The Phnom Penh Post Search

Search form

ថ្ងៃស្អែក​ កំពូល​នឹង​កាត់​ក្ដី​ករណី​សុំ​នៅ​ក្រៅ​ឃុំ ​របស់​អ្នក​បង្ហោះ​ដ្រូន​ ពេល​ហែ​ក្បួន​ឃោ​សនា

Content image - Phnom Penh Post
ជនជាប់ចោទជាតិអូស្ដ្រាលីក្នុងពេលនាំមកសាលាឧទ្ធរណ៍កន្លងមក។ រូបថត គឹម សារុំ

ថ្ងៃស្អែក​ កំពូល​នឹង​កាត់​ក្ដី​ករណី​សុំ​នៅ​ក្រៅ​ឃុំ ​របស់​អ្នក​បង្ហោះ​ដ្រូន​ ពេល​ហែ​ក្បួន​ឃោ​សនា

ភ្នំពេញៈ បុរស​អ្នក​បង្ហោះ​ដ្រូន​ក្នុង​ពេល​ហែ​ក្បួរ​ឃោស​នា​រក​សំឡេង​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាតិ​អូស្ដ្រាលី​នឹង​ត្រូវ​តុលា​ការ​កំពូល​ជំនុំ​ជម្រះ​ក្ដី​នៅ​ថ្ងៃ​ស្អែក ​(​ថ្ងៃ​ពុធ) ​ទាក់​ទង​នឹង​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​ដែល​សាលា​ឧទ្ធរណ៍​ច្រាន​ចោល​កន្លង​មក​។ នេះ​បើ​តាម​កាល​បរិច្ឆេទ​នៅ​តុ​លា​ការ​កំពូល​។

ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ​មាន​ឈ្មោះ ​ JAME ​STAN​IFO​RT​H RICHETSON​ អាយុ​៦៨​ឆ្នាំ ​។ គាត់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ក្បែរ​រង្វង់​មូល​ស្ដាត​ចាស់​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​ខណៈ​កំពុ​ង​បង្ហោះ​ដ្រូន​ថត​ក្បូន​ដង្ហែ​ឃោ​សនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។​

បុរស​រូប​នេះ​ត្រូវ​បាន​សា​លា​ដំបូង​ចោទ​ប្រ​កាន់​ពីបទ ​«ប្រមូល​ផ្ដុំ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​ធ្វើឲ្យ​អន្តរា​យកា​រពារជាតិ»​ និង​បានសម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធ​នាគា​ររាជ​ធានី​ភ្នំពេញ​។​

ក្រោយ​មក​គាត់​បាន​ប្ដឹង​ឧទ្ធ​រណ៍​ដើម្បី​​សុំ​នៅ​ក្រៅ​ឃុំ តែ​ត្រូវ​បាន​ច្រាន​ចោល​ទើប​ប្ដឹង​បន្ត​មក​កំពូល​ទៀត​។ រីឯ​មេ​ធាវី​ការ​ពារ​ក្ដី​លោក​នៅ​ថ្ងៃ​ស្អែក​គឺ​លោក​ស្រី ​អ៊ូ អេ​ឡែន​ ៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។