កណ្ដាល៖ ​រោងចក្រ​មួយ​ឈ្មោះ ឃ្យុ​ង​ស៊ី​ង Kyungshin ដែល​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ក្នុង​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្ដាល ​ខេត្ត​កណ្ដា​ល ត្រូ​វ​បាន​​អ​គ្គិភ័​យ​​ឆាប​ឆេះប​ណ្តា​ល​ឱ្យ​ខូច​ខា​ត​​ទ្រព្យ​សម្ប​ត្តិ​មួ​យ​ចំនួ​ននៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​មី​នានេះ។

ស្នងការ​នគរ​បាល​ខេត្តក​ណ្តាល​លោក ឈឿន សុចិ​ត្ត ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ហេតុ​ការណ៍​ភ្លើង​ឆេះ​នេះកើត​ឡើង​នៅវេលា​​ម៉ោង ៨ ព្រឹ​ក បណ្តាល​មក​ពី​ទូស្សេ​ខ្សែ​ភ្លើង។ ប៉ុន្តែ​ត្រូ​វបា​នក​ម្លាំង​ជំនាញ​សណ្ដាប់ធ្នាប់​​ចរាចរ​ណ៍ស្រុក​​ខ្សាច់​កណ្ដាល​ជួយ​ពន្លត់​ទាន់​ពេលវេ​លា​។

លោក​ថា៖ «ភ្លើង​ឆេះ​រលត់​តាំង​ពីព្រឹ​កវា​​ទូស្សេខ្សែ​ភ្លើង​នៅ​កន្លែង​រោងម៉ា​ស៊ីន​​ភ្លើង​មួយ ​ប​ន្តឆេះ​កន្លែង​រោង​បាយ ឆេះ​ខូច​ម៉ាស៊ីនភ្លើ​ង ១, ម៉ាស៊ីន​ស្កេ​​ន​ក្រ​យៅ​ដៃ​ប្រមា​ណ​ ១៥ គ្រឿ​ង, កៅ​អី និង​តុ​បាយ»។

ប៉ុន្តែបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណី​ភ្លើងឆេះនេះ​បណ្ដាល​ឱ្យមាន​កម្មករ​​ផ្នែក​ជាង ១ ​នាក់​ឈ្មោះ ​ភឹ​ម​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​ ២៤​ ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ រងរបួសស្រាល។ ​

របាយការណ៍ដែលថា ម្ចាស់​រោងចក្រ​នេះឈ្មោះ ចាង​ សាង​ហូ​ ភេទ​ប្រុស​ អាយុ​ ៤៦​ ឆ្នាំ ​(​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង​)​ ដែល​ក្នុង​រោងចក្រ​នេះមាន​កម្មករក​ពុង​ធ្វើ​ការចំនួន ​១ ៦៧៥​ នាក់ ក្នុងនោះមាន​ស្រី​ចំនួន ១ ៣១៨​ នាក់​។​

ទោះជាយ៉ាងណា បើតាម​​លោក សុចិ​ត្ត ការឆេះនេះត្រូវបានខាង​​រោងចក្រ 7NG បាន​ប្រើប្រា​ស់​​ឡាន​ទឹក​រ​បស់ខ្លួ​ន​ចំនួន ​២​ គ្រឿង​ និង​ប្រើ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ស្រុក​ខ្សាច់ក​ណ្ដាល ១ គ្រឿង សហការព​ន្លត់រលត់​​អ​ស់​ហើ​យ​​៕​