The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដើម​កញ្ឆា​ជាង​​ ៥ ​ពាន់​ដើម​​ត្រូវ​បាន​កាប់ និង​ដុតចោល

ដើម​កញ្ឆា​ជាង​​ ៥ ​ពាន់​ដើម​​ត្រូវ​បាន​កាប់ និង​ដុតចោល

Content image - Phnom Penh Post
កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ​ពេល​ដុតបំផ្លាញ​កញ្ឆា​ពី​ម្សិល​។ រូបថត អាវុធហត្ថ

ដើម​កញ្ឆា​ជាង​​ ៥ ​ពាន់​ដើម​​ត្រូវ​បាន​កាប់ និង​ដុតចោល

តាកែវៈ ដើម​កញ្ឆា​ជាង​​ ៥ ​ពាន់​ដើម​ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ​កាប់​ និង​ដុត​បំផ្លាញ​ចោល​កាលពី​ម្សិលមិញ​នៅ​ក្នុង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ​។

លោក ង៉ែត ចន្ធី មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​តាកែវ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា កម្លាំង​កងរាជ​អាវុធហត្ថ​របស់​លោក​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​គិរីវង់​ដោយ​មាន​ការសម្រប​សម្រួល​ផ្នែក​ផ្លូវ​ច្បាប់​ពី​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​តាកែវ​គឺ​លោក ជីវ ចាន់តារា បាន​ចុះ​បង្ក្រាប​កាប់​បំផ្លាញ​ដើម​កញ្ឆា​ជាង​ ៥ ​ពាន់​ដើម​កាលពី​ព្រឹក​ថ្ងៃទី​ ៩ ​សីហា​នៅ​លើ​ជ្រលង​ភ្នំ​អូរបែកថ្លាង​នៅ​ក្នុង​ភូមិ និង​ឃុំ​ខាង​លើ​។

លោក ចន្ធី បាន​បញ្ជាក់​ថា​៖ «​យើង​កំពុង​តាមដាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ម្ចាស់​ដំណាំ​កញ្ឆា​ខាង​លើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

បើ​តាម​លោក ចន្ធី មាន​ទីតាំង​ដាំ​ដំណាំ​កញ្ឆា​ចំនួន​ ១៤ ​ផ្សេងៗ​គ្នា​ (​ពុំ​មាន​ម្ចាស់​) ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​រកឃើញ ហើយ​គិត​ជា​មធ្យម​ជា​ម៉ែត្រការ៉េ​នៃ​ផ្ទៃដី​ដាំ​កញ្ឆា​ស្មើ​នឹង​ ៦៧២ ​ម៉ែត្រការ៉េ​។

ជាមួយ​គ្នា​នេះ​ដែរ​សមត្ថកិច្ច​បាន​កាប់​ និង​ដុត​បំផ្លាញ​ដើម​កញ្ឆា​ចោល​នៅ​នឹង​កន្លែង​សរុប​បាន​ចំនួន​ ៥៦៣៧ ​ដើម និង​បំផ្លាញ​អាងស្តុក​ទឹក​សម្រាប់​ស្រោច​ដំណាំ​​កញ្ឆា​ទាំង​នេះ​បាន​ចំនួន​ ១០ ​កន្លែង​ទៀត​។

ការបំផ្លាញ​ដើម​កញ្ឆា​នៅក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ​នេះ បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​គិត​ពី​ខែ​កុម្ភៈ​ដល់​ថ្ងៃទី​ ៩ ខែ​សីហា ឆ្នាំ​នេះ​មាន​ចំនួន​ ៩៨៩១៨ ដើម​ហើយ​។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​បំផ្លាញ​អាង​ស្តុក​ទឹក​ដែល​ទុក​សម្រាប់​ស្រោច​ដំណាំ​កញ្ឆា​អស់​ជាង​ ៦០ ​អាង​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍