The Phnom Penh Post Search

Search form

ចំណុច​នៃ​វិសោធ​ន​កម្ម​ រដ្ឋ​ធម្មនុ​ញ្ញ​ចំនួន​ ៣​ នឹង​បញ្ជូន​ទៅ​រដ្ឋា​ភិ​បាល​ នៅ​ខែ​ក្រោយ​

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​ពិធី​សន្និបាត​មួយ កាល​ពី​ឆ្នាំ​មុន។ រូបថត Fresh News

ចំណុច​នៃ​វិសោធ​ន​កម្ម​ រដ្ឋ​ធម្មនុ​ញ្ញ​ចំនួន​ ៣​ នឹង​បញ្ជូន​ទៅ​រដ្ឋា​ភិ​បាល​ នៅ​ខែ​ក្រោយ​

ភ្នំពេញៈ វិសោធ​ន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ចំនួន​បី​ចំណុច​នឹង​ត្រូវ​ដាក់​ទៅ​រដ្ឋា​ភិបាល​នៅ​ខែ​ក្រោយ​ក្នុង​នោះ​ក៏​មាន​និយាយ​ពី​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ប្រព្រឹត្ត​ប្រឆាំង​នឹង ​«អត្ថ​ប្រ​យោជន៍​ជាតិ» ​ផង​ដែរ ជា​អ្វីដែល​ទំនង​សំដៅ​លើ​អ្នក​ស្រី ​កឹម​ មនោ​វិទ្យា ជា​កូន​ស្រី​លោក​ កឹម សុខា ​ដែល​បាន​និង​កំពុង​ធ្វើ​យុទ្ធ​នាការ​នៅ​បរទេស​នា​នា​ បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​។ នេះ​​បើ​​តាម​​មន្ដ្រី​​ក្រសួង​ម​ហា​ផ្ទៃ​កា​ល​ពី​ម្សិល​មិ​ញ​។

បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​មាន​អតីត​មន្ត្រី​បក្ស​នេះ​បាន​ស្នើ​ឲ្យ​អន្តរ​ជាតិ​ដាក់​ទណ្ឌ​កម្ម​រដ្ឋា​ភិ​បាល ​ជា​អ្វី​ដែល​បក្ស​កាន់​អំណាច​ថា ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោ​ជន៍​ជាតិ។​

ជាង​មួយខែ​ក្រោយ​មក រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បា​នប្រកាស​ថា វិសោ​ធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ៧ ចំណុច​កំពុង​ត្រូវ​បាន​ពិចារណា​ដោយ​ក្រុម​ការ​ងារ​ ១២ ​នាក់។

ប៉ុន្តែ​ វិសោធ​នកម្ម ​ដែល​ត្រូវ​បញ្ជូន​ទំនង​មាន​តែ ៣ ចំណុចដែល​ក្នុងនោះមាន​ ការ​សម្រួល​មន្ត្រី​ថ្នាក់​រដ្ឋលេខា​ធិ​ការ​ និ ង​អនុរដ្ឋ​លេខា​ធិការ​ពី​ខុទ្ទកា​ល័យ​នាយករដ្ឋមន្ត្រី វិសោ​ធន​កម្ម​ការពារ​អត្ត​ប្រ​យោជន៍​ជាតិ និង ​វិសោ​ធន​កម្ម​ស្តីពី «ការ​ជ្រៀត​ជ្រែ​ត​ពី​បរទេស»។

យ៉ាង​ណាក្ដីដោយ​គ្រាន់តែ​ថ្លែង​ពី​ម្សិល​មិញថា ​សំណើ​វិសោ​ធន​កម្ម​លើចំណុច​ទាំងបី​នេះ​ នឹង​ត្រូវ​ដាក់​ពិចារ​ណា​នៅ​ខែ​ក្រោយ​ រដ្ឋលេខា​ធិការ​នៃ​ក្រសួង​មហា​ផ្ទៃ លោក សក់ សេដ្ឋា ​ ​មិនបានបញ្ជាក់ច្បាស់​លាស់​ទេ ​ តែលោកថា​​​ចំណុ​ច​ពាក់​ព័ន្ធ​នឹង​កា​រប្រមាថ​ព្រះ​មហា​ក្សត្រ ​មិន​ត្រូវ​បាន​ពិចារ​ណាទេ ។

នៅ​ពេល​គម្រោងធ្វើ​វិសោ​ធន​កម្មនេះ​ត្រូវបាន​ប្រកាស​កាលពី​ខែធ្នូ​ អ្នក​ស្រី ​កឹម មនោ​វិទ្យា ​អតីត​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ជា​កូន​លោក កឹម សុខា បាន​ថ្លែងថា រដ្ឋាភិ​បាល«កំពុង​តម្រង់​គោល​ដៅ​ជា​ចំហ»ទៅរក​អ្នកស្រី​។

អ្នក​ស្រី​ កឹម មនោ​វិទ្យា និង​សមា​ជិក​សង្គម​ស៊ីវិល លោក ប៉ា ងួនទៀង បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិ​បាល​បន្ទាប់​ពី​ពួក​គាត់​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គកា​រសហ​ប្រជា​ជាតិដោយ​ស្នើ​សុំ​ឲ្យ​មាន​ការដក​អា​សនៈ​កម្ពុជា​ពី​សមាជិ​កអង្គ​ការសហ​ប្រជា​ជាតិ​ក្រោយ​​ការ​បង្ក្រាប​លើ​គណ​បក្ស​ប្រ​ឆាំង​។

កាល​ពី​ម្សិល​មិញ​អ្នក​ស្រី មនោ​វិទ្យា បាន​បន្ថែម​ថា សម័យ​ប្រជុំ​រដ្ឋសភា​ដើម្បី​អនុម័ត​វិសោ​ធន​កម្ម​ទាំង​នេះ​គឺ​ផ្ទុយ​នឹង​ឆន្ទៈ​រាស្ត្រ​និង​បង្ហា​ញ​ពី​ចេតនា​របស់​រដ្ឋាភិ​បាល។អ្នក​ស្រី​ថា៖«ពិត​ណាស់​ពួក​គេ​បង្ហាញ​ជា​ចំហ​ថា​ពួក​គេ​បាន​បំពាន​រដ្ឋ​ធ​ម្មនុញ្ញ។ពិត​ណាស់​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ឆ្ងាយ​ពី​ពិភព​លោក​»។

ខណៈ​គណ​បក្ស​ប្រជា​ជន​​បច្ចុប្បន្ន​មាន​អា​សនៈ​៧៩​នៅ​ក្នុង​សភាគណ​បក្ស​នេះ​ត្រូវការ​សំឡេង​៣​បន្ថែម​ទៀត​ដើម្បី​ឈាន​ដល់​៨២ ដែល​ខ្លួន​ត្រូវ​ការ​ដើម្បី​អនុ​ម័ត​វិសោ​ធនកម្ម​ទាំង​នេះ​។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច លោក ញែប ប៊ុនជិន បង្ហាញ​ជំហរ​ថា​នឹង​បោះ​ឆ្នោត​គាំទ្រ​​ប្រសិន​បើ​វា​ការ​ពារ«អត្ថ​ប្រយោ​ជន៍​ជាតិ»​ ប៉ុន្តែ​លោក​ថា ត្រូវ​អាន​វិសោ​ធន​កម្ម​ចុង​ក្រោយ​ទាំង​អស់​សិន​។

ដោយ​ឡែក​អ្នក​វិភាគ​នយោ​បាយ​ លោក​ ឡៅ ម៉ុង​ហៃ ​បាន​ថ្លែង​ថា ​រដ្ឋាភិ​បាល​គួរ​តែ​​ធ្វើ​ឲ្យ​ពាក្យ​ពេចន៍​នៃ​វិសោ​ធន​កម្ម​ទាំង​នេះ​ច្បាស់​លាស់​ ដោយ​សារ​វា​នឹង​អាច​មាន​បញ្ហា​ណា​មួយ​។

លោក​ថា៖​«ច្បាប់​ដែល​អាច​ប៉ះ​ពាល់​អត្ថ​ប្រយោជ​ន៍​ជាតិ​មិន​គួរ​ស្រពេច​ស្រពិល​ទេ…​»៕ ​PS

រាយការណ៍បន្ថែមដោយ Ananth​ Baliga

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។