បន្ទាយ​មាន​ជ័យៈ ជ​ន​សង្ស័យ​ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត​ចំនួន​ ៤ ​នា​ក់ ត្រូ​វ​បា​ន​សម​ត្ថ​កិ​ច្ច​បញ្ជូ​ន​ម​ក​រាជ​ធា​នីភ្នំ​ពេ​ញកា​ល​​ពីម្សិ​លមិ​ញ បន្ទាប់​ពី​នគរបាល​ព្រហ្ម​ទណ្ឌ​​ក្រសួង​ម​ហា​ផ្ទៃ​ និង​នគ​របាល​ខេត្ត​បន្ទាយ​មាន​ជ័យ​សហ​ការ​គ្នាតាម​ចាប់​ខ្លួន​បាន​នៅ​សណ្ឋាគារ​ស៊ី​ធី​ប៉ោយ​ប៉ែត​នៅ​សង្កាត់​-ក្រុង​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី ១៧ មិថុនា។

លោក​ ​ជា​ ​វិបុ​ល​ អ​នុ​ប្រ​ធាន​នាយ​កដ្ឋាន​ព្រហ្ម​ទណ្ឌ​នៃ​អគ្គស្នង​ការ​ដ្ឋាន​គរ​បាល​ជាតិ​បាន ប្រាប់​កាលពី​ម្សិល​មិញ​ថា​ ជន​សង្ស័យ​ទាំង​នោះ​ទី​១-​ឈ្មោះ ​​ព្រាប​ វណ្ណា​ ភេទ ​ប្រុស ​អាយុ ២​៣​ ឆ្នាំ​ (​អ្នក​បើក​រថយន្ត​)​ ទី២​-ឈ្មោះ​ ព្រាប​ វណ្ណៈ ភេទ​ ប្រុស​ អា​យុ ២​៩ ​ឆ្នាំ ​(ជនដៃដល់)​ ទី៣-​ឈ្មោះ​ ​វ៉ា​ន់​ ​ស្រេ​ត​​ ​ភេ​ទប្រុ​​ស​អា​យុ​ ២​៨ ​ឆ្នាំ​ (​​អ្ន​ក​ស​ម​គំ​និ​​ត​)​ ​និ​ង​ឈ្មោះ​​ ​គ​ង់​ ​ស៊ី​ភឿ​​ន​ ​អាយុ​ ​​៤​៧ ​ឆ្នាំ​ ជា​បក្ខ​ពួក​​​ រួ​ម​ទាំ​​ង​រថយន្ត​ ១​ គ្រឿង​ ម៉ាក​ឡិច​ស៊ីស​ R​X​3​​0​0 ​ពា​ក់​ស្លា​​កលេខ​ភ្នំពេ​​ញ​ 2​A​L​-8​0​0​4​​ ដែលជា​ម​ធ្យោ​បា​យ​ប្រ​ព្រឹ​ត្ត​ប​ទ​ល្មើ​ស​​​ធ្វើ​ឡើង​រាជធានី​ភ្នំពេញ។​

​​​លោក​​បាន​បញ្ជាក់​ថា​​៖​​ «​មាន​ករណី​ចាប់​ជំ​រិត​ទារ​ប្រាក់​មែន​​ ប៉ុន្តែ​មូល​ហេតុ​នៃ​ការ​ចាប់​ជំ​រិត​នេះ​ខ្ញុំ​មិន​ទាន់​ដឹង​ដែរ​ព្រោះ​ខ្ញុំ​មិន​ទាន់​បាន​សាក​សួរ​ជន​សង្ស័​យ​នៅ​ឡើយ​។​​កម្លាំង​ខ្ញុំ​ដឹក​មក​មិន​ទាន់​ដល់​ទេ»។

​ប៉ុន្តែបើតាម​មន្រ្តី​នៃ​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ​បានប្រាប់​កាលពី​ម្សិល​មិញ​ថា​ ករណី​នេះ​ជន​សង្ស័យ​បាន​ចាប់​បុរស​​ម្នាក់​ពី​រាជ​ធា​នី​ភ្នំ​ពេញ​ហើយ​ដឹក​ជន​រង​គ្រោះ​តាម​រថ​យន្ត​ឆ្ពោះ​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ បន្ទាប់ពី​​ទទួល​បាន​ព័ត៌មាន​នេះ​ពី​នាយ​កដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រ​សួង​ម​ហា​ផ្ទៃ​ ​កម្លាំង​សមត្ថ​កិច្ច​របស់​ស្នង​ការ​ដ្ឋាន​បាន​​ចេញ​ប្រ​តិ​បត្តិការ​ជា​មួយ​កម្លាំង​ជំ​នាញ​ក្រសួង​​ម​ហា​ផ្ទៃ​ចុះ​ប្រ​តិ​បត្តិ​ការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​ឃើញ​តែម្តង។

មន្រ្តី​នគរ​បាល​រូប​នោះ​បន្ត​ថា​ ក្នុង​ប្រ​តិ​ប​ត្តិកា​រនេះ​ សមត្ថ​កិច្ច​កំ​ណត់​បាន​មុខ​សញ្ញា​​ហើយ​បាន​ចុះ​បង្ក្រាប​​នៅ​ចំ​ណុច​សណ្ឋាគារ​​ស៊ី​​ធី​ប៉ោយ​ប៉ែត​​កាលពីវេលា​ម៉ោ​​ង ១​១​ កន្លះ​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​ ១​៧​ ខែ​ មិ​ថុ​នា​ ឆ្នាំ​ ២​០​១​៩​ ដោយ​បា​នឃាត់​ខ្លួន​​ជន​សង្ស័យ​ចំនួ​ន​ ៤ ​នាក់​ រួម​ទាំង​​រថ​យន្ត​ដែល​​ជា​មធ្យោ​បាយ​ធ្វើ​សកម្មភាព​ល្មើស​ផង។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​បុរស​ជា​ជន​រង​គ្រោះត្រូ​វ​បាន​ក្រុម​ជន​សង្ស័យ​ចាប់​ចងមុខ​នឹង​កំណាត់​ពណ៌ខ្មៅ​ហើយ​​បាន​យក​ស្កុត​ពណ៌​ស​​រុំពី​លើកំណាត់​នោះ​ដើម្បី​បិទ​ភ្នែក​ និ​​ង​យក​ខ្សែ​ក្រវាត់​​​​រឹតក​ក្នុង​សកម្ម​ភាព​​ធ្វើ​ទារុណកម្ម​ទៀត​ផង​៕