The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តំណាង​ឃុំ​ CNRP ត្រូវ​ជាប់​ឃុំ​មួយ​យប់​ព្រោះ​ដើរ​ប្រមូល​ស្នាម​មេដៃ

តំណាង​ឃុំ​ CNRP ត្រូវ​ជាប់​ឃុំ​មួយ​យប់​ព្រោះ​ដើរ​ប្រមូល​ស្នាម​មេដៃ

Content image - Phnom Penh Post
លោក មាជ សុវណ្ណារ៉ា ជាសកម្មជន​ម្នាក់​ដែលស្ថិ​តក្នុង​បញ្ជី​សុំ​ឲ្យ​មាន​ការ​ដោះ​លែងដោយការ​ផ្តិត​មេដៃពី​ប្រជា​ជន​ដើម្បី​បង្កើត​ញត្តិ​ទៅ​ ព្រះ​មហាក្សត្ស។ ផា លីណា

តំណាង​ឃុំ​ CNRP ត្រូវ​ជាប់​ឃុំ​មួយ​យប់​ព្រោះ​ដើរ​ប្រមូល​ស្នាម​មេដៃ

ខេត្ត​កំពត: តំណាង​ក្នុង​ឃុំ​របស់​គណបក្ស​ប្រឆាំង​មួយ​រូប ដែល​បាន​និយាយ​ផ្សព្វផ្សាយ​ពី​ការ​យាយី​នយោបាយនៅ​ក្នុង​ដំណើរ​ការ​សុំ​ស្នាម​ផ្តិត​មេដៃ​ដើម្បី​បង្កើត​ញត្តិ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​បុរស និង​ស្រ្តី ២៩ នាក់​ដែល​ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​កំណត់​ថា ជា​អ្នក​ទោស​នយោបាយ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។

លោក ដួង ធុន ដែល​បាន​ដើរ​ប្រមូល​ស្នាម​ផ្តិត​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ផ្ញើ​ទៅ​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត ត្រូវ​បាន​ឃុំ​ខ្លួន​មួយ​យប់​នៅ​ប៉ុស្តិ៍​ប៉ូលីស​ឃុំ​ត្រពាំង​ភ្លាំង។ លោក​ទើប​តែ​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ជាមួយ​នឹង​សមត្ថកិច្ច។​

លោក​ ដួង ធុន បាន​និយាយ​ថា៖ «ពួក​គេ​បាន​ហាម​ខ្ញុំ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​ហើយ​ខ្ញុំ​បាន​ស៊ីញ៉េ​កិច្ច​ព្រម​ព្រៀង​មួយ​ថា ឈប់​ប្រមួល​ទៀត​ហើយ។ បើ​សិន​ជា​ខ្ញុំ​ប្រមូល​ម្តង​ទៀត ពូក​គេ (សមត្ថកិច្ច) អាច​នឹង​ចាប់​ខ្ញុំ។ ដូច្នេះ​ខ្ញុំ​ឈប់​ហើយ»។

លោក​បាន​បន្ត​ទៀត​ថា៖ «​ចំពោះ​រឿង​កិច្ចការ​គណបក្ស ពួក​គេ​ពុំ​បាន​ហាម​ទេ ក៏​ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា ធ្វើ​កុំ​ឲ្យ​ហួស​ព្រំ​ដែន ដូច​ជា​ពាក់​ខោ​អាវ​ខ្មៅ​ជា​ដើម»។

លោក ម៉ៅ ច័៍ន្ទមធុរិទ្ធ បាន​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​បាន​ចាត់​វិធានការ​បែប​នេះ ក៏ ព្រោះ​តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ដាក់​ពាក្យ​បណ្តឹង​ថា ពួក​គាត់​ត្រូវ​បាន​គេ​ «បង្ខំ» ឲ្យ​ផ្តិត​មេដៃ។

លោក​បាន​ពន្យល់​ថា៖ «​មាន​មនុស្ស​មក​សុំ​ពួក​គាត់​ផ្តិត​មេដៃ... ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គាត់​ត្រលប់​ទៅ​ផ្ទះ​វិញ សាច់​ញាតិ​របស់​ពួក​គាត់​បាន​សួរ​នាំ​ពី​វា ហើយ​ប្រាប់​ពួក​គាត់​កុំ​ឲ្យ​ចេះ​តែ​ផ្តិត​មេដៃ​ឲ្យ​គេ​អញ្ចឹង។ ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​ភ័យ​ខ្លាច​ហើយ​ ដាក់​ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច។

ក៏​ប៉ុន្តែ លោក​យឹម​ សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ការ​ឃាត់​ខ្លួទន​លោក​ដួង ធុន គឺ​ជា​«រឿង​នយោបាយ»។

លោក​បាន​បកស្រាយ​ថា៖ «​យើង​ពុំ​បាន​បង្ខំ​ប្រជាជន [ឲ្យ​ផ្តិត​មេដៃ​នោះទេ]។ យើង​បាន​ធ្វើ​វា​ដោយ​សន្តិវិធី។ យើង​សួរ​ប្រជាជន​ថា នរណា​ខ្លះ​ដែល​ស្រលាញ់​យុត្តិធម៍? ហើយ​ឥឡូវ​យើង​បែរ​ជា​ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​វា។ តើ​ប្រទេស​ប្រជាធិបតេយ្យ​បែប​ណា​ដែល ធ្វើ​បែប​នេះ?» ៕

រាយការណ៍បន្ថែម Erin Handley /TN

អត្ថបទគួរចាប់អារម្មណ៍