ភ្នំពេញៈ តុលា​ការ​កំពូល​កាល​ពីម្សិល​មិ​ញ​ប្រកា​សសា​លដី​​កា​សផ្ដ​ន្ទា​ទោស​​ជន​ជាប់ចោ​ទ​ជា​ក្រុម​ចោរ​ប្លន់ ៣ ​នាក់​​ ដោយបាន​តម្កល់​ទោស​ម្នាក់ៗ​ជា​ប់ព​​ន្ធនា​គារ​ ៣០ ឆ្នាំ​ តាម​អំណាច​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ ១១​ មករា ឆ្នាំ​ ២០២១ ​ករ​ណី​ប្លន់​នៅ​ខេ​ត្ត​បាត់​ដំបង ប្រ​ព្រឹត្ត​ក្នុង​​ឆ្នាំ​ ២០​១១​​។​

នៅក្នុ​ងប​ន្ទប់​សវនា​ការ​ពីម្សិ​ល​​មិញ​​ ខណៈ​អវត្តមា​ន​​ទាំង​មេធា​វី​និ​ង​ជន​ជា​ប់ចោ​ទ​នោះលោ​ក​ចៅ​ក្រម​ ឃឹម​ ប៉ុណ្ណ ​បាន​អាន​សាលដី​កា​ថា​ សំណុំ​រឿង​នេះ​មាន​ជ​នជា​ប់ចោទ​​ ៣ នាក់​ ប៉ុន្តែ​ជន​ជាប់​ចោ​ទ ឈ្មោះ ​ភិន​ ភន​ បាន​ស្លាប់​ ។ កាល​ពីថ្ងៃ​ជំនុំ​ជ​ម្រះ​ជនជា​ប់ចោ​ទ ២ នា​ក់ ​​មា​ន​វត្តមា​ននៅ​ក្នុង​សវនា​ការ​​ ប៉ុន្តែ​​ពេ​ល​ប្រកាស​សាល​ដី​កា​​នេះបាន​​អវត្ត​មាន​។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ពេលនេះ​តុលា​ការប្រ​កាស​​តែ​សេចក្តី​សម្រេ​ចទេ​។ សំណុំរឿ​ងនេះ​​តុលា​ការ​សម្រេច​តម្កល់​ទោស​​ជនជា​ប់​ចោទ​ដាក់​ពន្ធ​នា​គារ​​ម្នាក់ៗ​ ៣០​ ឆ្នាំ តាម​សាល​ដីកា​របស់សា​លាឧ​ទ្ធ​រណ៍​ទុក​ជា​បាន​ការ​ដដែ​ល​​»​។​

គួរ​រំឭ​ក​ដែរ​ថា កាល​ពីបើ​កសវនា​ការថ្ងៃទី​ ១១ ​មករា ជន​ជាប់​ចោ​ទឈ្មោះ ​នឹម ចិត្ត​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា នៅ​យប់​ថ្ងៃ​កើត​ហេតុ​ទី ២៣ ឧ​សភា ឆ្នាំ ​២០១១ ​​គាត់​មាន​គ្នា​តែ ២ នាក់​ទេ ​ដោយ​ម្នាក់​ទៀត​ឈ្មោះ ​ភិន​ ភ​ន ជា​អ្នក​កាន់​កាំ​ភ្លើង​ AK ​ព្រោះ​ជា​អតីត​យោធា​។ ​ចំណែក​ឈ្មោះ​ នាង​ ស៊ីណា​ត ​មិន​បាន​ចូលរួម​ប្លន់​ទេ​គឺ​គ្រាន់​តែជា​មិត្ត​ភកិ្ត​ទើប​មកពី​​ធ្វើ​កម្ម​ករ​នៅ​​ប្រទេ​ស​ថៃ​ ហើយ​គាត់​បាន​ហៅ​មកលេង​បន្ទប់​ជួល​របស់គា​ត់​​ក៏ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដែរ​ទៅ។ចំពោះឈ្មោះ​ ភិ​ន​ ភ​ន បានឈឺ​​ស្លាប់​ក្នុ​ងព​​ន្ធ​​នា​គារ​ខេត្ត​ហើយ។

ក៏ប៉ុន្តែ​តាម​កំណត់​ហេតុ​នគរ​បាល​ខេត្ត​បាត់​ដំបង​ដែល​យោង​តា​ម​ចម្លើ​យ​របស់​ក្រុម​ជន​ជាប់​ចោទប​ង្ហា​ញថា ​កាលពី​​ថ្ងៃទី​ ២៣ ​ឧសភា ឆ្នាំ​ ២០១១​ មាន​ជន​ ៣ នា​ក់​ ទី១- ឈ្មោះ នឹម ចិត្ត ​ហៅ ចិ​ត្ត អាយុ​ ៣១​ ឆ្នាំ​ ទី​២- ឈ្មោះ នាង​ ស៊ីណាត​ ហៅ​​ ណាត ​អាយុ​ ៣០ ឆ្នាំ និង​ឈ្មោះ ​ភិន​ ភន​ អាយុ ​៥៤ ​ឆ្នាំ បាន​នាំគ្នា​ចូល​ផឹក​ស្រា​ក្លែម​សាច់​ឆ្កែ​នៅ​ផ្ទះ​ជន​រង​គ្រោះ​។ បន្ទាប់​ពី​ផឹក​ស៊ី​រួច​ពួក​គេ​បាន​នាំគ្នា​ចេញ​ពី​កន្លែង​ផឹក​ស៊ី​នោះ​អស់​។

កំណត់​ហេតុ​បន្ត​ថា លុះ​នៅ​វេលាម៉ោ​ង​ប្រហែល​ជា ១​០ យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ខណៈ​ម្ចាស់​ផ្ទះ​រង​គ្រោះ​កំពុង​រៀបចំ​បិទ​ទ្វារ​ផ្ទះ​ក៏​ស្រាប់​តែ​ក្រុម​ជន​ទាំង​ ៣​ នាក់​នោះ​ដែល​មាន​ពាក់​ម៉ាស់​រំមុខ​ជិត​ដោយ​មាន​កាំភ្លើង​ AK ១​ ដើម ​និង​កាំភ្លើង​ខ្លីម៉ាក​ K54 ១ ដើម​ បាន​បាញ់​សម្រុក​ចូល​ផ្ទះ​ជនរ​ង​គ្រោះ​ជាង ១០​ គ្រាប់ ​បណ្តាល​ឱ្យ​ត្រូវ​ចំ​ដើម​ទ្រូង​បុរស​ឈ្មោះ ​​សឿម​ ចាន់ អាយុ​ ២៤ ​ឆ្នាំ (អ្នក​នៅ​ជា​មួយ)​ និង​ឈ្មោះ ​គឿន ធារី ភេទ​ស្រី​ អាយុ ៣១​ ឆ្នាំ​ ជា​កូន​ម្ចាស់​ផ្ទះ​​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ រីឯ​បុរស​ឈ្មោះ​ សឿម ផល្លី រងរបួស​ធ្ងន់​។ ពេល​នោះ​ក្រុម​ចោរ​យក​បាន​លុយ​ជិត​ ៣០​ ម៉ឺន​រៀល​ និង​ខ្សែក​ប្លា​ទីន​ចំនួន ​៣​ ជី​ហើយ​រត់​គេច​បាត់​។

កំណត់​ហេតុ​ដដែល​ឱ្យដឹង​ថា​ក្រោយ​ធ្វើ​សកម្ម​ភាព​ក្រុម​ជន​ជាប់ចោ​ទ​បាន​គេច​ខ្លួន​អស់​ជាង​ ៣​ ឆ្នាំ​។ លុះ​ដល់​ឆ្នាំ​ ២០១៤ ​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​បាន​ឈ្មោះ ​ភិន ភន នៅ​ខេត្ត​បាត់​ដំបង ចំណែក​ឈ្មោះ ​នឹម ចិត្ត និង នាង ស៊ីណាត ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​នៅ​រាជធា​នី​ភ្នំពេញ​។

បើ​តាម​កំណត់​ហេតុ​នេះ ​ក្រោយ​ឃាត់​ខ្លួន ​ឈ្មោះ​ នឹម​ចិត្ត​បាន​សា​រភាព​ប្រាប់​សមត្ថ​កិច្ច​ថា ​គាត់​ និង​ប​ក្ខពួក​ធ្លាប់​ប្លន់​ចំនួន​ ១១​ លើក​ និង​បាន​​ធ្វើឱ្យ​ជន​រង​គ្រោះ​ស្លាប់​ចំនួន ​៣​ នាក់​ និង​របួស​ធ្ងន់​ស្រាល​ ៩ នាក់ ​ប្រព្រឹត្ត​នៅ​ខេត្តបន្ទាយ​មាន​ជ័យ​ ពោធិ៍​សាត់​និង​ខេត្ត​បាត់​ដំបង​​។

សំណុំ​រឿង​នេះ​ត្រូវ​សា​លាដំ​បូង​ខេត្ត​បាត់​ដំបង​បើក​សវ​នាការ​និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​ ១៧ ​កុម្ភៈ​ ឆ្នាំ ​២០១៥ ​ដោយសម្រេច​ផ្តន្ទា​ទោស​ឈ្មោះ​ នឹម ចិត្ត ​និង​ នាង ស៊ីណាត ម្នាក់ៗឱ្យ​ជាប់ព​ន្ធនាគា​រ ៣០ ឆ្នាំ ​​ក្រោមប​ទចោទ​​ឃាត​កម្ម​គិតទុក​ជា​មុន​តាម​មាត្រា​ ២០​០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ រីឯ​ឈ្មោះ ភិ​ន ភន ចោទ​បទ​ស​មគំនិត​ក្នុង​អំពើ​ឃា​តក​ម្ម​។

ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្ត​នឹង​សាល​ក្រម​នេះ​ជន​ជាប់ចោ​ទ​ទាំង ៣​ នាក់​ បាន​ប្តឹង​ទាស់​មកសាលា​ឧទ្ធ​រណ៍​នៅ​ថ្ងៃ ៩​ កក្កដា ឆ្នាំ​ ២០១៥ ហើយ​ត្រូវឧ​ទ្ធ​រណ៍​​ប្រកា​ស​សាលដី​កា​តម្ក​​ល់ទោ​ស​នៅថ្ងៃ​ ២៨ ឧ​ស​ភា ឆ្នាំ ២០២០ ​ដោយឱ្យ​ពួកគេ​ម្នាក់​ៗជាប់​ទោស​​ ៣០ ​ឆ្នាំដ​ដែល ៕​​