ភ្នំពេញ៖ រាជ​រដ្ឋាភិបាលជប៉ុន​បាន​ផ្តល់​ថវិកា​ជិត ​១ លានដុល្លារអាមេរិក​​​​ដល់​ប្រទេសកម្ពុជា​​ ដើម្បី​គាំទ្ររា​ជរដ្ឋាភិ​បាលកម្ពុ​ជាក្នុង​កិច្ចខិតខំ​ប្រឹងប្រែ​ង ចាក់វ៉ា​ក់សាំង​កូវីដ ១៩ ជាពិ​សេសដើម្បី​បង្កើន​សមត្ថភា​ពនៃប្រ​ព័ន្ធត្រ​ជាក់ តា​មរយៈកា​ររៀប​ចំនូ​វ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ បរិ​ក្ខារ មធ្យោ​បាយដឹ​កជញ្ជូន​ និងផ្ត​ល់ការ​បណ្ដុះប​ណ្ដាល​ដ​ល់បុគ្គ​លិក​សុខា​ភិបាល។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ​​របស់​អង្គការ​យូនីសេហ្វ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ០១ ខែ​ មេសា ឆ្នាំ ២០២១ ​នេះ​ បាន​ឱ្យ​ដឹង​​ថា រាជ​រដ្ឋា​ភិបាល​ជប៉ុន​ បាន​ផ្ដល់​ថវិកាជំនួយ​បន្ទាន់​ក្នុង​ទឹក​ប្រាក់ ៣៦,៩ លាន​ដុល្លារ ដល់​យូនីសេហ្វ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិក ដើម្បី​កែ​លម្អការ​គ្រប់​គ្រង​ប្រព័ន្ធ​ត្រជាក់​សម្រាប់​ទុក​ដាក់​វ៉ាក់​សាំង​ ក្នុង​ប្រទេស​ចំនួន​ ១២ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ​ ១៩។ ក្នុង​នោះ​ ថវិកា​ជិត​១​លាន​ដុល្លារ​ នៃ​ថវិកាស​រុប​នឹង​ត្រូវ​ដក​មក​ប្រើប្រាស់​ដើម្បីគាំ​ទ្ររាជ​រដ្ឋាភិបាល​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា៖ «ថវិកា​ជំនួយនេះ ​នឹងប​ង្កើនស​មត្ថភាព​នៃប្រ​ព័ន្ធសុខា​ភិបាល​របស់ប្រ​ទេសក​ម្ពុជា ខណៈ​ដែលប្រ​ទេសនេះ​ កំពុង​ចាប់ផ្ដើ​មអនុវ​ត្តកម្មវិ​ធីចាក់​វ៉ាក់សាំង​រហ័ស​ និងក្នុ​ងទ្រង់​ទ្រាយធំ​បំផុត​ដែលមិ​នធ្លាប់មា​ន​នៅ​ក្នុង​​ប្រវត្តិ​សាស្រ្ត​»។

លោក​ មីកាមិ ម៉ាសា​ហ៊ីរ៉ូ (MIKAMI Masahiro) ឯក​អគ្គរាជ​ទូត​វិសា​មញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរា​ជាណាច​ក្រ​កម្ពុជា បាន​មាន​ប្រសាស​ន៍​ថា​៖ «ការ​ចែ​កចាយ​ផ្ដល់វ៉ាក់​សាំង ​គឺមាន​សា​រៈសំខា​ន់ដូច​គ្នាទៅ​

នឹ​ងវ៉ាក់​សាំ​ង​ដែរ​។ រា​ជរដ្ឋាភិ​បាលជ​ប៉ុន ប្ដេ​ជ្ញា​ជួយ​កែ​លម្អក​ម្មវិ​ធី​ផ្ដ​ល់វ៉ាក់​សាំង​នៅ​ប្រទេស​កំ​ពុង​អភិវ​ឌ្ឍន៍»។

នៅ​ថ្ងៃ​​ទី​ ១​ ខែ​មេសានេះ ប្រទេស​កម្ពុជា​ បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​ ១៩​ ដល់​មន្រ្តីរាជ​ការ និង​ប្រ​ជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស៕