The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​ទណ្ឌិត​ម្នាក់ ​​​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ ​៣១ ​ឆ្នាំ ពី​បទ​ឃាតកម្ម​និង​បទ​ប្លន់​ ត្រូវ​បន្ថយ​ទោស​មក​នៅ ​១៨ ​ឆ្នាំ

​ទណ្ឌិត​ម្នាក់ ​​​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ ​៣១ ​ឆ្នាំ ពី​បទ​ឃាតកម្ម​និង​បទ​ប្លន់​ ត្រូវ​បន្ថយ​ទោស​មក​នៅ ​១៨ ​ឆ្នាំ

​ទណ្ឌិត​ម្នាក់ ​​​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ ​៣១ ​ឆ្នាំ ពី​បទ​ឃាតកម្ម​និង​បទ​ប្លន់​ ត្រូវ​បន្ថយ​ទោស​មក​នៅ ​១៨ ​ឆ្នាំ

ភ្នំពេញ​ៈសាលា​ឧទ្ធរណ៍​ កាល​ពី​ម្សិលមិញ​ បានប្រកាស​សាលដីកា​បន្ថយទោស ​ឲ្យ​ទណ្ឌិត​ម្នាក់​ពី​ជាប់​ពន្ធនាគារ ​៣១ ​ឆ្នាំ​មក​នៅ​ត្រឹម​ ១៨ ​ឆ្នាំ​វិញ ​បន្ទាប់ពី​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃទី​ ២០​ ខែ​សីហា បន្ទាប់​ពី​​ទណ្ឌិត​រូប​នេះ​ ​បាន​​ជាប់​ពន្ធនាគារ​​​​​ ១៣​ ឆ្នាំ​​មក​ហើយ ​ពាក់​ព័ន្ធ​​ពី​បទ​​ប្លន់​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​បទ​​មនុស្ស​ឃាត។

លោក​ចៅក្រម ​សេង ស៊ី​វុត្ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​អាន​សាល​ដីកា​កំបាំង​មុខ​ កាល​ពីម្សិល​មិញ​ថា ៖«សំណុំ​រឿង​ស្រូប​​ទោស​ ដែល​បាន​ជំនុំ​ជម្រះ​ កាលពី​ថ្ងៃទី​ ២០ ​សីហា លើ​ទណ្ឌិត​ឈ្មោះ ហែម សារិន គឺ​សាលាឧទ្ធរណ៍​ សម្រេច​ស្រូប​ទោ​សប​ញ្ជូ​ល​គ្នា ​ហើយសាលាឧទ្ធរណ៍​ សម្រេច​បន្ថយ​ទោស​មក​នៅត្រឹម ១៨ ឆ្នាំ​វិញ»។

តាម​កំណត់​ហេតុ​តុលាការ​ បង្ហាញ​ថា​ សំណុំ​រឿងនេះ ​ទណ្ឌិត​ឈ្មោះ​ហែម សា​រិ អាយុ​ ៥៤ ​ឆ្នាំ​ ​មាន​សាល​ដីកា​ស្ថាពរ​ចំនួន​៣ ​ហើយ​សាលដីកា​ទី ១ ចុះ​ថ្ងៃទី​ ២​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៥​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់គុក​ ៧ ​ឆ្នាំ​ ជាប់​ចោទ​ពីបទ​ប្លន់​និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ សាលដីកា​ស្ថាពរ​ទី​ ២​ ជាប់​ពីបទ​ប្លន់​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ​ដែល​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគា​រ ៧​ ឆ្នាំ​និង​សាលដីកា​ទី ៣​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់គុក​ ១៧​ ឆ្នាំ​ពីបទ​ឃាតកម្ម​ដោយ​គិត​ទុក​ជាមុន។

កាលពី​ថ្ងៃ​ជំនុំ​ជម្រះ​ទណ្ឌិត​ ហែម សារិន បាន​ប្រាប់​ចៅក្រម​ថា​ គាត់​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​ គឺ​បំណង​ស្នើសុំ​ដល់​តុលាការ​ឧទ្ធរណ៍​មេត្តា​សម្រេច​ស្រូប​ទោស​ឲ្យ​​លោក​ ​ព្រោះ​រហូតមក​ដល់ពេលនេះ​ លោក​​ជាប់ឃុំ​អស់​រយៈ ១៣ ឆ្នាំ​ហើយ។ ម្យ៉ាង​​លោក​​សុំ​ស្រូប​ទោស​នេះ​ ដើម្បី​ឆាប់​បាន​ចេញពី​ពន្ធនាគារ​ ទៅរក​ស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ និង​​មើលថែ​ម្តាយ​ចាស់​ជរា​។

ទណ្ឌិត ហែម សារិន​និយាយថា​៖«ខ្ញុំ​សុំ​ស្រូប​ទោស​នេះ​ ដោយសារ​ខ្ញុំ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១៣ ឆ្នាំ​មកហើយ​ ហើយ​នៅក្នុង​ពន្ធនាគារ​ទៀត​សោត​ គឺ​មន្ត្រី​ពន្ធនាគារ​ បាន​ឲ្យ​ខ្ញុំ​បង្រៀន​អក្ខរកម្ម​ ដល់​អ្នក​ទោស​ដូចគ្នា។ ប៉ុន្តែ​ខ្ញុំ​មិនត្រូវ​ប្រធាន​ពន្ធនាគារ​ អនុ​ញ​ត្ត​ឲ្យ​ខ្ញុំ​បាន​រៀន​ជំនាញ​អ្វី​ទេ​ ព្រោះ​គេ​ថា​ ខ្ញុំ​មានទោស​ច្រើន​ឆ្នាំ​ពេក។ នៅក្នុង​ពន្ធនាគារ​ខ្ញុំ​បាន​កែប្រែ​ខ្លួន​ធ្វើជា​មនុស្ស​ល្អ​ និង​ខិតខំ​ធ្វើការ​ក្នុង​ពន្ធនាគារ​និង​ខ្ញុំ​មិនដែល​មានទំនាស់​ជាមួយ​អ្នក​ជាប់ពន្ធនាគារ​ដូចគ្នា​ទេ»។

លោក ព្រះរាជ​អាជ្ញា សរ យសថាវរៈ​ ​តំណាង​មហាអយ្យការ​ បានលើកឡើង​កាល​ពី​ថ្ងៃ​ជំនុំជម្រះ​​ថា ក្នុង​បណ្តឹងសុំ​ស្រូប​ទោស​នេះ​ ជនជាប់ចោទ ​បាន​ប្តឹង​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់​ហើយ​ ហេតុដូច្នេះ ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចា​រណា​និង​សម្រេច​ទៅ​តាម​ច្បាប់។

បើតាម​មាត្រា ៥០១ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែងថា​ ពាក្យសុំ​ស្រូប​ទោ​សប​ញ្ចូ​ល​​គ្នា​ត្រូវ​លើក​នៅមុខ​តុលា​ការ ដែល​បាន​សម្រេច​ចុងក្រោយ​គេ។​ តុលាការ​នេះ ​ទទួល​បណ្តឹង​តាម​ពាក្យ​ប្តឹង​របស់​អយ្យការ ​ឬ​របស់​ភាគី​ពាក់​ព័ន្ធ។

តុលាការ​សម្រេច​ក្នុងពេល​សវនាការ​សាធា​រណៈ ​ក្រោយពី​បាន​ស្តាប់​អយ្យការ ​ភាគី​ពាក់ព័ន្ធ​ និង​ជាយ​ថាហេតុ​ មេធាវី​របស់​ភាគី​នេះ៕

អត្ថបទគួរចាប់អារម្មណ៍