ភ្នំពេញៈ ​លោក​ លឺ ​ឡាយ​ស្រេង​ ត្រូវ​បាន​តុលា​ការ​សម្រេច​ផ្តន្ទា​ទោសនៅ​ថ្ងៃ​នេះ ​​ពី​បទ​បរិ​ហា​កេរ្តិ៍​លោក​នា​យករ​​ដ្ឋ​មន្ត្រី​ហ៊ុន​ សែន និង ​តម្រូវ​ឲ្យ​សង​ជំងឺ​ចិត្ត​ចំនួ​ន ​៥០០​ លាន​រៀល​ ទៅ​ដើម​បណ្តឹង​ ព្រម​ទាំង​​បង់​ពិន័យ​ ៨​ លាន​រៀលចូល​ថវិ​ការដ្ឋ។​

​លោ​ក​ចៅ​ក្រម​ អ៊ី ​ឋា​វរៈ​ នៃ​សាលា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ ​បាន​បើក​សវនា​ការ​កាត់​ទោស​តែ​ប្រ​មាណ​កន្លះ​ម៉ោង​ នៅ​ព្រឹក​ថ្ងៃទី​ ២៥​ ខែ​មករា​នេះ ​និង​ ប្រ​កាស​សាល​ក្រម​តែ​ម្តង​នៅ​ ចំពោះ​មុខ​លោក​មេធា​វី ​គី ​តិច​ តំ​ណាង​ឲ្យ​​នា​យក​រដ្ឋ​ម​ន្ត្រី​និង​អវត្ត​មានពី​​ភា​គី​ចុង​ចោទ​គឺ​លោក​ លឺ ឡាយ​ស្រេង​ ដែល​កំ​ពុង​ភៀស​ខ្លួន​រស់​នៅ​ក្រៅប្រទេស។​

គួរ​បញ្ជាក់​ថា ​នៅ​ខែ​តុលា ​ឆ្នាំ២០១៧ ​ក្រុម​អ្នក​ច្បាប់​ បាន​ដាក់​បណ្ដឹង​ ៣​ ផ្សេង​គ្នា​ទៅ​តុលា​ការ​រាជ​ធានី​ភ្នំពេញ​ប្រឆាំង​លោក​ លឺ ឡាយ​ស្រេង​ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ដែល​បាន​ធ្វើ​អត្ថា​ធិប្បាយ​ក្នុង​ស​ន្ទនា​ជា​​ឯក​ជន​រវាង​លោក​និង​លោក​ស្រី​ គី​ លំ​អង​ ប៉ុន្តែ​សន្ទ​នា​នោះ​​ត្រូវ​បាន​ហ្វេស​​ប៊ុ​ក សី​ហា យក​ទៅ​បង្ហោះ​ជា​សាធារ​ណៈ។

​លោក ​គី ​តិច​ មេធា​វី​តំណាង​ឲ្យ​លោក​នា​យករ​ដ្ឋ​មន្ត្រី​ ហ៊ុ​ន​ សែន​ បាន​ថ្លែង​ក្នុង​សវ​នា​ការ​ថា ​ការ​ប្តឹង​នេះ​គឺ​លោក​ លឺ​ ឡាយ​ស្រេង​ បាន​លើក​ឡើង​ថា​លោក​នា​យក​រដ្ឋ​ មន្ត្រី​ បាន​ផ្តល់​លុយ​ទៅ​ឲ្យ​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ចំនួន​១លាន​​ដុ​ល្លារ​ និង​មាន​ការ​និ​យាយ​ប៉ះ​ពាល់​ដល់​ ព្រះ​មហា​ក្សត្រ​ផង​ដែរ។​

លោក​ គី​ តិច​និយាយ​ថា​ ការ​ថ្លែង​ដូច្នេះ​ ប៉ះ​ពាល់​ដល់​កិត្តិ​យស​លោក​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុ​ជា៕​