ភ្នំ​ពេញ លោក​ ​លាង​ ​ជិង​រ៉ុង​ (LIAO JINGRONG) ​អគ្គ​នា​យក​ ​នៃ​អគ្គ​នា​យក​ដ្ឋាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​ ក្រ​សួង​សន្តិ​សុខ​សារ​ធារណៈ​ ​នៃ​សា​ធារ​ណរដ្ឋ​ប្រ​ជា​មា​និត​ចិន​នៅ​ថ្ងៃ​នេះ​ បាន​ស្នើ​កម្ពុជា​​ឲ្យ​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់​ចំ​ពោះ​ជ​ន​ជាតិ ​និង​អ្នក​វិនិ​យោគ​ចិន​ ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ ​និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ។​ ​នេះ​បើ​យោង​ទៅ​តាម​វេប​សាយ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។​ ​

ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំ​នួប​ទ្វេភា​គី​រវាង​លោក​ លា​ង​ ជី​​រ៉ុង ​និង​លោក​ នេត​ ​សា​វឿន​ ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ​នា​ព្រឹក​ ​ថ្ងៃ​ទី​១៩​ ​ខែ​មេ​សា​ ​ឆ្នាំ​ ២០១៨​ នេះ ​នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​។

​វេប​សាយ​ដដែល​នេះ​ បាន​ឲ្យដឹង​ទៀត​ថា​ ​នៅ​ក្នុង​ដំណើរ​ទស្ស​ន​កិច្ច​របស់​លោក​ LIAO JINGRONG​ ​នេះ​ គឺ​ដើម្បី​រៀប​ចំ​នូវ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ​ចាវ​ ​គឺ​ជិ​ ​រដ្ឋ​មន្រ្តី​ក្រសួង​សន្តិ​សុខ​សាធារ​ណៈ​ចិន​ ​ដែល​គ្រោង​នឹង​មក​ទស្ស​ន​កិច្ច​នៅ​កម្ពុជា ​នា​ខែ​ក្រោយ​​ ដើ​ម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​កម្ពុ​ជា ​ប​ន្ថែម​ទៀត​ទាក់​ទង​នឹង​ផ្នែ​ក​ស​ន្តិ​សុខ​ទាំង​ជាតិ​ និ​ង​អន្ត​រ​ជាតិ​។ ​ប្រ​ទេស​ចិន​ ​គឺ​ជា​ប្រទេស​ទី​មួយ​ដែល​បាន​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​កម្ពុ​ជា​ ​ដូច​ជា​ហេដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ ​យោ​ធា​ វិ​ស័យ​អ​ប់​រំ​ ​សុខា​ភិ​បាល​ ​និង​វិស័យ​ជា​ច្រើន​ទៀត៕​