ភ្នំពេញៈ អ្នកស្រី ទេព វន្នី មកពីតំបន់បឹងកក់ បានឈ្នះជាមួយសកម្មជនដទៃទៀត ដោយទទួលបានរង្វាន់សិទិ្ធមនុស្សជាផ្នែកមួយនៃមហោស្រពខ្សែភាព យន្តដែលមានសារៈសំខាន់ (Movies that Matter Film Festival)នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីយប់ថ្ងៃពុធ។
អ្នក ស្រីទេព វន្នី អាយុ ៣២ ឆ្នាំ ដែលធ្លាប់ជាប់ពន្ធនាគារ ត្រូវគេវាយដំនិងគំរាមកំហែងក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹង ការបណ្តេញចេញពីដីធ្លីជាច្រើនឆ្នាំនោះ គឺជាតួឯកក្នុងខ្សែភាពយន្ត សូម្បីតែបក្សីត្រូវការសម្បុក ដែលជួយឲ្យអ្នកស្រីឈ្នះរង្វាន់ Golden Butterfly : A Matter of ACT Human Right Award មានទឹកប្រាក់៥ពាន់អឺរ៉ូ ។
យោងតាម ប្លុករបស់អ្នកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានចូលរួមក្នុងពិធីនោះដែរ បានឲ្យដឹងថា អ្នកស្រីថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណក្រុមវិនិច្ឆ័យចំពោះការជ្រើសរើសនេះ តែខ្ញុំមិនអាចរីករាយទេ ពេលខ្ញុំដឹងថា សហគមន៍ខ្ញុំបន្តតស៊ូដើម្បីយុតិ្តធម៌នោះ។ រង្វាន់ដែលខ្ញុំបានទទួលយប់នេះ ផ្តល់កម្លាំងដល់ខ្ញុំថែមទៀត ក្នុងការប្រយុទ្ធដើម្បីឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា»។
សកម្មជនតំបន់បឹងកក់ម្នាក់បានថ្លែងថា គាត់ភ្ញាក់ផ្អើលជាមួយនឹងភាពរីករាយ ដែលអ្នកស្រី ទេព វន្នី បានឈ្នះរង្វាន់សិទ្ធិមនុស្សពីមហោស្រពនេះ។
អ្នកស្រីបាន បញ្ជាក់ថា៖ «សំខាន់នោះ អ្នកស្រីបានពន្យល់សហគមន៍អន្តរជាតិនៅទីនេះ អំពីការតស៊ូមតិដោយសន្តិភាពរបស់ពួកយើង»៕ TK