ភ្នំពេញ៖ក្នុង​រយៈពេល​ ២៦ ថ្ងៃ​ គិត​ចាប់​ថ្ងៃទី ១ ដល់ ២៦ ​ខែឧសភា ​​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ត្រួត​ពិនិត្យ​យាន​យន្ត​​ចំនួន​ ១៥០ ​៥៤០ គ្រឿង នៅ​ទូទាំង​ប្រទេស​ហើយ​បាន​រកឃើញ​យាន​យន្ត​ល្មើស​ច្បាប់​សរុប​ចំនួន​ ៨ ៦២៩ គ្រឿង ​ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​ ៥ ៧០៣ គ្រឿង ដោយ​បាន​ផាក​ពិន័យ​តាម​អនុក្រឹត្យ​លេខ ​៣៩ ​អនក្រ.បក។ នេះ​បើ​តាម​របាយ​ការណ៍រ​បស់​អគ្គ​ស្នងការ​ដ្ឋាននគ​របាល​ជាតិ​នៅ​ថ្ងៃទី​ ២៧ ឧសភា ឆ្នាំ ២០២២។

របាយ​ការណ៍​ដដែល​ឱ្យដឹង​ថា ដោយ​ឡែកនៅ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំនេះ កម្លាំង​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​បាន​ដាក់​គោល​ដៅ​ចំនួន​ ១១០ ហើយ​មាន​យាន​យន្ត​ចូល​គោល​ដៅ​ចំនួន ​៥ ៥២១ គ្រឿង ​ក្នុងនោះ​មានម៉ូតូ ៣ ២៦៦ គ្រឿង​ ហើយបានរ​កឃើញ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ២៥៤ ​គ្រឿង ​ត្រូវបាន​ផាក​ពិន័យ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១៥៤ គ្រឿង។

របាយ​ការណ៍​ដដែល​បាន​វាយ​តម្លៃ​រយៈពេល ​២៦ ថ្ងៃ​ នៃ​ខែឧសភា​នេះ ឃើញថា ការ​អនុវ​ត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាក​ពិន័យ​យាន​យន្ត​ល្មើស ច្បាប់បាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អប្រសើរ ដោយ​ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើ​ប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​។

លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាល​ជាតិបាន​ឱ្យដឹង​ថា បើទោះបី​ស្ថិតនៅ​ក្នុងស្ថាន​ភាព​ប្រទេស​កម្ពុជា​ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឹ​កូ​វីដ ១៩​ ក៏ដោយ ក៏​កម្លាំង​នគរបាល​ចរាច​រណ៍​ផ្លូវគោក​នៅតែ​បន្ត​អនុវត្ត​ច្បាប់ផ្សព្វ​ផ្សាយ​ច្បាប់ រួមសហ​ការ​ជាមួយ​នឹងក្រុម​ការងារ​សុខាភិ​បាលបាន​ចុះ​បិទ​ខ្ទប់​ក្រុង ​និង​តំបន់។

លោក​បាន​បញ្ជាក់​ថា៖ «បើទោះបី​មានការ​បិទ​ខ្ទប់​ក៏ដោយកា​រស្លា​ប់ និង​របួស​ ដែល​បង្ក​ឡើង​ដោយ​គ្រោះថ្នាក់​ចរាច​រណ៍​នៅតែមា​នរាល់ថ្ងៃ ជា​ពិសេស​ក្នុង​ប៉ុន្មាន​ថ្ងៃ​នៃ​ការបើក​ឱ្យមាន​ចរាចរណ៍​ឡើងវិញ​នេះមាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចន្លោះពី​ ៦ ​ទៅ ៨ នាក់។ នៅ​ក្នុងពេល​បិទ​ខ្ទប់​នេះ មន្ត្រី​នគរបាល​ចរាណ៍​មាន​ការ​ងារ ២ គឺ​ការងារ​កូ​វីដផង និង​ការងារ អនុវត្ត​ច្បាប់​ផង​ដែរ»​។

បើតាម លោក ហ៊ឹម យ៉ាន ការអនុវត្ត​រឹត​បន្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​សម្រាប់​ខែ​ឧសភា​និង​ខែមេសា ឆ្នាំ ២០២១ ​ មាន​ចំនួន​យាន​យន្ត​ដែល​ចូល​គោល​ដៅ និ​ង​ផាក​ពិន័យ ប្រហាក់​ហែល​គ្នា ដោយ​សារ​ស្ថាន​ភាព​នៃ​ការបិទ​ចរាចរណ៍​នៅក្នុង​តំបន់​លឿង និង​តំបន់​ក្រហម​ដូចគ្នា ។

ទោះជា​យ៉ាង​ណា លោកបាន​បញ្ជាក់​ទៀត​ថា ចំពោះកា​រផា​កពិន័យ​វិញមាន​ពលរដ្ឋ​ដែល​ល្មើសច្បាប់​ខ្លះ​ក៏បាន​បង់​រួចរាល់​ និង​មួយចំនួន​នៅ​មិន​ទាន់បា​ន​បង់ទេ ​ដោយ​សារតែ​ទីតាំង​ដែល​គាត់​រស់នៅ​ត្រូវបាន​បិទ។ ដូច្នេះ​សមត្ថកិច្ច​ក៏មាន​ការយោគ​យល់​ត្រង់ចំ​ណុច​នេះដែ​រ។

លោក គឹ​ម បញ្ញា នាយក​អង្គ​ការមូល​នី​ធិ​បង្ការ​របួស​អាស៊ី (AIP) បាន​ស្វាគមន៍ចំពោះ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការបន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ទូទាំង​ប្រទេស​ជាពិសេស​នៅក្នុង​តំបន់ដែល​ពុំមាន​ការបិទ​ខ្ទប់​ខ្លាំង ដូចជា​ នៅក្នុង​ខេត្ត​កណ្តាល​ជាដើម​។

លោក​បាន​បន្តថា ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវតែ​បន្តធ្វើ​ជាប្រចាំ​ ដូចដែល​យើង​បាន​ឃើញ​ហើយ​ក្នុងពេល​បើក​ឱ្យមាន​ចរាចរណ៍​ ចំនួន​អ្នក​គ្រោះថ្នាក់​មានការ​កើន​ឡើង​គួរឱ្យកត់​សម្គាល់​មិន​ដូច​ពេល​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ និង​ក្រុងតា​ខ្មៅនៃខេត្តក​ណ្តាល​ និង​តំបន់​ផ្សេង​ទៀត មាន​ករណី​គ្រោះ​ថ្នាក់​ចរណ៍ ១ លើក ឬ ក៏​គ្មាន​សោះ​នៅក្នុង​ថ្ងៃ​ខ្លះ​។

លោក គឹម​ បញ្ញា ​ថ្លែងថា៖ «ក្រៅពី​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​សូមឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ស្ថាប័ន​រាជ​រដ្ឋាភិ​បាល​លោក បង្កើន​ការអប់រំ​ផ្សព្វ​ផ្សាយយើង​ឃើញថា ទាក់​ទង់​ជាមួយ​នឹង​កូ​វីដ​នេះ យើង​ផ្សព្វ​ផ្សាយ​បាន​ទូលំ​ទំលាយ​ណាស់​ទាំង​ទូរទស្សន៍ និ​ង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅពេ​ល​ខ​ល​ទៅលើ​កណា​ក៏​ឮសូ​រតែយើង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំ​ងឹ​កូ​វីដ ១៩ ហូរ​ហែ ​អ៊ីចឹង​មក ប្រសិនបើ​យើង​ធ្វើបាន​បន្ថែម​លើក​ពី​ការ​អនុវត្ត​ការគ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​មាន​ការថ​យចុះ»​៕

វីដេអូ៖