The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលា​ការ​ខេ​ត្តឃុំ​ខ្លួនបុ​រសម្នា​ក់ ពាក់​ព័ន្ធ​នឹងកា​រនាំព​លករ ៨ ​ម្នាក់​បម្រុង​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ




តុលា​ការ​ខេ​ត្តឃុំ​ខ្លួនបុ​រសម្នា​ក់ ពាក់​ព័ន្ធ​នឹងកា​រនាំព​លករ ៨ ​ម្នាក់​បម្រុង​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ

Content image - Phnom Penh Post
ជនសង្សយក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃ១៥ ឧសភា ។ សហការី

តុលា​ការ​ខេ​ត្តឃុំ​ខ្លួនបុ​រសម្នា​ក់ ពាក់​ព័ន្ធ​នឹងកា​រនាំព​លករ ៨ ​ម្នាក់​បម្រុង​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ

បន្ទាយ​មាន​ជ័យ៖ បុរស​ជា​មេ​ខ្យល់​ម្នាក់​ដែល​នាំព​លករ​ឆ្លងដែ​នទៅ​ថៃ ត្រូវ​បាន​តុលា​ការខេត្ត​បន្ទាយ​មាន​ជ័យ​ឃុំ​ក្នុង​ពន្ធនា​គារ​កាលពី​ថ្ងៃទី​ ១៦ ​ឧស​ភា បន្ទាប់ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ ១ ថ្ងៃ​ នៅក្នុង​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ​ខណៈ​ពលករ​ប្រុស​ស្រី ៨​ នាក់​ទៀត ​ត្រូវ​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

លោក​វរសេ​នីយ៍​ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ និង​បង្ក្រាប​បទល្មើ​ស​នៃ​បញ្ជាកា​រដ្ឋាន​កងរាជ​អាវុធ​ហត្ថខេ​ត្តបន្ទាយ​មាន​ជ័យ​ប្រាប់​នៅ​ថ្ងៃទី​ ១៧ ​ឧសភា​ថា បុរស​មេខ្យល់​នោះ​ឈ្មោះ ​វណ្ណៈ វណ្ណ ​អាយុ​ ២៩ ឆ្នាំ​​ រស់នៅ​ភូមិតា​គ្រី ឃុំ​គ្រី ស្រុក​កំរៀង ខេត្ត​បាត់​ដំបង។ បុរស​រូប​នេះត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​នៃ​សា​លាដំ​បូង​ខេត្ត​បន្ទាយ​មានជ័​យ ចេ​ញ​ដីកា​ឃុំខ្លួ​ន​នៅ​ពន្ធ​នា​គារ​ខេត្ត​ កាល​ពីថ្ងៃទី​ ១៦ ​ឧសភា​។ ចំណែក​ពលករ​ ៨​ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅទី​តាំង​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុងខេត្ត​​។

លោក​បាន​ថ្លែង​ថា៖ «ជន​សង្ស័យ​ត្រូវ​បានចោ​ទពី​បទ​នាំ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លងដែ​ន​តាម​បញ្ញត្តិ​មាត្រា​ ១១ នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ»​។

មាត្រា ​១​១ នៃ​ច្បាប់​នេះ​ចែង​ថា ជ​ន​ណាដែ​ល​នាំ​យក​ជ​ន​ដទៃ​ចេ​ញ​ដោ​យ​មិន​ស្រ​ប​ច្បា​​ប់ក្នុ​ង​គោ​លដៅ​ឬ​នាំ​យ​កទៅ​ក្រៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ត្រូវ​​ផ្តន្ទា​ទោស​​ដាក់ព​ន្ធនាគារ​ពី៧ទៅ​ ១៥ ​ឆ្នាំ។ ដូច្នេះ​បើ​តុលា​កា​ររកឃើញថា ​​ជន​នេះ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធ​នាគារ​​ដូចដែ​ល​ច្បាប់​បាន​បញ្ញត្តិ​ខាង​លើ​ប្រា​កដ។

លោក​ ព្រហ្ម ថេ​ង​ បាន​រំឭក​ប្រាប់​ថា ​ការ​ឃាត់​ខ្លួន​នេះ បាន​ធ្វើឡើង​កាល​ពីយប់​រំល​ងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ១៥ ​ខែ ឧសភា ឆ្នាំ​ ២០២១ ខណ​:ជ​នសង្ស័យ​ជាមេខ្យល់​រូបនេះ​កំពុង​នាំ​ផ្លូវព​លករ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ ត្រង់​ចំណុច​ភូមិ​សាស្ត្រ អូរ​ព្រំដែន ​ភូមិ​ភ្នំ​រូង ឃុំ​បឹង​បេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ។ ការ​បង្ក្រាប​នេះ​ក្រោម​ការបញ្ជា​ផ្ទាល់​ពីលោក ឧ​ត្ត​ម​សេនីយ៍ ត្រី ជឹម ប៊ុន​អាន មេ​បញ្ជា​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្តប​ន្ទាយមា​នជ័​យ។​

បើតា​ម​លោក ព្រហ្ម ថេ​ង ដែល​បាន​ស្រង់​សម្តី​​លោក​វរសេនីយ៍​ឯក រិ​ទ្ធ រ៉​ម មេបញ្ជាការរង​តំបន់​ប្រតិប​ត្តិការ​សឹក​រង​ខេត្ត​បន្ទាយ​មានជ័យ​បាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ម្នាក់​នេះ​និង​រថយន្ត​ ១ ​គ្រឿង​ ជា​មួយ​ពលករ​ប្រុស​ស្រីចំ​នួន​ ៨ នា​ក់​ទៀត (ប្រុស ៣ ស្រី ៥ នាក់) ​ខណៈកំ​ពុង​បម្រុង​ឆ្លង​ដែន​ចូល​ទៅដី​ថៃ​​។

លោក​បញ្ជាក់​ប្រាប់ថា​ កិច្ច​ប្រតិប​ត្តិការ​នេះ​​ គឺ​កម្លាំង​កង​រាជអា​វុធ​ហត្ថរបស់លោក​បាន​សហ​កា​រ​ជាមួយ​កម្លាំង​នគ​របាល​ការពារ​ព្រំដែន​គោក និង​សមត្ថ​កិច្ចស្រុកម៉ា​ឡៃ ដើម្បី​​ទប់​ស្កាត់​ពលករ​លួច​ឆ្លង​ដែន​ខុសច្បា​ប់​បំណង​ទប់​ស្កាត់​ការឆ្ល​ង​ជំងឺ​កូ​វីដ ១៩​។

​លោក​ ព្រហ្ម​ ថេ​ង​ បាន​បញ្ជា​ក់​បន្ថែមថា ជា​ញឹក​ញាប់​គេ​សង្កេតឃើ​ញថា ​​នៅ​ភូមិ​សាស្ត្រ​ឃុំ​បឹង​បេង​ ក្នុងស្រុក​ម៉ាឡៃ គឺ​មេខ្យល់​តែង​នាំ​ពលករ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ពី​ព្រោះ​តំប​ន់នោះ​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ហើយ​ជា​ដី​គោក​ផង។ ហេតុ​ដូច្នេះ​ហើយ​ទើប​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មេ​ខ្យល់​ក្នុង​ការ​នាំ​មនុស្ស​ចូល​ទៅក្នុ​ង​ដី​ថៃ។ តែក៏​ត្រូវ​បានក​ម្លាំង​សមត្ថ​កិច្ច​ដែល​យាម​កាម​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍