ភ្នំពេញៈ ជនជាប់​ម្នាក់​នៅថ្ងៃទី ៣០ មិថុនា នេះ​ បា​ន​ស្នើ​សុំចៅ​ក្រ​ម​សាលា​ឧទ្ធរណ៍​ឲ្យប​ន្ថយ​ទោ​ស​ពា​ក់ព័ន្ធ​បទ​ចោទ​រំលោ​ភ​សេ​ពស​ន្ថ​វៈ​លើក្មេង​អាយុ​ក្រោម​ ១៥​ ឆ្នាំ ប្រព្រឹត្ត​កាល​ពីឆ្នាំ ​២០១៧ នៅ​ភូ​មិ​ត្រពាំ​ង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែនជ័យ រាជ​ធានី​ភ្នំពេញ​ ​ខណៈ​មេធា​វីការពារជននេះ​ថា ​មិន​មែន​ជាក​រណីរំ​លោភ​ទេតែជាការ​ព្រម​ព្រៀងគ្នា។​

នៅ​ក្នុង​បន្ទប់​សវ​នាការ​​ ជន​ជាប់​ចោទ​ឈ្មោះ​ វ៉ាន់​ កាណាន់​​ អាយុ​ ២៧ ​ឆ្នាំ​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា​គាត់​បាន​ស្គាល់​នារី​ម្នាក់​រស់​នៅ​​ក្នុង​ភូមិ​ជា​មួយ​គ្នា​​រយៈពេ​ល​​ ៤ ​ទៅ ​៥ ខែ ​ហើយ​គាត់​តែង​តែ​ឆាត​និង​សរសេ​រសារ​​ផ្ញើទៅ​នាង​ក្នុង​ន័យ​ស្នេហា​​ហើយ​នាង​ក៏​យល់​ព្រម​​។ បន្ទាប់​ពី​ព្រម​ព្រៀង​គ្នា​មក​ពួក​គេ​តែង​តែឆា​​ត​តាម​ទូរស័ព្ទ​និយាយ​គ្នាលេ​ង​ហើយគា​ត់​មិន​ដែល​សួរ​អាយុ​​នាង​ទេ​។ ប៉ុន្តែ​នារី​រង​គ្រោះ​ធ្លាប់​ប្រាប់​គាត់​ថា​នាង​រៀន​នៅ​ថ្នាក់​ទី​ ១០ ​នៃ​សា​លា​សន្ធរ​ម៉ុក​ហើយ​នាង​មាន​មាឌ​ធំ​ និង​មាន​កម្ពស់​ប្រហែល​ជា ​១ ​ម៉ែត្រ​ ៦០​​។​

ជន​ជាប់​ចោទ​បន្ត​ថា​ លុះ​ដល់​ថ្ងៃ​ទី​ ១​ ខែ​ កុម្ភៈ ​ឆ្នាំ ​២០១៧​ វេលា​ម៉ោង​ជាង ​២ ​រសៀល​​ គាត់​បាន​ហៅ​នារី​ជា​​សង្សារ​នោះ​មក​បន្ទប់​ជួល​​ ដើម្បី​កោស​ខ្យល់​ឲ្យ​ខ្លួន ហើយ​​ពេល​នោះ​​ក៏បាន​​ព្រម​ព្រៀង​ និង​រួម​ភេទ​ជា​មួយគ្នា​​ដោយ​គ្មាន​ការ​បង្ខំ​ឡើយ​។

ជន​ជាប់​ចោទ​បញ្ជាក់​ប្រាប់​ចៅក្រ​មថា​៖ ​«ខ្ញុំ​ប្តឹង​មកសា​លាឧទ្ធ​រណ៍​ពេល​នេះ​គ្រាន់​តែ​ស្នើសុំដ​​ល់​តុលាកា​រ​ឲ្យ​បន្ថយ​ទោស​ដល់​ខ្ញុំ​ ៦​ ខែ​ ព្រោះ​ខ្ញុំ​ពិត​ជា​បាន​រួម​ភេទ​​ជា​មួយ​នាង​មែន​»​។

លោ​ក​ចៅ​ក្រម​ អ៊ិន ​វ៉ាន់វិបុ​ល​ ប្រធាន​ក្រុម​ប្រឹក្សាជំ​នុំជម្រះ​​បាន​អាន​កំណត់​ហេតុ​​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ក្នុង​បន្ទប់​សវនា​ការ​​ថា ​កាល​ពី​​ថ្ងៃ​ទី ​១ ​ខែ ​កុម្ភៈ ​ឆ្នាំ ២០១៧​ វេលា​ម៉ោង ​២ ​កន្លះ​​រសៀល ​ជន​ជាប់​ចោទ​បាន​ហៅ​​នារី​រង​គ្រោះ​ឈ្មោះ​​ ស.​ល​ អាយុ​ ១៤​ ឆ្នាំ​ មក​បន្ទប់​ជួល​របស់ខ្លួ​ន​​ ដែល​មាន​ទី​តាំង​នៅ​ភូមិ​-​សង្កាត់​កើត​ហេតុ​​ខាង​លើ​ ដើម្បី​ឲ្យ​កោសខ្យ​ល់​​ឲ្យខ្លួន​។ បន្ទាប់​មក​ជន​ជាប់ចោ​ទ​បាន​ចាប់នារី​រងគ្រោះ​រំលោភ​សេព​សន្ថវៈ​​​។ លុះ​នៅថ្ងៃទី ​២​ ខែ-​ឆ្នាំ​ដដែល​ នារី​គ្រោះ​ប្រាប់​ម្តាយ​នាង​ប្តឹង​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​តែម្ដង។​

លោក​ចៅក្រមថា ​សំណុំ​រឿង​នេះ​ត្រូវ​បាន​ចៅក្រម​សា​លារា​ជ​ធានាភ្នំ​ពេញ​ប្តូ​រប​ទចោទ​ពី​បទ​រំលោភ​​សេព​សន្ថវៈ​​​មាន​​ស្ថាន​ទម្ងន់ទោស​​មក​ជា​​បទ​រួម​ភេទ​ជា​មួយ​អនីតិជ​ន​ក្រោម​អាយុ ១​៥ ឆ្នាំវិ​ញ​ ហើយបាន​ផ្តន្ទាទោស​​​ដាក់ព​ន្ធនាគា​រ​ ៤ ឆ្នាំ​និង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​ជ​ន​រងគ្រោះ ​​​២០​ លាន​រៀល​។ ​តែ​ត្រូ​វជ​នជា​ប់​ចោ​ទបា​ន​ប្ដឹ​ងជំទាស់​មក​ឧ​ទ្ធរ​ណ៍ក​រ​ណី​ទ​ណ្ឌក​ម្ម​ និ​ងសំ​ណង​ច្រើន។

លោក​ចៅ​​ក្រម​ អ៊ិន ​វ៉ាន់វិបុ​ល​ បាន​ថ្លែង​​ចំ​ពោះមុខ​មេធាវីដើម​បណ្តឹង​និង​មេធាវី​ចុងចោទ​​ដែរថា​៖ «តុលាការ​ទាមទារ​​ឲ្យ​ជន​រង​គ្រោះ​មានវ​ត្តមាន​ក្នុងសវ​នាការ​ ព្រោះ​ចម្លើយ​របស់​ជន​រងគ្រោះ​ធ្វើ​ឲ្យជ​ន​ជាប់ចោ​ទ​ជាប់​ពន្ធនា​គារ​ ប៉ុន្តែ​​ពេលនេះ​អវ​ត្តមាន​ជន​រង​គ្រោះ»​។​

ក៏ប៉ុន្តែ ​លោក ​ជា ​ម៉េត ​តំណាង​មហាអ​យ្យការ​បានឲ្យដឹងថា ​​សំណុំ​រឿង​នេះ​ជន​រង​គ្រោះ​ក៏បាន​ប្តឹង​មក​​សាលា​ឧទ្ធរណ៍​ដែរត្រង់​សំណង​តិចពេក ហើយ​តាម​អង្គ​ហេតុ​បង្ហាញ​ថា​ ជន​ជាប់​ចោទ​បាន​សារ​ភាព​ដែល​ស៊ី​ចង្វាក់​គ្នា​​នឹង​ចម្លើយ​របស់​ជន​រង​គ្រោះ​និង​មាន​ភ័ស្តុតា​ង​គ្រប់គ្រា​ន់ ។

លោក​ថា៖ ​«ហេតុដូច្នេះ​ការស​ម្រេច​សេចក្តី​របស់​តុលាកា​រ​ថ្នាក់ក្រោ​ម​មាន​លក្ខណៈ​​ត្រឹម​ត្រូវ​តាម​ច្បាប់ហើយ​​។​ ខ្ញុំ​សូម​​តម្កល់​សាល​ក្រម​ទុក​ជា​បាន​ការ​»​។​

លោក​ ស្រី​ ស៊ិន​ សុវ៉ន​ មេធាវី​ ការពា​រសិ​ទ្ធិ​ឲ្យជ​នរ​ងគ្រោះ​បាន​ថ្លែង​ក្នុង​អង្គ​សវ​នាការ​ថា​ក្នុង​សំណុំរឿ​ងនេះ​មិន​មែន​ជា​​បទ​រួមភេទ​ជា​មួយ​អនីតិ​ជន​ទេ​។ បើ​តាម​ភ័ស្តុ​តាង​​ និង​កំណត់​ហេតុ​ន​គរ​បាល​បង្ហាញ​ថា​ជន​ជាប់​ចោទ​​ពិត​ជា​បាន​ចាប់​កូនក្តី​លោក​ស្រី​រំលោ​ភ​សេព​ស​ន្ថវៈពិត​មែន​​។​

លោក​ស្រី​​ថា​៖ «ភ័ស្តុ​តាង​ដែល​កូន​ក្តីខ្ញុំ​​ដាក់ប្តឹ​ង​ទៅន​គរបាល​មានដា​ច់ឡេវ​​អាវកូ​នក្តី​​ខ្ញុំ​ និង​ដាច់​រូត​ខោ​។ លិខិត​​កោសល្យ​វិច័យ​ក៏​បញ្ជាក់​ថា​ ពិត​ជា​ចាប់រំលោភមែន​»​។

លោកស្រី​បន្ត​ថា​ ក្នុងប​ទល្មើ​សនេះ​ជន​ជាប់​ចោទ​អាច​ជាប់​ទោស​ពី​ ៥​ ទៅ​ ១០ ឆ្នាំ។ ​រីឯ​សំណង​ ២០ លាន​រៀល ​គឺ​កូនក្តី​លោក​ស្រី​មិន​ព្រមទេ​​ព្រោះ​គាត់​ទាមទា​រ ៤​០ លាន​រៀល​​ឯណោះ​។ ដូច្នេះ​​សូម​តុលា​កា​រពិចារណា​ត្រ​ង់សំណង​​និង​ទណ្ឌ​កម្មទោ​ស​។

ដោយ​ឡែក លោកមេធាវី​ការពារ​សិទ្ធិ​ឲ្យជន​ជាប់​ចោទ​បានថ្លែង​ថា​​ បទ​ចោទ​រួមភេ​ទ​ជា​មួយអ​នីតិជន​នេះ​មិន​ត្រឹម​ត្រូ​វទេ​ព្រោះ​បើ​តាម​កូនក្តីប្រាប់​លោក​ថាកាល​ណោះ​នារីរង​គ្រោះ​ធ្លាប់​ប្រាប់គាត់​ថា​មាន​អាយុ​ ១៦​ ឆ្នាំ​។​​ ម៉្យាង​ប្រសិន​បើ​កូនក្តី​​លោក​ចាប់​ជន​រង​គ្រោះ​រំលោភ ​ហេតុអ្វី​​បាន​ជា​មិន​ប្រាប់​ឪពុក​ម្តាយ​ភ្លាមៗ ​បែរជា​ទុក​ឲ្យ​ក្រុម​គ្រួសា​រគាត់​សួរ​ទើប​នារី​នោះ​ប្រាប់​។ ដូច្នេះ​មិន​មែន​ជា​អំពើ​​រំលោភ​សេព​សន្ថ​វៈទេ​តែជា​​រឿង​​រួម​​ភេទ​។

លោកថា​ តុលាកា​រ​ថ្នាក់ក្រោម​​បាន​យក​មាត្រា​​ ៤២​ នៃ​ច្បាប់​ជួញដូ​រម​នុស្ស​ និង​អំពើ​ធ្វើអា​ជីវ​កម្ម​ផ្លូវភេទ​​មក​ចោទ​កូនក្តី​​លោក​ទៅ​វិញ​។

លោកថា៖​ «កូនក្តីខ្ញុំ​មិ​នមែន​ជួញ​ដូរ​​ឬ​ធ្វើអា​ជីវ​ក​ម្ម​ផ្លូវភេ​ទ​អី​ទេ​តែ​គាត់​ពិតជា​​បានរួម​ភេទ​ដោយកា​រព្រ​មព្រៀងគ្នា​មែន​។​ សូម​តុលាកា​រ​បន្ថយ​ទោស​ដល់​គាត់​»​។

ក្រោយ​ជំនុំជ​ម្រះ​លោក​ ចៅក្រម ​អ៊ិន ​វ៉ាន់វិបុ​ល​ ថ្លែង​ថា​ សា​លដីកានេះ​នឹង​ប្រកា​ស​នៅ​ថ្ងៃ​ទី​ ១៣​ កក្កដា​៕