The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ផ្តល់​ឡាន​ ៤ ​គ្រឿង​ដល់​ក្រសួង​ការបរទេស​កម្ពុជា

ចិន​ផ្តល់​ឡាន​ ៤ ​គ្រឿង​ដល់​ក្រសួង​ការបរទេស​កម្ពុជា

Content image - Phnom Penh Post
លោកស្រី ប៊ូ ជាំងគូ (BU Jianguo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ប្រគល់​សោ​តំណាង​ទៅ​​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។ រូបថត សហការី

ចិន​ផ្តល់​ឡាន​ ៤ ​គ្រឿង​ដល់​ក្រសួង​ការបរទេស​កម្ពុជា

ភ្នំពេញៈ សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ម្សិលមិញ​បាន​ប្រគល់​រថយន្ត​ថ្មី ៤ គ្រឿង និង​ទូរស័ព្ទ​ដៃ ៤៥ គ្រឿង ដល់​ក្រសួង​ការបរទេស​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ច​បង្កើន​ភាព​ជិតស្និទ្ធ និង​សហប្រតិបត្តិការ។

ពិធី​ប្រគល់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោកស្រី ប៊ូ ជាំងគូ (BU Jianguo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ទីស្តីការ​ក្រសួង​។ រថយន្ត​រួមមាន​ ម៉ាក Toyota Hilux Vigo ៣ គ្រឿង Toyota Coaster ១ ​គ្រឿង និង​ទូរស័ព្ទ​ម៉ាក Ascend P7 Huawei ៤៥ គ្រឿង ដល់​មន្ត្រី​ក្រសួង​ប្រើប្រាស់។

ថ្លែង​ក្នុង​ពិធី​នេះ​លោកស្រី ប៊ូ ជាំងគូ បាន​បង្ហាញ​ក្តីសង្ឃឹម​ថា​ការ​ផ្តល់​រថយន្ត និង​ទូរស័ព្ទ​ទាំង​នេះ​នឹង​រួមចំណែក​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ក៏​ដូចជា​បង្ហាញ​នូវ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ។ លោកស្រី​ថា៖ «ចិន និង​កម្ពុជា គឺជា​មិត្តភក្តិ​ដ៏ជិតស្និទ្ធ ពួកយើង​តែងតែ​ជឿជាក់​គ្នា​យល់​ពី​គ្នា រៀន​សូត្រ​ពី​គ្នា និង​គាំទ្រ​គ្នា»។

លោក ណាំហុង បាន​ថ្លែង​ដែរ​ថា​ការ​ផ្តល់​រថយន្ត និង​ទូរស័ព្ទ​ដៃ​ទំនើប​នេះ​នឹង​ជួយ​សម្រួល​ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​ក្នុង​ការ​ធ្វើ​ដំណើរ​បំពេញ​ការងារ​ក៏​ដូចជា​ទំនាក់ទំនង​។ «នេះ​ជា​ភ័ស្តុតាង​ជាក់ស្តែង​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​ និង​ល្អ​រវាង​កម្ពុជា-ចិន»៕

អត្ថបទគួរចាប់អារម្មណ៍