ភ្នំពេញៈ សប្តាហ៍នេះកាលពីមួយឆ្នាំមុនតំណាងរាស្រ្តកម្ពុជាបានអនុម័តច្បាប់ដែលកំណត់អំពីការបដិសេធគ្មានអំពើព្រៃផ្សៃក្រោមរបបខ្មែរក្រហមចាប់ពីពាក់កណ្តាលដល់ចុងទសវត្សរ៍ ទី៧០ នៅពេលមនុស្សជិត ២ លាននាក់បានបាត់បង់ជីវិត។
ការបដិសេធជាសាធារណៈមិនទទួលស្គាល់ជំទាស់ ច្រានចោលឬផ្ចាញ់ផ្ចាលអំពីរឿងរ៉ាវក្នុងអំឡុងពេលនោះ អាចនឹងមានទោសជាប់ពន្ធនាគាររហូតដល់ទៅ ២ ឆ្នាំនិងរងពិន័យដល់ ១ ពាន់ដុល្លារអាមេរិក។
ប៉ុន្តែពីពេលនោះមក គ្មានអ្នកណាបដិសេធមិនទទួលស្គាល់អំពើព្រៃផ្សៃទាំងនោះជាសាធារណៈឡើយ គ្មានអ្នកណាត្រូវកាត់ទោសចំពោះបទល្មើសនេះ ហើយក៏គ្មានអ្នកណាម្នាក់ត្រូវបញ្ជូនទៅពន្ធនាគារ ឬរងពិន័យទេ។ តាមពិតទៅ គ្មានអ្នកណានិយាយអំពីច្បាប់ស្តីពីការបដិសេធមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យឡើយ។ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃ ទី៧ ខែមិថុនា ឆ្នាំមុន រួចអស់ឥទ្ធិពលទៅវិញ ឆាប់ជាងពេលដាក់ឆ្លងរដ្ឋសភាទៅទៀត។
ការអនុម័តចំពេលឃោសនាច្បាប់នេះតែងតែជាកម្មវត្ថុនៃការរិះគន់ដោយសារតែច្បាប់នេះមានលក្ខណៈនយោបាយហើយច្បាប់នេះមានអានុភាពដាក់កំហិតលើសេរីភាពបញ្ចេញមតិ។ ទោះយ៉ាងណា ក្នុងអំឡុងពេលអនុម័តច្បាប់អ្នកវិភាគច្បាប់ថ្លែងថា វាស្ទើរតែមិនអាចយល់ពីអត្ថន័យនៃច្បាប់នោះបានឡើយ។
លោក Christopher Dearing ទីប្រឹក្សាច្បាប់មជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា៖ «ខ្ញុំគិតថា ល្បឿននៃការអនុម័តច្បាប់នេះនិងអវត្តមាននៃការកាត់ទោសបង្ហាញថា ច្បាប់នេះមានបំណងធ្វើជាសេចក្តីថ្លែងនយោបាយ»។
ដោយសារការសម្លាប់រង្គាល ច្បាប់ដែលកំណត់អំពើបដិសេធមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍ជាបទល្មើស កើតមានជាទូទៅនៅអឺរ៉ុបខាងលិច។ ប្រទេសរ៉្វាន់ដា ក៏មានវិធានការដាក់ទោសអ្នកណា ដែលចោទពីការសម្លាប់ជនជាតិ Tutsis ជាង ១ លាននាក់ កាលពី ឆ្នាំ១៩៩៤ បើទោះជាអ្នកសង្កេតការណ៍រិះគន់លើនីតិវិធីច្បាប់នេះត្រូវយកទៅប្រើដើម្បីបំបិទសំឡេងអ្នកប្រឆាំងក៏ដោយ។
កម្ពុជា គ្មានច្បាប់បែបនេះទេ ប៉ុន្តែ ក៏ពុំមានការបោះឆ្នោត ដូចឆ្នាំមុនដែលប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិស្ទើរតែទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីអំណាច។ ប្រហែល ២ខែ មុនការបោះឆ្នោតនៅថ្ងៃ ទី២០ ខែឧសភា គណបក្សប្រជាជនធ្វើយុទ្ធនាការបែបបង្ខូចឈ្មោះតាមការចេញផ្សាយលើគេហទំព័រទីស្តីការគណៈរដ្ឋមន្រ្តី ខ្សែអាត់លោក កឹម សុខា ដែលថា មន្ទីរឧក្រិដ្ឋកម្ម ស‑២១ របស់ខ្មែរក្រហមនៅភ្នំពេញ គឺ វៀតណាម ជាអ្នកបង្កើតឡើង។
នៅដំណាក់ការនៃយុទ្ធនាការនោះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងពុំទាន់ទទួលបានព្រះរាជលើកលែងទោស ដើម្បីវិលត្រឡប់ពី ប្រទេសបារាំង ទេ ដែលលោកបាននិរទេសខ្លួនឯងទៅទីនោះដើម្បីចៀសវាងទោសពន្ធនាគារពីបទបរិហារកេរ្តិ៍ និងដកតម្រុយបង្គោលព្រំដែនជាប់ ប្រទសវៀតណាម។
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានរងការបង្ខូចឈ្មោះខណៈលោកបដិសេធការចោទពីការលើកឡើងថា មន្ទីរស‑២១ ឬគុក ទួលស្លែង គឺជាការឃុបឃិត មិនមែនជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សជិត ១៤ ពាន់នាក់នោះ លោកក៏ត្រូវការពារចំពោះការចោទពីការមានស្រីកំណាន់និងរួមភេទជាមួយអនីតិជន។
លោក ហ៊ុន សែន បានប្រើប្រាស់សុន្ទរកថា ដែលគេស្តាប់ជាទូទៅ ដើម្បីនិយាយអំពីបញ្ហាទាំងនេះ។ ក្នុងសុន្ទរកថាភ្លាមៗបន្ទាប់ពីបង្ហោះតាមខ្សែអាត់ លោក ហ៊ុន សែន លើកឡើងអំពីច្បាប់ស្តីពីការបដិសេធមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍។ ប៉ុន្មានសប្តាហ៍ក្រោយមកច្បាប់ស្តីពីការបដិសេធមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងរបបខ្មែរក្រហមត្រូវបានអនុម័ត។
លោក កឹម សុខា អះអាងថា សម្តីរបស់លោកត្រូវបានយកទៅកាត់ត។ លោកតែងតែបដិសេធថា លោកគ្មានគ្រួសារ ទី២ ហើយថា ការចោទប្រកាន់របស់លោក ហ៊ុន សែន ថា លោករួមភេទនឹងអនីតិជនគឺមិនពិត។ លោកបដិសេធមិនអត្ថាធិប្បាយបញ្ហានេះទេ កាលពីម្សិលមិញ។
លោក ជុំ មី អ្នករស់រានមានជីវិតពីមន្ទីរស‑២១ ដែលបានប្តឹងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ និងបានដឹកនាំហែក្បួនប្រឆាំងលោក កឹម សុខា ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
លោកបន្តថា៖ «ខ្ញុំបានដាក់ពាក្យប្តឹងទៅតុលាការហើយ។ ខ្ញុំនៅតែទាមទារឲ្យគាត់ចូលខ្លួនទៅបំភ្លឺតុលាការ ខ្ញុំនឹងយកខ្សែអាត់ទៅចាក់ឲ្យគាត់ស្តាប់។ គាត់ថា បន្ទាប់ពីការបោះឆ្នោត គាត់នឹងចូលខ្លួនទៅបំភ្លឺ ឥឡូវបោះឆ្នោតចប់ហើយ ដូច្នេះ គាត់ត្រូវតែបង្ហាញខ្លួននៅតុលាការ»។
កាលពីឆ្នាំមុនបន្ទាប់ពីលោក សម រង្ស៊ី បានវិលត្រឡប់ក្នុង ខែកក្កដា ហើយគណបក្សសង្គ្រោះជាតិទទួលបានលទ្ធផលល្អក្នុងការបោះឆ្នោតថ្ងៃ ទី២៨ ខែកក្កដា ការវាយប្រហារលើលោក កឹម សុខា បានថយចុះ។ ខណៈគេផ្តោតទៅលើការចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោតហើយ តំណាងរាស្រ្តបដិសេធមិនចូលកាន់អាសនៈក្នុងរដ្ឋសភា កាលពី ខែកញ្ញា ច្បាប់នេះក៏អស់មានការចាប់អារម្មណ៍។
1
លោក សុក សំអឿន នាយកប្រតិបតិ្តនៃក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជាថ្លែងថា៖ «ខ្ញុំគិតថា វាអាចជាមូលហេតុនយោបាយ ដែលគេចង់បង្ខូចឈ្មោះលោក កឹម សុខា។ ប៉ុន្តែ ជាលទ្ធផលវាគ្មានប្រសិទ្ធភាពទេ»។
ចំពោះលោក កឹម សុខា វាជាពេលល្អត្រូវបំភ្លេចចោល។ លោកមើលឃើញថា ខ្សែអាត់អំពីមន្ទីរស‑២១ អាចលេចឡើងជាថ្មីនាសប្តាហ៍នេះ បន្ទាប់ពីគាត់ថ្លែងក្នុងពិធីបុណ្យមួយ កាលពីថ្ងៃពុធ ដែលបន្ទោសករណីជាន់គ្នាស្លាប់នៅ កោះពេជ្រ ថា ជាការជ្រៀតជ្រែករបស់ វៀតណាម។
លោក ជាម យៀប តំណាងរាស្រ្តនៃគណបក្សប្រជាជន និងជាអ្នកនាំពាក្យរដ្ឋសភា បានបិទទូរស័ព្ទហើយពុំទូរស័ព្ទមកវិញឡើយ។ លោក ឈាង វុន ដែលជាអ្នកនាំពាក្យរដ្ឋសភាដែរនោះ ប្រាប់ អ្នកយកព័ត៌មានឲ្យទៅការិយាល័យព្រោះលោកមិនចង់ឆ្លើយតាមទូរស័ព្ទទេ។ប៉ុន្តែ ការមិនផ្តល់ការយកចិត្តទុកដាក់ពុំមានន័យថា បោះបង់ទេ។
លោក Dearing ពីមជ្ឈមណ្ឌលឯកសារកម្ពុជាយល់ថា អវត្តមាននៃការកាត់ទោសគឺល្អ ប៉ុន្តែ ការដែលមានច្បាប់នេះ ធ្វើឲ្យមានការបារម្ភ។ «ច្បាប់ណាដែលគ្រប់គ្រងលើការបញ្ចេញមតិ គឺប៉ះពាល់ខ្លាំងលើសេរីភាពបុគ្គល និងលទ្ធិប្រជាធិបតេយ្យ។ បើគ្មានការកាត់ទោសក៏ដោយ ក៏ច្បាប់នេះនៅជាហានិភ័យ»៕ TK
រាយការណ៍ៈ មាស សុខជា