គិតមកដល់ថ្ងៃនេះ លោក Alex Gonzalez-Davidson ដែលជាសកម្មជនបរិស្ថានលេចធ្លោម្នាក់ និងជាស្ថាបនិកអង្គការមាតាធម្មជាតិ កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ផ្អែកលើទិដ្ឋាការដែលផុតកំណត់។
ជនជាតិអេស្ប៉ាញ រូបនេះ កំពុងត្រូវបានបង្ខំឲ្យចាកចេញពីប្រទេស បន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធពាក្យសុំបន្តទិដ្ឋាការរបស់លោក បន្ទាប់ពីមានបណ្តឹងពីអាជ្ញាធរ ខេត្តកោះកុង។
រដ្ឋាភិបាលអះអាងថា គាត់នឹងត្រូវបានអនុញ្ញាតឲ្យវិលចូលប្រទេសវិញ ប្រសិនបើគាត់ចាកចេញភ្លាមៗ ប៉ុន្តែ បានបញ្ជាក់ថា ប្រសិនបើគាត់រង់ចាំឲ្យគេនិរទេស គាត់នឹងត្រូវបានហាមឃាត់មិនឲ្យចូលវិញទេ។
ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសលោក Gonzalez-Davidson កាលពីម្សិលមិញអំពីបញ្ហានេះ កេរ្តិ៍ឈ្មោះលើបណ្តាញសង្គម និងថា តើអ្វីនឹងកើតឡើង ចំពោះការប្រយុទ្ធការពារជ្រលងអារ៉ែង ពីទំនប់វារីអគ្គិសនី ប្រសិនបើគេបង្ខំលោកចាកចេញពីប្រទេសកម្ពុជា?
តើលោកនឹងចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្តដែរឬទេ?
ប្រសិនបើខ្ញុំនៅថៃ ឬនៅអេស្ប៉ាញ ខ្ញុំនឹងមិនដេកស្រួលឡើយ ខ្ញុំមិនយល់ថា ស្រួលទេ ពេលនៅឆ្ងាយ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងមិនទៅទីណាទេ លើកលែងតែគេមកចាប់ខ្ញុំ ហើយយកខ្ញុំទៅព្រំដែន ឬទៅអាកាសយានដ្ឋាន។ ខ្ញុំនឹងនៅបន្តឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ ខ្ញុំដឹងថា តាមច្បាប់ ខ្ញុំមានរយៈពេល ៣៧ ថ្ងៃ (បន្ទាប់ពីទិដ្ឋាការខ្ញុំផុតកំណត់) ហើយបន្ទាប់ពីមិន ច្បាស់លាស់ មានដំណោះស្រាយដទៃទៀតផងដែរ ដែលខ្ញុំសង្ឃឹមថា នឹងកើតឡើងប៉ុន្មានថ្ងៃ ឬសប្តាហ៍ទៀត គឺការបន្តទិដ្ឋាការជាថ្មី។
តើលោកមានក្តីសង្ឃឹមថា នឹងត្រូវបានអនុញ្ញាតឲ្យមកកម្ពុជាវិញដូចរដ្ឋាភិបាលនិយាយទេ?
ចំពោះខ្ញុំ នោះគ្រាន់តែជាលេស។ ខ្ញុំបានបន្តទិដ្ឋាការខ្ញុំអស់រយៈពេល ១២ ឆ្នាំមកហើយ គេមិនដែលបដិសេធទេ។ ដូច្នេះ ខ្ញុំសង្ស័យណាស់ដែល គេថា អ្នកត្រូវចេញទៅប្រហែលមួយសប្តាហ៍ ហើយចូលមកកម្ពុជាវិញ។ ខ្ញុំគិតថា នោះគ្រាន់តែជាលេស។ គេមិនអនុញ្ញាតឲ្យខ្ញុំចូលវិញទេ។ ហេតុអ្វីគេត្រូវអនុញ្ញាតឲ្យខ្ញុំចូលវិញ?
តើលោកគិតថា ហេតុអ្វីរដ្ឋាភិបាលមានចំណាត់ការលើរូបលោក?
ខ្ញុំមិនដឹងច្បាស់ទេ។ ពេលយើងចាប់ផ្តើមយុទ្ធនាការ។ ខ្ញុំមិនដែលគិតថា ករណីនេះនឹងធំបែបនេះទេ។ ខ្ញុំគិតថា វីដេអូលើ Facebook គឺជារឿងធំ។ គឺមានប្រជាជនកម្ពុជារាប់លាននាក់តាមដាន។ ហើយច្បាស់ណាស់ យើងមិនត្រឹមតែពាក់ព័ន្ធនឹងយុទ្ធនាការនៅជ្រលងអារ៉ែងទេ។ យើងក៏ចូលរួមក្នុងយុទ្ធនាការប្រឆាំងការបូមខ្សាច់ យើងក៏ចូលរួមនៅបទុមសាគរ ដែលគេកំពុងប្រព្រឹត្តបទល្មើសប្រឆាំងមនុស្សជាតិ ការនិរទេសដោយបង្ខំ។ ហើយគេមិននិយាយបែបនោះទេ ប៉ុន្តែអាជ្ញាធរនៅកោះកុងពិតជាខ្លាចចលនាមាតាធម្មជាតិ ព្រោះយើងកំពុងពង្រីកនៅកោះកុង។ ហើយគេដឹងថា គេនឹងជួបការលំបាកក្នុងការធ្វើអាជីវកម្មអាក្រក់របស់ពួកគេ ប្រសិនបើគេមិនចាត់ការ Alexទេ។ អ្វីដែលគេមិនដឹងនោះ គឺថា Alex គ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលចូលរួម។
តើលោកមានប្រតិកម្មបែបណាចំពោះអ្នកទាំងឡាយដែលនិយាយថា ជនបរទេសមិនគួរពាក់ព័ន្ធនឹងសកម្មភាពប្រឈមបែបនេះនៅកម្ពុជា?
ខ្ញុំគិតថា ប្រសិនបើអ្នកសម្លឹងមើលអ្វីដែលកំពុងកើតឡើងជុំវិញពិភពលោក ខ្ញុំគិតថា ការលើកឡើងបែបនោះគឺគ្មានន័យទេ។ ខ្ញុំចង់និយាយថា ប្រសិនបើកម្ពុជាគឺជាប្រទេសលទិ្ធប្រជាធិបតេយ្យដូចដែលគេអះអាងនោះ នោះមិនត្រឹមតែជាសិទិ្ធទេ។ ហើយក្នុងចិត្តខ្ញុំ ខ្ញុំបាននៅទីនោះយូរហើយ ហើយខ្ញុំចាត់ទុកខ្លួនឯងជាជនកម្ពុជាម្នាក់។ដូច្នេះ ពេលគេនិយាយថា «អ្នកជាជនបរទេស ទៅអេស្ប៉ាញ វិញហើយការពារព្រៃឈើនៅទីនោះ ខ្ញុំដូចជា អ្នកនិយាយឥតន័យ។ ខ្ញុំជាជនកម្ពុជា ហើយខ្ញុំការពារព្រៃឈើខ្ញុំ។ អ្នកខ្លះថា អ្នកគ្មានការទទួលខុសត្រូវ ព្រោះអ្នកអាចចាកចេញពីកម្ពុជា ប៉ុន្តែ អ្នកបានដឹកនាំប្រជាជនកម្ពុជាទាំងអស់នេះ តាមរយៈការប្រយុទ្ធនេះ ហើយគេមិនអាចចាកចេញបានទេ។ ខ្ញុំចង់និយាយថា តាមពិត ខ្ញុំអាចចាកចេញទៅបាន ហើយខ្ញុំមិនបានចាកចេញ បញ្ជាក់ថា ខ្ញុំកំពុងធ្វើឲ្យបានច្រើនតាមដែលខ្ញុំអាចធ្វើទៅបាន។
ខ្ញុំកំពុងប្រឈមនឹងករណីអាចស្លាប់ ឬគេចាប់ខ្លួន ហើយប្រសិនបើខ្ញុំចាកចេញពីកម្ពុជា ហើយបន្ទាប់មក កំហឹងរបស់រដ្ឋជះ លើពួកគេ ... នោះគឺជាអ្វីដែលខ្ញុំបាននិយាយជាមួយពួកគេពីមុន ហើយគេរីករាយនឹងប្រឈមផលវិបាក។ គេនឹងបន្តយុទ្ធនាការ។ ខ្ញុំមិនជំរុញពួកគេធ្វើអ្វីទេ។ វាផ្ទុយទៅវិញ។ យើងជំរុញប្រជាជនឲ្យចេញឆ្ងាយពីយើង ហើយយើងរក្សាសមាជិកក្រុមឲ្យកាន់តែតិច។ ដូច្នេះ នេះមិនមែនជាការទាញហេតុផលត្រឹមត្រូវទេ។
លោកគិតថា មានតម្លៃកេរ្តិ៍ឈ្មោះខ្លះទេ ចំពោះជនបរទេសដែលនិយាយខ្មែរស្ទាត់ហើយប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល?
ខ្ញុំគិតថា មានតម្លៃកេរ្តិ៍ឈ្មោះខ្លាំង ហើយពេលខ្លះ ជាការខ្មាសអៀនដែលឃើញមុខរបស់អ្នកផ្ទាល់លើ Facebook ជាប់។ គេគូរអំពី «ខ្ញុំជាអារ៉ែង។ ខ្ញុំជាព្រៃឈើចុងក្រោយ។ ខ្ញុំជាជនកម្ពុជា ហើយខ្ញុំចង់ការពារព្រៃឈើនោះ»។ គេគូរអំពីលោក Alex ទេ។ ប៉ុន្តែ ប្រសិនបើពីលោក Alex ហើយទន្ទឹមនឹងនេះ គេភ្ជាប់យុទ្ធនាការប្រឆាំងទំនប់អារ៉ែងទៅនឹងលោក Alex អ៊ីចឹងគួរធ្វើវាជាបណ្តោះអាសន្ន។ ប៉ុន្តែ វានឹងវិវត្ត។ ខ្ញុំនឹងធានាថា វាវិវត្ត ហើយក្លាយជារឿងពីជនកម្ពុជា និងពីអ្នកដែលចង់សង្គ្រោះធម្មជាតិជាទូទៅ។ ខ្ញុំសង្ឃឹមថា វានឹងងាកចេញពីបញ្ហាជាបុគ្គលនេះ ប៉ុន្តែប្រសិនបើឥឡូវនេះ វាជាបញ្ហាបុគ្គលនោះ ក៏ថាបាន។ វាមិនមែនជាបញ្ហាធំទេ៕