The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលា​ការ​កំពុង​សាក​សួ​រ​ អាណិក​ជន-ខ្មែរ​អា​មេរិក ​រឿងបង្ខាំង​សង្សារ​ធ្វើ​ទា​រុណ​កម្ម

តុលា​ការ​កំពុង​សាក​សួ​រ​ អាណិក​ជន-ខ្មែរ​អា​មេរិក ​រឿងបង្ខាំង​សង្សារ​ធ្វើ​ទា​រុណ​កម្ម

តុលា​ការ​កំពុង​សាក​សួ​រ​ អាណិក​ជន-ខ្មែរ​អា​មេរិក ​រឿងបង្ខាំង​សង្សារ​ធ្វើ​ទា​រុណ​កម្ម

​ភ្នំពេញៈ អយ្យ​ការ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បន្ត​សាក​សួ​លើ​បុរស​ជា​អា​ណិក​ជន​ម្នាក់​ពី​រសៀល​ម្សិល​មិញ ​បន្ទាប់​ពី​កង​រាជ​អាវុធ​ហត្ថ​ចាប់​បញ្ជូន​ខ្លួន​ដល់​តុលា​ការ​ ពាក់​ព័ន្ធ​បង្ខាំង​សង្សារ​រួម​ភេទ​ធ្វើ​ទារុណ​កម្ម ប្រ​ព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ​។

ពាក់​ព័ន្ធ​ករណី​នេះ​ មន្ត្រី​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ពី​រសៀល​ម្សិល​មិញ​ថា ៖ «ជន​សង្ស័យ​ឈ្មោះ ​ព្រឿង សំអឿន នេះ ​កំពុង​ត្រូវ​អយ្យកា​រ​សាក​សួ​​រនៅ​ឡើយ​ ហើយ​មិ​នទាន់​បញ្ជូន​ដល់​ចៅក្រម​ស៊ើប​សួ​រ​ទេ»។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ថា ករណីនេះ លោក​មិន​បាន​ដឹង​ទេ។

លោក​​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​បាន​ដឹង​ទេព្រោះ​ការ​ស៊ើប​អង្កេត​របស់​ស​ម​ត្ថ​កិច្ច​ពាក់​ព័ន្ធ​រឿង​អ្វី​មួយ​គឺ​ជា​ការ​សម្ងាត់»​។

ទោះ​យ៉ាង​ណា បើ​តាម​កំណត់​ហេតុ​របស់​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បង្ហាញ​ថាជន​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ​មាន​ឈ្មោះ ​ព្រឿង ​សំអឿន ​អាយុ ៣៩​ឆ្នាំ​ រីឯ​នារី​រង​គ្រោះ​ឈ្មោះ ​ម.ហ ​អាយុ ២២​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​២ ​។

កំណត់​ហេតុ​បង្ហាញ​ទៀត​ថា ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​សារ​ភាព​ថា ​រូប​គាត់​ធ្វើ​ជា​គ្រូ​បង្រៀន​ហាត់​ប្រាណ ឯ​នារី​រង​គ្រោះ​បាន​មក​ហាត់​ប្រាណ​ជា​មួយ​គាត់​បន្ទាប់​មក​ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ហើយក៏​​ក្លាយ​ជា​សង្សារ​បាន​​ប្រ​ហែល​១​ឆ្នាំ​មក​ហើយ ​។

ចំណែក​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​ដែរ​ថា បន្ទាប់​ពី​ពួក​នាង​ស្គាល់​គ្នា​មក ​ពួក​នាង​តែង​ណាត់​គ្នា​ទៅ​រួម​ភេទ ក្នុង​១​សប្តាហ៍​ពី​២​ទៅ​៣​ដង​។ រាល់​ពេល​រួម​ភេទ​ម្តងៗ​ជន​នេះ​តែង​តែ​ថត​វីដេអូ​មិន​តែ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ក្តិច ​ខាំ​វា​យ​លើ​រូប​នាង​ទៀត​ផង​។

នារី​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​ដល់​ថ្ងៃ​ទី​១៦​កញ្ញា ​ឆ្នាំ២០១៨ ​ម្តាយ​មីង​របស់​នាង​មិន​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​ក៏​ដាក់​ពាក្យ​បណ្តឹង​ទៅ​កង​រាជ​អាវុធ​ហត្ថ​និង​ស្រាវ​ជ្រាវ​រហូត​ដល់​ដឹង​ទីតាំង​បង្ខាំង​នារី​រងគ្រោះ​​នៅ​ខណ្ឌ​ចំកា​រ​មន​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​និង​រំដោះ​នារី​រង​គ្រោះ​វិញ​៕

អត្ថបទគួរចាប់អារម្មណ៍