កា​រ​ប​ន្តតា​មនីតិ​វីធី​ច្បាប់»។

​ប៉ុន្មា​ន​ខែចុ​ង​ក្រោយ​នេះ​បើទោះក​ងក​ម្លាំងយោធានិង​នគរបាលកាពារព្រំដែនកម្ពុជា-ថៃ បានសហការគ្នា​ទប់​ស្កាត់​​សកម្មភាព​ឆ្លងដែន​ទៅ​រក​កា​រ​ងា​រ​ធ្វើនៅ​ថៃ​ក្ដីក៏មា​ន​ព​លរ​ដ្ឋ​មួ​​យ​ចំ​នួ​ន​នៅតែ​លួ​ច​ឆ្ល​ង​ដែន​រ​ហូ​ត​ត្រូ​វបា​ន​ភា​គី​ថៃចាប់​ប​ញ្ជូនត្រឡ​ប់​ម​កវិ​ញ​ជា​ប​ន្តប​ន្ទា​ប់​។​

លោក ​​ម៉ៅ បានថ្លែ​ងថា៖​ «ទោះយ៉ាង​ណា​យើ​ង​ក៏មា​នកា​រសោ​ក​ស្ដា​យផ​ងដែ​រ ខ​ណៈ​ព​ល​រដ្ឋខ្មែរយើង​ ១៦ នា​ក់​ បាន​លួច​​ឆ្លង​ដែន​ចូល​ទៅ​ថៃដោ​យខុស​ច្បា​ប់ហើ​យត្រូវ​ទាហាន​ឈុត​ខ្មៅថៃចាប់​ឃាត់​ខ្លួននៅចំណុ​ចភូ​មិ​ដុ​ង​ងូ ឃុំប៉ា​រ៉ៃ​ ​ស្រុកអា​រ​ញ្ញ​ កា​ល​ពី​ទៀ​ប​ភ្លឺ​ចូលថ្ងៃ​ទី​ ១៩ ខែ​ឧ​ស​ភា។ក្នុង​ចំណោ​ម​​​ព​លរ​ដ្ឋខ្មែ​រ​​ទាំង ​​១៦ នាក់​​នោះ​ មាន​ម្នាក់​​​​បាន​រង​របួ​សជើ​ង​ម្ខាង ដោយ​សារ​មុ​ត​បន្លា​លួ​ស​ខណៈ​​គាត់​បាន​​ព្យា​យាម​​រត់​គេច​ពីការ​ហ៊ុម​ព័ទ្ធ​និង​បាញ់គំ​រាម​ជាច្រើន​គ្រាប់​​ដោយ​​ក្រុមទាហានឈុ​ត​ខ្មៅថៃ​»​។

បើ​តាម​ លោ​ក​ ម៉ៅ បុរ​សដែ​លរង​​របួ​សនោះមា​នឈ្មោះ​ ​ផាត់​ ថៃ អាយុ​ ៣៦ ឆ្នាំ ជាអ្នករស់​នៅក្នុ​ង​សង្កាត់​​-ក្រុង​ប៉ោយប៉ែ​ត្រ​ ​ខេ​ត្ត​បន្ទា​យ​មានជ័យ។​ ក្រោ​យឃា​ត់ខ្លួ​ន​ជន​រងគ្រោះត្រូ​​វបាន​ក្រុ​ម​ទា​ហា​ន​ឈុតខ្មៅ​ថៃ​ប​ញ្ជូ​ន​ទៅ​ព្យាបា​ល​​​នៅមន្ទី​រពេ​ទ្យ​ដុ​ងអា​រញ្ញ​ហើ​យធ្វើ​កា​រ​សួ​រ​នាំ​មួ​យ​ចំនួ​នទើ​ប​ដឹ​ង​ថា​​បុរស​រ​ងគ្រោះគឺ​ជា​មេខ្យល់​ក្នុងការ​នាំ​ពលក​រ​ចំណា​ក​ស្រុក ឆ្ល​ង​ដែ​នចូ​ល​ទៅ​រ​ក​ការ​ងា​រ​ធ្វើក្នុ​ង​ប្រ​ទេ​ស​ថៃ​ដោ​យ​ខុស​ច្បា​ប់​។​

​លោក ​ម៉ៅ​ បានថ្លែ​ងបន្ត​ថា​ ​ពលរ​ដ្ឋ​ខ្មែ​រទាំ​ង​ ១​៦ នា​ក់​នោះ ត្រូ​វ​បា​ន​ភាគី​ថៃ​ចា​ប់​ប​ញ្ជូ​នម​កឲ្យ​ភាគី​ក​ម្ពុជា​វិញ​នៅព្រឹ​ក​ថ្ងៃ​ទី​ ២០​​ ខែឧ​ស​ភា​។ បច្ចុប្ប​ន្ន​ពួក​គេ​ត្រូ​វ​បាន​បញ្ជូន​ទៅ​មណ្ឌ​ល​សំចត​ក្រុង​ប៉ោយ​​ប៉ែត ដើ​ម្បី​ធ្វើច​ត្តាឡី​ស័ក្តិលើ​ក​លែង​​តែ​បុរស​ដែលរ​ង​រ​បួស​ឈ្មោះ​ ផាត់ ថៃ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការ​ដ្ឋា​ន​ន​គរ​បាល​ក្រុង​ប៉ោយ​ប៉ែ​តដើ​ម្បីចា​ត់កា​រ​បន្ត​តាម​នីតិវិ​ធី​ច្បាប់​។​

លោក ស ខេង ឧបនា​យ​ក​រដ្ឋម​ន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​ម​ហាផ្ទៃ​ នៅថ្ងៃ​ទី ១៣ ខែ ឧ​សភា ឆ្នាំ​ ២០​២០ បាន​បញ្ជា​ឲ្យ​អភិបា​ល​​ខេត្ត​ជាប់​ព្រំដែន​​ជាមួយ​​ប្រទេ​សជិ​ត​ខាង​ទាំ​ង​អស់​​ត្រូវទ​ប់​ស្កាត់​ពលរ​ដ្ឋ​កុំឲ្យ​ឆ្លង​ដែន​ទៅ​ប្រទេ​ស​​ជិត​ខា​ងខុសច្បាប់​ ខណៈ​ប្រទេស​ជិតខាង​ទាំងនោះ​កំ​ពុង​ដាក់​ក្នុង​គ្រាអា​សន្ន​​​ ដើម្បី​បង្ការ​ទប់ស្កាត់​​ជំងឺ​កូ​វីដ ១៩​៕